តារា​​ល្បីៗ ៦ រូប​ដែល​​គេ​សរសើរ​ថា​កាន់​តែ​ចាស់​កាន់​តែ​សង្ហា

នៅពេលដែលអ្នកបានឃើញតារាល្បីទាំង ៨ រូបនេះពីក្មេង អ្នកនឹងមិនជឿនោះទេ ថាសព្វថ្ងៃគេមានរូបរាងសង្ហាបែបនេះ ដែលពួកគេត្រូវបានអ្នកគាំទ្រជាច្រើនសរសើរថា កាន់តែចាស់ កាន់តែសង្ហារ ។ ចង់ដឹងទេថា តារាទាំងនោះមាននរណាខ្លះ តោះទស្សនាទាំងអស់គ្នា ៖

1. Chris Pratt

តួឯករឿង Jurassic World ក៏ដូចជារឿង Guardians of the Galaxy រូបនេះចាប់ផ្ដើមចូលសិល្បៈដំបូងនៅក្នុងឆ្នាំ ២០០០ ដែលរឿងដំបូងរបស់គាត់មានចំណងជើងថា Cursed: Part III។ បើមិនប្រាប់ប្រិយមិត្តប្រហែលជាមិនជឿនោះទេថារូបខាងឆ្វេងដៃគឺជារូបថតរបស់គាត់កាលពីក្មេង។ សព្វថ្ងៃនេះបុរសសង្ហាកំពស់ ១ម៉ែត្រ ៨៨ រូបនេះមានអាយុ ៣៧ ឆ្នាំ ប៉ុន្តែកុំទាន់លង់នឹងគាត់អីពីព្រោះគាត់មានប្រពន្ធរួចហើយ។

2. Daniel Radcliffe

ពីក្មេងប្រុសពាក់វែនតានៅក្នុងខ្សែភាពយន្ត Harry Potter, តារាសម្ដែង Daniel Radcliffe បានក្លាយជាបុរសសង្ហានៅក្នុងពេលបច្ចុប្បន្ននេះ ។ បន្ទាប់ពីបង្ហាញខ្លួនក្នុងខ្សែភាពយន្ត Victor Frankenstein កាលពីឆ្នាំ ២០១៥ និង ខ្សែភាពយន្ត Now You See Me 2 កាលពីខែ មិថុនាកន្លងទៅនេះ Daniel នឹងបង្ហាញខ្លួនម្ដងទៀតជាតួឯកក្នុងខ្សែភាពយន្ត Imperium នៅក្នុងពាក់កណ្ដាលខែ សីហា នេះ។

3. Justin Timberlake

រូបរាងកាលពីកម្លោះរបស់តារាចម្រៀង ក៏ដូចជាអ្នកនិពន្ធ Justin Timberlake ប្រហែលជាមិនអាចទាក់ចិត្តនារីៗបានទេ ជាពិសេសសក់ក្រញាញ់របស់គាត់តែម្ដង។ ប៉ុន្តែសព្វថ្ងៃនេះ Justin Timblerlake គឺជាតារារូបរាងសង្ហាមួយរូបដែលបានធ្វើឲ្យនារីៗជាច្រើនបាក់ចិត្តស្រលាញ់លោក ទោះបីជាដឹងថា គាត់មានប្រពន្ធរួចទៅហើយក្ដី។ ប្រិយមិត្តគិតថា នេះមកពីសក់គាត់លែងក្រញាញ់ ឬ ក៏មកពីទម្រង់មុខរបស់គាត់ផ្លាស់ប្ដូរ?

4. Zac Efron

បន្ទាប់ពីបានឃើញរូបថតរបស់តួឯករឿង Neighbors រូបនេះ អ្នកគាំទ្រជាច្រើនបានលាន់មាត់ថា ពុទ្ធោ នេះឬរូបរាងរបស់ Idol ពួកគេកាលពីក្មេង ។ បើអ្នកពិតអ្នកគាំទ្ររបស់តារាសម្ដែងរូបនេះ កុំភ្លេចរងចាំតាមដានខ្សែភាពយន្តថ្មីរបស់គាត់ដែលសម្ដែងជាមួយនឹង Dwayne Johnson (The Rock) គឺរឿង Baywatch ដែលនឹងចាប់ផ្ដើមចាក់បញ្ចាំងនៅ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។

5. Tom Cruise

តារាសម្ដែងវ័យជ្រេប៉ុន្តែនៅតែសង្ហារូបនេះ ក៏ត្រូវបានមនុស្សជាច្រើនសរសើរថា កាន់តែចាស់កាន់តែសង្ហាផងដែរ។ ជាមួយនឹងវ័យ ៥៤ ឆ្នាំ តារាសម្ដែងវ័យក្មេងល្មមនៅតែមិនអាចស៊ីដាច់រូបគាត់នោះទេ។ បើតាមប្រភពខ្លះៗបានឲ្យដឹងថា Tom Cruise នឹងបង្ហាញខ្លួនម្ដងទៀតនៅក្នុងខ្សែភាពយន្ត The Mummy បន្ទាប់ពីបង្ហាញខ្លួមខ្សែភាពយន្តម្ដងរួចមកហើយក្នុងខ្សែភាពយន្ត Mission: Impossible ដែលបានដាក់បញ្ចាំងកាលពីឆ្នាំ ២០១៥។

6. Nicholas Hoult

បើសិនអ្នកជាអ្នកគាំទ្រស្រឡាញខ្សែភាពយន្ត X-Men អ្នកប្រាកដជាស្គាល់បុរសសង្ហារូបនេះជាក់ជាមិនខាន ប៉ុន្តែនៅក្នុងរឿង X-Men គាត់មិនបានបញ្ចេញភាពសង្ហារបស់គាត់នោះទេ ព្រោះតែគាត់ត្រូវដើរតួរជា មនុស្សខៀវ (Beast) ។ ងាកមកមើលរូបថតកាលពីក្មេងរបស់គាត់ក៏ធ្វើឲ្យប្រិយមិត្តមានភាពភ្ញាក់ផ្អើលមិនស្ទើរដែរ ពីព្រោះមិនសង្ហាដូចពេលនេះនោះទេ៕

 

តារា​​ល្បីៗ ៦ រូប​ដែល​​គេ​សរសើរ​ថា​កាន់​តែ​ចាស់​កាន់​តែ​សង្ហា

  • តារា​​ល្បីៗ ៦ រូប​ដែល​​គេ​សរសើរ​ថា​កាន់​តែ​ចាស់​កាន់​តែ​សង្ហា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: