ដឹង​ឬ​ទេ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ទាំង​២​នេះ​របស់​ទិនហ្វី​ចំណាយ​អស់​ប៉ុន្មាន​ហើយ​រក​ចំណូល​បាន​ប៉ុន្មាន​មក​វិញ​ដែរ​ ?

បើ​និយាយ​ពី​ខ្សែ​ភាពយន្ត​របស់​លោក​ Stephen Chew ដែល​យើង​តែង​តែ​ស្គាល់​ថា​ទិនហ្វី​ជឿ​ថា​ប្រិយ​មិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​ជា​ច្រើន​មែន​ទេ​ ជា​ពិសេស​នោះ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​បំផុត​របស់​លោក​ចំនួន​២​គឺ​ Shaolin Soccer នឹង​ Kungfu Hustle ។ ចុះ​ប្រិយមិត្ត​ធ្លាប់​មាន​ចម្ងល់​ឬ​ទេ​ថា​ខ្សែ​ភាពយន្ត​ទាំង​២​ល្បី​ខ្លាំង​ចឹង​តើ​ចំណាយ​ថវិកា​ផលិត​អស់​ប៉ុន្មាន​នឹង​រក​ចំណូល​ប៉ុន្មាន​មក​វិញ​ឬ​ទេ​ ?

Shaolin Soccer

ខ្សែ​ភាពយន្ត​នេះ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​ក្នុង​​ឆ្នាំ​២០០១​ដែល​មាន​លោក​ Stephen Chew ​ជា​អ្នក​ដឹកនាំ​នឹង​ជា​តួ​សម្ដែង​ផង​ដែរ​ ។ ហើយ​សម្រាប់​ការ​ចំណាយ​ផលិត​ខ្សែ​ភាពយន្ត​នេះ​គឺ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​១០​លាន​ដុល្លារ​អាមេរិក​ ។ ដោយ​ឡែក​ចំណូល​ពី​ដែល​ទទួល​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​គឺ​៤២.៨លាន​ដុល្លារ​អាមេរិក​ ។

Kungfu Hustle

ខ្សែ​ភាពយន្ត​មួយ​នេះ​ក៏​ត្រូវ​ដឹកនាំ​សម្ដែង​នឹង​ចូល​រួម​សម្ដែង​ផ្ទាល់​ដោយ​លោក​ Stephen Chew ដូចគ្នា​ផង​ដែរ​ ហើយ​ខ្សែ​ភាព​យន្ត​នេះ​ចាប់​ផ្ដើម​​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០០៤​ ។ សម្រាប់​​​ខ្សែ​ភាព​យន្ត​នេះ​គឺ​​ចំណាយ​ថវិកា​ផលិត​ប្រមាណ​ជា​២០​លាន​ដុល្លារ​អាមេរិក​ ។ ដោយ​ឡែក​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ​គឺ​ប្រមាណ​ជា​១០១​លាន​ដុល្លារ​ ។

ប្រភព ៖ 
ប្រែសម្រួល​ ៖ វិចទ័រ


ដឹង​ឬ​ទេ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ទាំង​២​នេះ​របស់​ទិនហ្វី​ចំណាយ​អស់​ប៉ុន្មាន​ហើយ​រក​ចំណូល​បាន​ប៉ុន្មាន​មក​វិញ​ដែរ​ ?

  • ដឹង​ឬ​ទេ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ទាំង​២​នេះ​របស់​ទិនហ្វី​ចំណាយ​អស់​ប៉ុន្មាន​ហើយ​រក​ចំណូល​បាន​ប៉ុន្មាន​មក​វិញ​ដែរ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: