គ្រាន់​តែ​ឃើញ​ពណ៌​បៃតង​ក៏​ដឹង​ដែរ!​ថា​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​ចំពោះ​សុខភាព!

ផ្កា​ខាត់​ណាបៃតង ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ការ​ពេញ​និយម​ក្នុង​ការ​យក​មក​ប្រើប្រាស់​ជា​បន្លែ​សម្រាប់​ចម្អិន​ជា​មុខ​ម្ហូប​ផ្សេងៗ​តាម​ចំណង​ចំណូល​ចិត្ត។ផ្កា​ខាត់​ណា​បៃតង​បាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ជា​ច្រើន​ដែល​ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​និង​ការពារ​ពី​ការ​កើត​ជំងឺ​ផ្សេងៗ​ចំពោះ​សារពាង្គកាយ។ដូច្នេះ​ហើយ​សម្រាប់​ការ​ទទួល​ទាន​ផ្កា​ខាត់​ណា​បៃតង​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាង​កាយ​ដូច​ខាង​ក្រោម​នេះ៖

-ផ្កា​ខាត់​ណា​បៃតង​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​និង​បាន​ជួយ​លាង​សម្អាត​ពោះវៀន
-បាន​ជួយ​ការពារ​ប្រឆាំង​ជា​មួយ​និង​កោសិកា​ដែល​បង្ក​ជា​ជំងឺ​មហារីក
-មាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​មាន​ការ​លូតលាស់​នៃ​រាងកាយ
-មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ដែល​បាន​ជួយ​ឲ្យ​ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​មាន​ដំណើរ​ការ​ធម្មតា
-សម្បូរ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​និង​ជួយ​ឲ្យ​ឈាម​ឆាប់​កក​ពេល​មាន​របួស
-វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​និង​ជួយ​ការពារ​ពី​អ៊ីកស៊ីតកម្ម​មិន​ល្អ​ក្នុង​រាងកាយ

-វីតាមីន​C​ជួយ​បម្លែង​ជាតិ​ខ្លាញ់​ទៅ​ជា​ថាមពល​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​នៃ​រាងកាយ
-វីតាមីនB ដែល​ជួយ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ចង​ចាំ​របស់​ខួរក្បាល
-ជួយ​កម្ចាត់​កូឡេស្តេរុល​ក្នុង​សរសៃ​ឈាម​ដែល​បង្ក​មាន​ការ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម
-ជួយ​សម្រួល​ដល់​ចង្វាក់​បេះ​ឲ្យ​មាន​ដំណើរ​ការ​ធម្មតា​ជៀស​វាង​ពី​ការ​កើត​ជំងឺ​បេះដូង
-ជួយ​ប្រឆាំង​និង​វីរុស​ដែល​បង្ក​ជា​ជំងឺ ​ក្អក ​ផ្ដាសាយ​និង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ជា​និច្ច
-ជួយ​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​និង​ជួយ​សម្រក​ទម្ងន់
-សម្បូរ​ដោយ​កាក​សរសៃ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
-ជួយ​ការពារ​និង​កម្ចាត់​ជាតិ​ស្ករ​ដែល​លើស​ក្នុង​កាយ​ជៀស​វាង​កើត​ជំងឺ​ទឹក​នោម​ផ្អែម

អត្ថបទ ៖ Mr.Samrach

គ្រាន់​តែ​ឃើញ​ពណ៌​បៃតង​ក៏​ដឹង​ដែរ!​ថា​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​ចំពោះ​សុខភាព!

  • គ្រាន់​តែ​ឃើញ​ពណ៌​បៃតង​ក៏​ដឹង​ដែរ!​ថា​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​ចំពោះ​សុខភាព!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: