សើច! សើច នឹង”​អ៊ុំម៉ាប់”រាំ​ហាត់ប្រាណ​បែប​កំប្លែង​ៗ​

ជាមួយ​នឹងវីដេអូ ​បង្ហាញ​ពី​សកម្មភាពរាំហាត់​ប្រាណរបស់​​​ស្ត្រី​មួយ​ក្រុម ក្លាយ​ជា​ចំណាប់​អារម្មណ៍​នៃ​មនុស្ស​ជាច្រើន​ ដោយ​សារ​តែ​ភាព​កំប្លុកកំប្លែង របស់​ស្ត្រី​ធាត់​ម្នាក់។ គាត់​បាន​ព្យាយាម​រាំ​តាម​លំនាំ​ភ្លេង យ៉ាង​ប្រផឹតប្រផើយ​ តាមគេតាមឯង យ៉ាង​គួរ​ឲ្យ​ចង់​សើច។ ភ្លេងដែល​ត្រូវបាន​យករាំហាត់ប្រាណ​កម្ដៅ​សាច់ដុំនោះ​ គឺ​បទ Dance Again ដ៏ល្បី​ល្បាញ​របស់​ Jennifer Lopez និង​ Pitbull ដែល​ចម្រៀងនេះ ហាក់​ដូចជា ធ្វើឲ្យស្ដ្រី​ម្នាក់នោះ​ចាប់​ចង្វាក់​​រាំ​យ៉ាងមិនត្រូវ​ រហូត​ធ្វើឲ្យ​វីដេអូមួយនេះ​ក្លាយ​ជា​វីដេអូ​កំប្លែង​​ដ៏​ទាក់​ទាញ។

ភ្ជាប់​នឹងវីដេអូនេះ ខេមបូមេក សូមលើកទឹកចិត្ត​ដល់ប្រិយមិត្ត​ទាំង​អស់ ឲ្យ​​ធ្វើលំហាត់ប្រាណ​ជាប្រចាំ តាម​វិធីផ្សេងៗជាច្រើន ក្នុង​ពេលវេលា​ដ៏សមស្របមួយ ក្រៅពី​ម៉ោង​កិច្ចការងារ ដើម្បី​​ទទួលបាន​នូវ​សុខភាព​ល្អ រាងកាយ​មាំមួន សមសួន និង​ប្រកបដោយភាពទាក់ទាញ។

តោះ! ទស្សនាវីដេអូ​ហាត់ប្រាណ​បែបកំប្លែងនេះ ទាំងអស់គ្នា ដើម្បី​បាន​សើចទាំងអស់គ្នា៖

ដោយ៖ NEA
ប្រភព៖ Youtube, Fiensta de Zumba​


សើច! សើច នឹង”​អ៊ុំម៉ាប់”រាំ​ហាត់ប្រាណ​បែប​កំប្លែង​ៗ​

  • សើច! សើច នឹង”​អ៊ុំម៉ាប់”រាំ​ហាត់ប្រាណ​បែប​កំប្លែង​ៗ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: