ធ្លាប់​ដឹង​ឬ​អត់​ថា​ Ronaldo កើត​ចេញ​ពី​ត្រកូល​ក្រីក្រ​

គ្រប់គ្នាប្រហែលជាស្គាល់ពីឈ្មោះ Cristaino Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid នាពេលបច្ចុប្បន្នយ៉ាងច្បាស់ ហើយយើងតែងតែឃើញភាពអស្ចារ្យរបស់គេដោយរូបគេមានឡានទំនើបៗជិះនិងមានផ្ទះដ៏ធំស្កឹមស្កៃ នឹងប្រាក់កម្រៃរាប់លានដុល្លារក្នុងមួយឆ្នាំមួយឆ្នាំ ប៉ុន្តែយើងប្រហែលជាមិនដឹងថាជីវិតរបស់គេធ្លាប់ជួបជីវភាពលំបាកប៉ុនណានោះទេ ។

Ronaldo ដែលមានឈ្មោះពេញថា Cristaino Ronaldo Dos Santos Aveiro បានកើតនៅក្នុងទីក្រុង San Antonio ដែលស្ថិតនៅក្នុងប្រជុំកោះ Madiera ក្នុងប្រទេសព័រទុយហ្គាល់ ដោយរូបគេមានបងប្អូន៤នាក់ហើយរូបគេគឺជាកូនពៅនៅក្នុងគ្រួសារក្រីក្រមួយដែលមានម្ដាយឈ្មោះថា Dos Santos Aveiro ដែលធ្វើជាចុងភៅ និងឪពុកមានឈ្មោះថា Jose Dinis Aveiro ដែលជាអ្នកថែសួន ។

Roanldo បានរៀបរាប់អំពីជីវភាពដ៏លំបាករបស់គ្រួសារគាត់ដោយរស់នៅក្នុងផ្ទះដ៏តូចមួយហើយគាត់ត្រូវចែកបន្ទប់របស់គាត់ជាមួយម្ដាយនិងបងស្រីពីរនាក់ទៀត ហើយក្នុងសម្ភាសន៍មួយ Ronaldo បាននិយាយថាការលំបាកទាំងនោះដែលជំរុញឲ្យគាត់មានថ្ងៃនេះ ។ គួររំលឹកថា Ronaldo ត្រូវបានគេបណ្ដេញចេញពីសាលានៅអាយុ១៤ឆ្នាំបន្ទាប់ពីរូបគេបានគប់កៅអ៊ីទៅគ្រូបង្រៀនមួយរូបដែលបានមើលងាយគេ ។

Ronaldo បានចូលហ្វឹកហាត់បាល់ទាត់ដំបូងក្នុងវ័យ៨ឆ្នាំជាមួយនឹងក្លឹប Andorinha បន្ទាប់មករូបគេក៏ផ្លាស់ទៅក្លឹប Nacional មុនពេលដែលរូបគេបានចាប់ផ្ដើមសាងកេរ្ដ៍ឈ្មោះល្បីល្បាញជាមួយក្លឹប Sporting Lisbon ដែលបានចាប់ផ្ដើមកែប្រែជីវិតរបស់គាត់ឲ្យបានប្រសើរឡើង ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


ធ្លាប់​ដឹង​ឬ​អត់​ថា​ Ronaldo កើត​ចេញ​ពី​ត្រកូល​ក្រីក្រ​

  • ធ្លាប់​ដឹង​ឬ​អត់​ថា​ Ronaldo កើត​ចេញ​ពី​ត្រកូល​ក្រីក្រ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: