MateBook ថេបប្លេត​ថ្មី​​របស់​…

បើ​ទោះ​ជា​បោះ​ជំហាន​ក្រោយ​Microsoft Apple និង​Samsung បន្តិច​យ៉ាង​ណា​ក៏​Huaweiដែល​គ្រប់​គ្នា​ស្គាល់​តាម​រយះ​​កេរ្តិ៍ឈ្មោះ​ស្មាត​ហ្វូន​លំដាប់​កំពូល​ៗ​ដូច​ជា​Huawei Mate 8 និង​Nexus 6P ជាដើម​នោះ​បាន​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​ការ​ផលិត​Tablet ម្ដង​។​ក្នុង​ពិព័រណ៍WMC 2016 Huawei បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជាមួយ​នឹង​កូន​កាត់​Tablet-PC ដែល​មាន​ឈ្មោះ​ថា​MateBook ដែល​ដំណើរ​ការ​ដោយ​Windows 10 និង​ភ្ជាប់​មក​ជាមួយ​Keyboard ក៏​ដូច​ជា​Stylus ផង​ដែរ។

MateBook ថេបប្លេត​ថ្មី​​របស់​…

MateBookត្រូវ​បាន​រចនា​ឡើង​ជាមួយ​រូប​រាង​យ៉ាង​ប្រណិត​ដែល​សាក​សម​នឹង​ក្លាយ​ជា​Tablet លំដាប់​កំពូល​បាន។​ជាមួយ​កម្រាស់​ត្រឹម​តែ​6.9 មម​វា​ស្ដើង​ប្រហាក់​ប្រហែល​នឹង​iPhone 6 ដែរ ចំណែក​ឯ​តួ​ខ្លួន​ស្រោប​ពី​លោហៈ​បូក​រួម​ជាមួយ​ការ​រចនា​របស់​វា​Matebook ពិត​ជា​ដូច​iPad របស់​Apple ដូច្នេះ​ដែរ។

MateBook ថេបប្លេត​ថ្មី​​របស់​…

ងាក​មក​ចាប់​អារម្មណ៍​អំពី​លក្ខណៈ​សម្បត្តិ​របស់​វា​វិញ​ម្ដង​MateBook មាន​RAM ទំហំ​4ឬ​8 GB អង្គ​ផ្ទុក​ទិន្នន័យ​512 GB និង​​​បំពាក់​​មក​ជាមួយ​អេក្រង់​ទំហំ​១២​អ៊ីញ​ប្រភេទ​Quad HD ដែល​អេក្រង់​របស់​វា​គ្រប​ដណ្ដប់​84%​នៃ​តួ​ខ្លួន​របស់​វា​ផង​ដែរ។អ្វី​ដែល​ចម្លែក​នោះ​គឺ​Huawei មិន​បាន​បំពាក់​កាមេរ៉ា​ក្រោយ​នៅ​លើ​Matebook នោះ​ទេ​វា​មាន​ត្រឹម​តែ​កាមេរ៉ា​មុខ​ទំហំ​5MP ប៉ុណ្ណោះ​។​ចំពោះ​ថាមពល​ថ្ម​របស់​វា​វិញ​MateBook អាច​ប្រើប្រាស់​មុខ​ងារ​ទូទៅ​បាន​រហូត​១០​ម៉ោង​ដែល​នេះ​ជា​ចំណុច​លេច​ធ្លោ​មួយ​របស់​ផលិត​ផល​Huawei ហើយ​វា​នឹង​សាក​ថ្ម​ពេញ​ត្រឹម​តែ​រយះ​ពេល​២​ម៉ោង​កន្លះ​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ទៀត​ផង​។

MateBook ថេបប្លេត​ថ្មី​​របស់​…

ប៉ុន្តែ​​ដោយ​សារ​តែ រូប​រាង​ប្រណិត​លក្ខណៈ​សម្បត្តិ​លេចធ្លោ​នេះ​ហើយ​ ​សម្រាប់​តម្លៃ​របស់​វា​វិញ​ឃើញ​ថា​Huawei ក៏​បញ្ចេញ​តាម​រូប​រាង​របស់​វា​ដែរ​ដោយ​Tablet​ RAM 4GB មេម៉ូរី​128 GB​មាន​តម្លៃដល់​ទៅ ៧០០​ដុល្លារ​រួម​ជា​មួយ​Keyboard ១៣០​ដុល្លារ​ Stylus ៦០​ដុល្លារ​​និង​Dock ៩០​ដុល្លារ​បន្ថែម​។​ចំណែក​ម៉ូដែល​8GB និង​អង្គ​ផ្ទុក​ទិន្នន័យ​512 GB វិញ​មាន​តម្លៃ​១៦០០​ដុល្លារ​ដែល​មិន​ទាន់​បូក​បញ្ចូល​Keyboard នៅ​ឡើយ​។

 

​​​​​​​​​​​​​​​​MateBook ថេបប្លេត​ថ្មី​​របស់​…

MateBook ថេបប្លេត​ថ្មី​​របស់​…

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim


MateBook ថេបប្លេត​ថ្មី​​របស់​…

  • MateBook ថេបប្លេត​ថ្មី​​របស់​…已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: