ហេតុ​ផល​ ៥​ យ៉ាង​ដែល​កូន​របស់​អ្នក​គួរ​បរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ

ការ​បន្ថែម​ផ្លែ​ប៉ោម​ចូល​ទៅ​ក្នុង​របប​អាហារ​កូន​ៗ​របស់​អ្នក​រៀង​រាល់​ថ្ងៃ​វា​ជា​ប្រការ​ដែល​ប្រសើរ​ណាស់​។​ ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ថាមពល​ និង​ភាព​ស្រស់​ស្អាត​ ប៉ុន្តែ​វា​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​សម្រាប់​កុមារ​ ដែល​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។

វា​អាច​ស្ដាប់​ទៅ​គួរ​ឱ្យ​អស់​សំណើច​ណាស់​ ចាប់​តាំង​ពី​កុមារ​ភាព​កុមារ​មាន​រាប់​តោន​នៃ​ថាមពល​ ប៉ុន្តែ​កុមារ​ខ្លះ​មាន​អារម្មណ៍​ថា​មាន​ថាមពល​មាន​កម្រិត​ទាប​ និង​មាន​បញ្ហា​សុខ​ភាព​ជា​ច្រើន​។ ចូរ​រក្សា​សុខភាព​ដែល​មាន​ល្អ​ពេញ​មួយ​ឆ្នាំ​របស់​អ្នក​ដោយ​បន្ថែម​ផ្លែ​ប៉ោម​បន្ថែម​អាហារ​ដែល​ជា​ចំណង​ចំណូល​ចិត្ត​របស់​ពួក​គេ​។

១ ជំរុញ​ដល់​សុខភាព​ឆ្អឹង​របស់​កូន​អ្នក​
ផ្លែ​ប៉ោម​សំបូរ​ សារ​ធាតុ​រ៉ែ​មួយ​ប្រភេទ​ដែល​ជួយ​ឱ្យ​រាងកាយ​អ្នក​ស្រូប​យក​ម៉ាញេស្យូម​និង​កាល់ស្យូម​ដែល​មាន​ភាព​សំខាន់​សម្រាប់​សុខ​ភាព​ឆ្អឹង​របស់​កូន​អ្នក​។ ចាប់​តាំង​ពី​ឆ្អឹង​របស់​កូន​អ្នក​ចាប់​ផ្ដើម​រីក​លូត​លាស់​នៅ​ពេល​កុមារ​ភាព​, អ្នក​គួរ​តែ​ធ្វើ​ផែនការ​នៃ​ការ​ញ៉ាំ​មួយ​របស់​កូន​តូច​របស់​អ្នក​មាន​រួម​បញ្ចូល​ទាំង​សារធាតុ​ចិញ្ចឹម​សំខាន់​ទាំង​អស់​សម្រាប់​ធ្មេញ​ និង​ឆ្អឹង​មាន​សុខ​ភាព​ល្អ​។ ខណៈ​ពេល​ដែល​ការ​បរិភោគ​ផ្លែ​ប៉ោម​តែ​មួយ​មុខ​វា​ពិត​ជា​មិន​គ្រប់​គ្រាន់​នោះ​ទេ​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​វា​អាច​ជំរុញ​យ៉ាង​ខ្លាំង​ដល់​សុខ​ភាព​ឆ្អឹង​។

២ បង្កើន​ការ​ទទួល​ទាន​វីតាមីន​ C
ក្រូច​គឺ​មិន​មែន​ជា​ប្រភព​តែ​មួយ​គត់​នៃ​វីតាមីន​ C នោះ​ទេ។ ផ្លែ​ប៉ោម​មួយ​ផ្លែ​ផ្ដល់​ប្រហែល​ 14 ភាគ​រយ​នៃ វីតាមីន​ C ប្រចាំ​ថ្ងៃ​។ រាង​កាយ​មិន​បាន​រក្សា​ទុក​វីតាមីន​ C , ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ទទួល​ទាន​អាហារ​សម្បូរ​វីតាមីន​ C ជា​រៀង​រាល់​ថ្ងៃ​។ វីតាមីន​ C អាច​ជួយ​ក្នុង​ការ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​អ្នក​, ដូច្នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្ដាសាយ​និង​ត្រជាក់។ ប្រសិន​បើ​កូន​របស់​អ្នក​មិន​ចង់​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃ​មួយ​ផ្លែ​នោះ​ទេ​ សូម​ព្យាយាម​ធ្វើ​វា​អោយ​ទៅ​ជា​ ផ្លែ​ប៉ោម​ក្រឡុក​ក៏​បាន​។

៣ ផ្លែ​ប៉ោម​ជា​ប្រភព​ជាតិ​ស្ករ​ដែល​ល្អ​សម្រាប់​សុខភាព​
កូន​របស់​អ្នក​ត្រូវ​ការ​ជាតិ​ស្ករ​ដើម្បី​បំពេញ​តំរួវ​ការ​ក្នុង​មួយ​ថ្ងៃ​របស់​ពូក​គេ​។ មាន​ប្រភព​ជា​ច្រើន​នៃ​ជាតិ​ស្ករ​ ប៉ុន្តែ​ផ្លែ​ប៉ោម​គឺ​ជា​ប្រភព​ដល់​ល្អ​មួយ​សម្រាប់​សុខភាព​។ ផ្លែ​ប៉ោម​មាន​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​និង​មាន​ជាតិ​ស្ករ​តិច​តួច​ដែល​អាច​ធ្វើ​ជា​អាហារ​សម្រន់​របស់​ក្មេងៗ​បាន​ល្អ​ឥតខ្ចោះ​។ ដោយ​សារ​តែការ​ទៅ​មាន​ជាតិ​សរ​សៃ​ខ្ពស់​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​រក្សា​កម្រិត​ថាមពល​ខ្ពស់​របស់​កូន​អ្នក​។ បញ្ហា​នេះ​គឺ​ មិន​មែន​គ្រប់​ក្មេង​ៗសុទ្ទ​តែ​ស្រឡាញ់​ចូល​ចិត្ត​ផ្លែ​ប៉ោម​នោះ​ទេ​។

៤ មាន​សារ​ជាតិ​ រអិល ខ្ពស់
វា​មិន​ឆាប់​ពេក​ក្នុង​ការ​ចាប់​ផ្ដើម​គិត​អំពី​ការ​បង្ការ​ជំងឺ​មហារីក​។ ផ្លែ​ប៉ោម​មាន​ផ្ទុក​សារ​ជាតិ​ រអិល​ (Pectin) ដែល​ជួយ​ការពារ​ការ​កើន​ឡើង​នូវ​កូឡេ​ស្តេរ៉ុល​ ជំងឺ​បេះដូង​ និង​មហារីក។ pectin អាច​ជួយ​រំលាយ​អាហារ​របស់​កូន​អ្នក​និង​អាច​ព្យាបាល​ជំងឺ​រាគ​រូស​ សិន​ជា​កូន​របស់​អ្នក​មាន​បញ្ហា​សុខ​ភាព​ សូម​នាំ​កូន​លោក​អ្នក​ទៅ​កាន់​វេជ្ជបណ្ឌិត​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​។

៥ ពួក​គេ​សម្បូរ​ទៅ​ដោយ​វីតាមីន​ A
ប្រសិន​បើ​អ្នក​ដាំ​ផ្លែ​ប៉ោម​ដោយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ ឬ​អ្នក​ប្រាកដ​ថា​ផ្លែ​ប៉ោម​ដែល​អ្នក​ទិញ​ពិត​ជា​មាន​សារធាតុ​សរីរាង្គ​ ឬ គ្មាន​ថ្នាំ​សំលាប់​សត្វ​ល្អិត​នោះ​ សូម​អ្នក​គុំ​ចិត​សំបក​ចោល​ ខណៈ​ដែល​សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​វីតាមីន​ A ដែល​មាន​សារះ​សំខាន់​ណាស់​ដល់​អភិវឌ្ឍ​ឆ្អឹង​ធ្មេញ​របស់​កុមារ​។ លើស​ពី​នេះ​ទៅ​ទៀត​វីតាមីន​ A ជួយ​ការពារ​កូន​របស់​អ្នក​ពី​ការឆ្លង​មេរោគ​ លើក​កំពស់​ការ​លូត​លាស់​ និង​សុខភាព​របស់​ជា​លិកា​និង​កោសិកា​នៅ​ក្នុង​រាងកាយ​ ជា​ពិសេស​ចំពោះ​ ស្បែក​ ក្រចក​និង សក់ ។ នៅ​ពេល​ដែល​អ្នក​មិន​ប្រាកដ​ថា​ផ្លែ​ប៉ោម​ មាន ឬ​គ្មាន​ថ្នាំ​សំលាប់​សត្វ​ល្អិត​ សូម​ចិត​សំបក​ផ្លែ​ប៉ោម​អោយ​បាន​ត្រឹម​ត្រូវ​មុន​ពេល​អ្នក​ឱ្យ​វា​ទៅ​កូន​របស់​អ្នក​បរិភោគ​។

អត្ថបទ ៖ Elen
ប្រភព ៖ 


ហេតុ​ផល​ ៥​ យ៉ាង​ដែល​កូន​របស់​អ្នក​គួរ​បរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ

  • ហេតុ​ផល​ ៥​ យ៉ាង​ដែល​កូន​របស់​អ្នក​គួរ​បរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: