តើ​បទល្បី Somebody That I Used To Know របស់ Gotye ft.Kimbra, ក្រុម Walk off the Earth និង Christina Grimmie ជាមួយ Adam Levine មួយ​ណា​ពីរោះ​ជាង?

បទ Somebody that I used to know គឺជា​បទ​របស់​លោក Gotye ft.Kimbra ខណៈ​ដែលGtye បាន​ចេញ​វីដេអូ​ពេញលេញ​ក្នុង​វើបសាយ Youtube ជា​សាធារណៈ​កាល​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១១ ។

បន្ទាប់​មក​ក្រុម Walk off the Earth បាន​យក​បទ​នេះ​មក​ច្រៀង​ម្តង​ទៀត​ជា​ក្រុម​ដោយ​មាន​សមាជិក​ចំនួន​៥​នាក់ ក៏ប៉ុន្តែ​​ការ​សម្ដែង​ប្លែក​ពី​បទ​របស់ម្ចាស់​ដើម ដោយ​ពួកគេ​បាន​យក​ហ្គីតា​មួយ ​យក​មក​លេង​រួមគ្នា​ ទន្ទឹម​នឹង​ការ​ច្រៀង​រួមគ្នា​ផង​ដែរ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​បទ​នេះ​សារ​ជា​ថ្មី​ម្តងទៀត​កាល​ពី​ឆ្នាំ​២០១២​។

បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៤ ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ដ៏​ល្បី​លំដាប់​ពិភពលោក​គឺ The Voice U.S បាន​លើក​យក​បទ​នេះ​មក​ច្រៀង​ម្ដងទៀត​ ដែល​ច្រៀង​ដោយ កញ្ញា Christina Grimmie និង លោក Adam Levine ខណៈដែលលោក​ Adam Levine ជាគ្រូបង្វឹក របស់កញ្ញា Christina Grimmie ក្នុងកម្មវិធីនេះផងដែរ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ បទ​ Somebody that I used to know​ ជា​ដើម​ម្ចាស់ដើម​លោក Gotye ft.Kimbra ដែលបានចេញ​កាល​ពី​ឆ្នាំ​២០១១៕

អត្ថបទដោយៈ សូររីកា
ប្រភព៖ Youtube


តើ​បទល្បី Somebody That I Used To Know របស់ Gotye ft.Kimbra, ក្រុម Walk off the Earth និង Christina Grimmie ជាមួយ Adam Levine មួយ​ណា​ពីរោះ​ជាង?

  • តើ​បទល្បី Somebody That I Used To Know របស់ Gotye ft.Kimbra, ក្រុម Walk off the Earth និង Christina Grimmie ជាមួយ Adam Levine មួយ​ណា​ពីរោះ​ជាង?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: