Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

​ក្រុម​​ខ្លាំង​​របស់​អាល្លឺម៉ង់ Borussia Dortmund ​​ធ្វើ​បាន​ត្រឹម​​ស្មើ​ក្រុម​​ភ្ញៀវ​ Real Madrid ២-២​ ខណៈ​ក្រុម​​របស់​អង់គ្លេស​ចំនួន​ពី​រ​ក្រុម​គឺ Tottenham Totspur និង Leicester City ​យក​បាន​៣​ពិន្ទុ​ទាំង​អស់​កាល​ពី​យប់​មិញ​នេះ​​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ Dortmend និង​ Real Madrid ​បាន​ចាប់​ផ្ដើម​បាន​​តែ១៧​​នាទី​​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​របស់​​​ក្រុម​ភ្ញៀវ Cristiano Ronaldo រក​បាន​មួយ​គ្រាប់​មុន​។ ជិត​​នឹង​បញ្ចប់​​វគ្គ​ទី​១​ទៅ​ហើយ​ខ្សែប្រយុទ្ធ​​​ម្ចាស់​​ផ្ទះ​ Pierre-Emerick Aubameyang ​រក​បាន​​មួយ​​គ្រាប់​វិញ​នៅ​នាទី​៤៣​ដើម្បី​តាម​ស្មើ​១-១​។

 

​​​ចូល​ដល់​វគ្គ​ទី​២ ក្រុម​ភ្ញៀវ​នៅ​តែ​ធ្វើ​បាន​ល្អ​ជាង​ដោយ​​បង្កើត​ការ​នាំ​មុខ​ជា​ថ្មី​នៅ​នាទី​ទី​៦៨ ​ដែល​រក​បាន​ដោយ​​​ខ្សែ​ការពារ Raphael Varane។ ប៉ុន្តែ​ការ​នាំ​មុខ​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​​បង្កើន​ការ​វាយ​សម្រុក​វិញ​រហូត​ដល់​នាទី​ទី​៨៧ ​ទើប​ខ្សែ​ប្រយុទ្ធ Andre Schuerrle ​ដែល​ដូរ​ចូល​ជំនួស​ Mario Goetze ​នៅ​ទី​ទី​៥៨​នោះ​​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​២-២។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២​។

 

​ចំណែក​ក្រុម​មក​ពី​អង់គ្លេស​ Tottenham Totspur និង Leicester City ​សុទ្ធ​តែ​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា​​ ដោយ Tottenham Totspur​ យក​ឈ្នះ​ម្ចាស់​​ផ្ទះ​ CSKA Moscow ១-០​និង Leicester City ​យក​​ឈ្នះ​ក្រុម​ភ្ញៀវ FC Porto ១-០៕

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

Dortmend ស្មើ Real Madrid ២-២ ​ខណៈ​​ក្រុម​មក​ពី​អង់គ្លេស​បាន​៣​ពិន្ទុ​ទាំង​អស់

 

 

វីដេអូ Leicester City Vs FC Porto

 

វីដេអូ CSKA Moscow Vs Totenham Hotspur

 
​ប្រែសម្រូល​៖ ស្រី សុវណ្ណដារ៉ា​​​​