កីឡាករ Klose បន្ត​កិច្ច​សន្យា​នឹង​ក្រុុម​ Lazio នៅរដូវកាលក្រោយ

កីឡាករ Miroslav Klose បាន​ប្រាប់​ថា លោក​នឹង​ស្នាក់​នៅ​ក្រុម​ Lazio នៅ​រដូវ​កាល​ក្រោយ

កិច្ច​សន្យា​របស់​កីឡាករ​ Klose ​បាន​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​រហូត​ដល់​ឆ្នាំ ២០១៦ បន្ទាប់​លោក​បាន​បង្ហាញ​ខ្លួន​ចំនួន​ 20 ​ដង​ក្នុង​រដូវ​កាល​នេះ​​ក្របខ័ណ្ឌ Serie A។ ប៉ុន្តែ​អតីត​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​រូប​នេះ គាត់​បាន​ប្រាប់​ថា​គាត់​មិន​ត្រឡប់​ទៅ​ក្របខ័ណ្ឌ Bundesliga ដូច​អ្វី​ដែល​គេ​បាន​ប្រាប់។ នៅ​ក្នុង​លិខិត​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​ Facebook របស់​ក្លិប​ Lazio កីឡាករ Klose បាន​ពន្យល់​ថា​ការ​សម្រេច​ចិត្ត​របស់​លោក​គឺ​ដើម្បី​អ្នក​គាំទ្រ​របស់​ក្លិប។

កីឡាករ Klose បាន​និយាយ​ថា “ការ​លេង​នៅ​រដូវ​កាល​មួយ​ផ្សេង​ទៀត​ជាមួយ​ក្លិប Lazio ជា​ការ​សម្រេច​ចិត្ត​​របស់​ខ្ញុំ”។ គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​រីករាយ​ ក្នុង​ទីក្រុង​ Rome និង​ជា​មួយLazio។ ក្រុម​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​ និង ពួក​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ គួរ​អោយ​ពេញ​ចិត្ត និង ភាព​កក់​ក្តៅ​ជា​រាង​រាល់ថ្ងៃ។ ពួក​គេ​គឺ​ជា​អ្នក​គាំ​ទ្រ​ដ៏​អស្ចារ្យ​ ខ្ញុំ​ក៏​ចង់​ផ្តល់​នូវ​ការ​គាំទ្រ​ផ្ទាល់​ខ្លួន​សំរាប់​គ្រូ​បង្វឹក​របស់​យើង ដែល​ជា​មនុស្ស​ពិសេស​យ៉ាង​ពិត​ប្រាកដ​ និង​ជា​ក្លិប​ Biancocelesti ទាំងមូល​ ដើម្បី​បន្ត​ការ​ជួយ​អោយ​កើន​ឡើង​តាមរយៈ​ផ្លូវ​វិជ្ជមាន​និង​ការ​ឈ្នះ។កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី ១៣ គ្រាប់​ក្នុង​រដូវ​កាល​នេះ ហើយ​បាន​បូក​បញ្ចូល​ជាមួយ​និង​ការ​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង Napol 4-2 កាល​ពី​អាទិត្យ​មុន ហើយ​ក្លឹប​ក៏​មាន​កៅអី​មួយ​ក្នុង ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ។
អតីត​តារា​របស់​ក្រុម​ Kaiserslautern​ Werder Bremen ​និង​ Bayern Munich ​បាន​រក​គ្រាប់​បាល់​បាន ៥៦​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ១៤០ ដង​សម្រាប់​ក្លិប Lazio ។

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ espnfc.com


កីឡាករ Klose បន្ត​កិច្ច​សន្យា​នឹង​ក្រុុម​ Lazio នៅរដូវកាលក្រោយ

  • កីឡាករ Klose បន្ត​កិច្ច​សន្យា​នឹង​ក្រុុម​ Lazio នៅរដូវកាលក្រោយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: