សុំ​​​​បែក​​គ្នា ព្រោះ​មិន​ចូល​ចិត្ត​ម្ហូប​​ដែល​គ្រួសារ​មិត្ត​ប្រុស​​​​រៀបចំ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

ស្ត្រី​ជន​ជាតិ​ចិន​ (សៀងហៃ) ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ហួស​ចិត្ត​នឹង​ទង្វើ​របស់​នាង​យ៉ាង​ខ្លាំង ដោយ​នាង​បាន​សុំ​មិត្ត​ប្រុស​របស់​នាង​បែក​គ្នា​បន្ទាប់​បាន​ឃើញ​ម្ហូប​ដែល​គ្រួសារ​មិត្ត​ប្រុស​រៀប​ចំ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

តាម​ការ​ចុះ​ផ្សាយ​របស់​ បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ចិត្ត​ស្លុយ​​មិន​ត្រូវ​បាន​បង្ហើប​ឈ្មោះ​ឲ្យ​ដឹង​នេះ​មាន​អាយុ ២៧ ឆ្នាំ ជា​អ្នក​រស់​នៅ​ទីក្រុង សៀងហៃ ហើយ​នាង​គឺ បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស (HR) នៅ​ក្នុង​ក្រុមហ៊ុន​បរទេស​មួយ។ កាល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ មិត្ត​ប្រុស​របស់​នាង​ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ដ៏​ក្រី​ក្រ​មួយ​នៅ​ក្នុង​ខេត្ត Jiangxi បាន​បបួល​នាង​ទៅ​លេង​ស្រុក​កំណើត​របស់​គាត់ ដើម្បី​ណែនាំ​នាង​ឲ្យ​ឪពុក​ម្ដាយ​បាន​ស្គាល់។

នៅ​ពេល​ទៅ​ដល់​ស្រុក​កំណើត​របស់​មិត្ត​ប្រុស​ ដោយ​សារ​វា​ជា​ថ្ងៃ​ចូលឆ្នាំ​ គ្រួសារ​របស់មិត្ត​ប្រុស​នាង​ក៏​បាន​រៀប​ចំ​អាហារ​​សម្រាប់​ការ​ជួបជុំ​គ្នា។ បន្ទាប់​ពី​បាន​ឃើញ​អាហារ​ដែល​បាន​រៀប​ចំ​នោះ​រួច​នាង​ក៏​បាន​សុំ​មិត្ត​ប្រុស​បែក​គ្នា ហើយ​ទិញ​សំបុត្រ​រថភ្លើង​​ត្រលប់​មក​សៀងហៃ​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​បាន​ធ្វើ​ការ​បង្ហោះ​នូវ​រូបភាព​ម្ហូប​ដែល​គ្រួសារ​មិត្តប្រុស​របស់​នាង​រៀប​ចំ​នៅ​លើ​បណ្ដាញ​សង្គម​ Weibo​ ដោយ​បាន​សរសេរ​ថា ” នេះ​គឺ​ជា​ម្ហូប​ដែល​បាន​ដាក់​លើ​តុ​រៀប​ចំ​សម្រាប់​ទទួល​ពួក​យើង​ ពេល​ទៅ​ដល់ ” ។

នៅ​ខាង​ក្រោម​រូបភាព​ដែល​នាង​បាន​ បង្ហោះ​មាន​ការ​ បញ្ចេញ​មតិ ចំនួន​ជាង 150000 ដោយ​ភាគ​ច្រើន​គឺ​ជា​ការ​ស្ដី​បន្ទោស។ ក្នុង​នោះ​គេ​ឃើញ​មាន​មនុស្ស​ម្នាក់​បាន​ បញ្ចេញ​មតិ​ថា​ “អ្នក​និយាយ​ថា​អ្នក​គឺ​ជា​មនុស្ស​លំដាប់​ខ្ពស់ នៅ​ពេល​ដែល​អ្នក​ទៅ​ផ្ទះ​របស់​គេ ហើយ​គេ​បាន​ទទួល​អ្នក​​យ៉ាង​រាក់ទាក់​ប៉ុន្តែ​​អ្នក​​បែរ​ជា​ធ្វើ​ចារឹក​បែប​ណឹង”

មនុស្ស​ម្នាក់​​ទៀត​ក៏​បាន​បញ្ចេញ​មតិ​​ផង​ដែរ​ថា ” ត្រី​ហើយ​នឹង​សាច់​ដែល​ត្រៀម​សម្រាប់​ទទួល​អ្នក​គឺ​គាត់​ព្យាយាម​ធ្វើ​យ៉ាង​លំបាក​ណាស់​ ហើយ​ម្ហូប​ប៉ុណ្ណឹង​សម្រាប់​គ្រួសារ​ក្រី​ក្រ​ គឺ​វា​ដូចជា​ហូរហៀរ​ពេក​ហើយ”៕​​

ប្រែសម្រួល ៖ ជលស័យ


សុំ​​​​បែក​​គ្នា ព្រោះ​មិន​ចូល​ចិត្ត​ម្ហូប​​ដែល​គ្រួសារ​មិត្ត​ប្រុស​​​​រៀបចំ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

  • សុំ​​​​បែក​​គ្នា ព្រោះ​មិន​ចូល​ចិត្ត​ម្ហូប​​ដែល​គ្រួសារ​មិត្ត​ប្រុស​​​​រៀបចំ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: