Klopp ដាក់​ Karius ចាំទី​ម្ដង​ទៀត​សប្ដាហ៍​នេះ​ ព្រោះ​ប៉ះ Hull មិនសូវ​បានចាប់​

Loris Karius នឹង​លេង​ជា​ជម្រើស​ដំបូង​របស់​ Liverpool ម្ដង​ទៀត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ Swansea។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក Jurgen Klopp។

 

Klopp ដាក់​ Karius ចាំទី​ម្ដង​ទៀត​សប្ដាហ៍​នេះ​ ព្រោះ​ប៉ះ Hull មិនសូវ​បានចាប់​Klopp និង Loris Karius

 

អ្នក​ចាំទី​ចំនូល​ថ្មី​ទើប​លេង​បាន​១​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ Liverpool នៅ​ Premier Leagueដោយ​សារ​ទើប​ជា​ពី​របួស​ ហើយ​ Klopp គ្រោង​ដាក់​រូប​គេ​លេង​សារ​ជា​ថ្មី​នៅ​សប្ដាហ៍​នេះ​ ក្រោម​ហេតុផល​ថា​ឲ្យ​រូប​គេមាន​ឱកាស​លេង​​បាន​ច្រើន។​

 

“Karius អាច​លេង​ម្ដង​ទៀត​ពេល​ប៉ះ Swansea ខ្ញុំ​បាន​និយាយ​ទៅ​អ្នកចាំទី​របស់​យើង​រួច​ហើយ។ គេ​មិន​បាន​សង្គ្រោះ​បាល់​៥០០​ដង​នោះ​ទេ​កាល​ពី​ប្រកួត​មុន​ គឺ​តែ​២ ឬ​៣​ប៉ុណ្ណោះ។ អ្នក​គួរ​តែ​ដឹង​ថា​ កីឡាករ​អាច​ពង្រឹង​សមត្ថភាព​បាន​ដរាប​ណា​ អាច​លេង​បាន​ច្រើន​ប្រកួត។” Klopp ប្រាប់​ដូច្នេះ។

 

Klopp ដាក់​ Karius ចាំទី​ម្ដង​ទៀត​សប្ដាហ៍​នេះ​ ព្រោះ​ប៉ះ Hull មិនសូវ​បានចាប់​

 

កីឡាករ​វ័យ​២៣​ឆ្នាំ​ ត្រូវ​គេ​មើល​ឃើញ​ថា​មក​ជំនួស​តំណែង​ Mignolet ជា​អ្នក​ចាំទី​ដៃ​ទី​មួយ​នៅ​រដូវ​កាល​នេះ តែ​មាន​បញ្ហា​ប្រអប់​ដៃ​កាល​ប្រកួត​មុន​បើក​រដូវ​កាល។ យ៉ាង​ណា​ក៏​ដោយ​ Karius លេង​ឲ្យ​ Liverpool បាន​២​ដង​មក​ហើយ​ ​គឺ​ប្រកួត​យក​ឈ្នះ Hull ៥-១​ នៅ Premier League និង​ឈ្នះ Derby ៣-០ នៅ League Cup៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Express