ម៉ាស៊ីន​សម្រាប់​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​បញ្ចប់​ការ​សាក​ល្បង​ដោយ​ជោគជ័យ

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ SpaceX លោក Elon Musk បាន​បង្ហោះ​សារ​តាម​បណ្ដាញ​ Twitter ឲ្យ​ដឹង​ពី​ការ​​បញ្ចប់​ការ​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​ម៉ាស៊ីន​ Raptor ដែល​នឹង​​ប្រើ​សម្រាប់​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​នៅ​ ១០ ឆ្នាំ​ខាង​មុខ។

 

ម៉ាស៊ីន​សម្រាប់​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​បញ្ចប់​ការ​សាក​ល្បង​ដោយ​ជោគជ័យ

 

ការ​សាក​ល្បង​នេះ​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​​ នៅ​ឯ​រោងចក្រ​សម្រាប់​ធ្វើ​តេស្ត​របស់​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​រដ្ឋ​ Texas សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ SpaceX។

 

ម៉ាស៊ីន​សម្រាប់​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​បញ្ចប់​ការ​សាក​ល្បង​ដោយ​ជោគជ័យ

 

SpaceX មិន​មែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ធ្វើ​តេស្ត​ម៉ាស៊ីន​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ភព​អង្គារ​នោះ​ទេ។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​អង្គការ NASA ក៏​បាន​បញ្ឆេះ​សាក​ល្បង​នូវ​គ្រាប់​រ៉ុកកែត​ Space Launch System ដែល​រំពឹង​ថា​នឹង​ប្រើ​ក្នុង​បេសកកម្ម​ទៅ​កាន់​ភព​អង្គារ៕

 

ចុច​អាន៖ មេ​ Facebook គ្រោង​ចាប់​ផ្ដើម​យុទ្ធនាការ​ស្វែង​រក​ជីវិត​​លើ​ភព ​ជិត​ភព​ផែនដី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​​