​មេ Facebook និង Twitter ត្រូវ​ ISIS គំរាម​តាម​​វីដេអូ​ខ្លីប​មួយ

យើង​សង្កេត​ឃើញ​ថា​បណ្តាញសង្គមធំៗ ចំនួនពីរ​គឺ Facebook និង​ Twitter បាន​ចូល​​រួម​ធ្វើការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS ដែល​បាន​ប្រព្រឹត្ត​អំពើ​ដ៏ឃោរឃៅ​ជា​ច្រើន​កន្លង​មក។ ដោយ​​គណនី​របស់​ភេរវករ​ដែល​ពួក​គេ​បាន​ប្រើ​ដើម្បី​ទំនាក់​ទំនង​គ្នា​ជា​ច្រើន​ត្រូវ​បាន​លុប​ចេញ​ពី​បណ្ដាញ​សង្គម​ទាំង​ ២ នេះ។

ដោយ​ហេតុ​ដូចនេះ​ហើយ​ ISIS ក៏​បាន​បង្កើត​វីដេអូ​មួយ​ដើម្បី​គម្រាម​ទៅ​ដល់​មេ​ធំ​​នៃ​បណ្ដាញ​សង្គម​យក្ស​​ទាំង​ ២ គឺ លោក Mark Zuckerberg ស្ថាបនិក និង​ជា​ CEO របស់​ Facebook និង​លោក Jack Dorsey សហស្ថាបនិក និង​ជា​ CEO របស់ Twitter ក្នុង​ការ​ដែល​ពួក​គេ​បាន​ប្រឆាំង​នឹង​ក្រុម​របស់​ខ្លួន។

នៅ​ក្នុង​វីដេអូ​នោះ​​​គេ​សង្កេត​ឃើញ រូបថត​របស់​លោក​ Mark Zuckerberg និង Jack Dorsey មាន​រន្ធ​គ្រាប់កាំភ្លើង​​ លើ​​ផ្ទៃ​មុខ ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​គេ​​ក៏​បាន​​សរសេរ​បន្ថែម​​ថា «អ្នក បានលុបគណនីរបស់ពួកយើងជារៀងរាល់ថ្ងៃ ការធ្វើដូចនេះវាបានបង្ហាញពីគោលជំហរប្រឆាំងរបស់ពួកអ្នក។ អ្នកលុបគណនីរបស់យើងមួយ នោះយើងនឹងបង្កើត ដប់បន្ថែមទៀត។ ក្នុងពេលឆាប់ៗនេះ ឈ្មោះរបស់ពួកអ្នកនឹងត្រូវរលាយបាត់ដោយសារពួកយើង។ ឆាប់ៗនេះ អ្នកនឹងជឿនូវអ្វីដែលយើងបាននិយាយ។»

ក្នុងន័យនេះផងដែរ ពួកគេ​ប្រហែល​ជា​ចង់​ធ្វើការវាយប្រហារ និង​បំផ្លាញគេហទំព័របណ្ដាញសង្គមទាំងពីរនេះចោលតែម្តង។ ក្នុង​នោះ​ដែរ​ពួក​ ISIS ​បាន​និយាយ​ថា​ពួក​​គេ​មាន​​គណនី Facebook រហូតទៅដល់ មួយម៉ឺនគណនី និង ១៥០ ក្រុម។ ហើយ​នៅ​ក្នុង​ Twitter ពួកគេ​មាន​គណនី​ចំនួនប្រាំពាន់គណនី។

ប្រែ​សម្រួល ៖ ជលស័យ

 


​មេ Facebook និង Twitter ត្រូវ​ ISIS គំរាម​តាម​​វីដេអូ​ខ្លីប​មួយ

  • ​មេ Facebook និង Twitter ត្រូវ​ ISIS គំរាម​តាម​​វីដេអូ​ខ្លីប​មួយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: