ថា​ម៉េច​ Messi អាច​នឹង​ផ្លាស់​ទៅ​ Arsenal បើ​ទទួល​បាន​កម្រៃ​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​

ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ចាក​ចេញ​ពី​ក្លឹប​ Barcelona របស់​កីឡាករ​ Lionel Messi ទៅ​កាន់​ក្រប​ខណ្ឌ​ English Premier League នៅ​តែ​ជា​រឿង​ដ៏​ក្ដៅ​គគុក​ខណៈ​ដែល​ក្លឹប​ធំ​ចំនួន​៤​គឺ​ Man Utd , Man City , Chelsea នឹង​ Arsenal សុទ្ធ​មាន​គម្រោង​ក្នុង​ការ​ដេញ​ថ្លៃ​ ។

បើ​យោង​តាម​ Dialy Star បាន​បញ្ជាក់​ថា​ Lionel Messi ហាក់​មាន​បំណង​ចង់​ទៅ​លេង​នៅ​ក្លឹប​ Arsenal ដែល​ជា​ក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេស​ ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​នោះ​គឺ​ Messi ចង់​ទទួល​បាន​កម្រៃ​ប្រមាណ​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ( ប្រហែល​ជា​៩១​ម៉ឺន​ដុល្លារ​ ) ។ ហើយ​ប្រសិន​បើ​ Messi ទទួល​កម្រៃ​៦០​ម៉ឺន​ក្នុង​មួយ​សប្ដាហ៍​នោះ​មាន​ន័យ​ថា​ក្នុង​មួយ​ឆ្នាំ​គេ​នឹង​ទទួល​បាន​កម្រៃ​ប្រមាណ​១៨​លាន​ផោន​បន្ទាប់​ពី​កាត់​ពន្ធ​រួច​ ។

ដោយ​ឡែក​សម្រាប់​តម្លៃ​ខ្លួន​ដែល​ទិញ​ Lionel Messi ពី​ក្លឹប​ Barcelona វិញ​នោះ​ក្លឹប​ Arsenal អាច​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​២៥០​លាន​អ៊ឺរ៉ូ​ (១៧៥លានផោន ) ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ដែល​ Messi មាន​ជាមួយ​ Barcelona ។

សូម​បញ្ជាក់​ថា​តាម​ពិត​ Messi មាន​សេចក្ដី​ប្រាថ្នា​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​ Barcelona ប៉ុន្តែ​ដោយ​សារ​អាជ្ញាធរ​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ធ្វើ​ការ​ប្ដឹង​ផ្ដល់​គេ​នឹង​ឪពុក​អំពី​បញ្ហា​ពន្ធ​បាន​ធ្វើ​កីឡាករ​ Lionel Messi មាន​ការ​រារែក​ចិត្ត​ក្នុង​ការ​ស្នាក់​នៅ​បន្ត​ជាមួយ​ Barcelona ។

តើ​ប្រិយ​មិត្ត​គិត​យ៉ាង​ណា​ដែរ​បើ​សិន​ Messi ផ្លាស់​មក​ Arsenal មែន​នោះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

ថា​ម៉េច​ Messi អាច​នឹង​ផ្លាស់​ទៅ​ Arsenal បើ​ទទួល​បាន​កម្រៃ​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​

  • ថា​ម៉េច​ Messi អាច​នឹង​ផ្លាស់​ទៅ​ Arsenal បើ​ទទួល​បាន​កម្រៃ​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: