Helen ចេញ​អាល់ប៊ុម​ទោល​លើក​ដំបូង

បន្ទាប់​ពី​ជ្រក​ក្រោម​ផលិតកម្ម Diamond Music អស់​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​មក​ពេល​នេះ​ Helen មាន​ឱកាស​ចេញ​អាល់ប៊ុម​ផ្ទាល់​ខ្លួន​លើក​ជា​ដំបូង។

 

Helen ចេញ​អាល់ប៊ុម​ទោល​លើក​ដំបូង

 

ម្ចាស់​បទ​ “Block បង​ចោល​ទៅ” លើក​ឡើង​ថា ​នេះ​ជា​លើក​ទី​១​សម្រាប់​លោក​ ដែល​បាន​ចេញ​​ចម្រៀង​​១​អាល់ប៊ុម​ម្នាក់​ឯង​តាំង​ពី​លោក​បាន​ឈាន​ជើង​ចូល​ផលិតកម្ម​អស់​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​មក ហើយ​អាល់ប៊ុម​ទោល​នេះ​ដែរ​ បទ​ចម្រៀង​​ភាគ​ច្រើន​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី។

“Solo Mini Album ទី​១​របស់​ខ្ញុំ​ហ្នឹង​មាន​ទាំង​អស់​៧​បទ​ហើយ​ក្នុង​នោះ​មាន​៥​បទ​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​ ហើយ​បទ​ភាគ​ច្រើន​ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​” Helen ថ្លែង។

 

Helen ចេញ​អាល់ប៊ុម​ទោល​លើក​ដំបូង

 

Helen បន្ត​ថា​ ចម្រៀង​ទាំង​៧​បទ​នៅ​ក្នុង​អាល់ប៊ុម​នេះ​ នឹង​ត្រូវ​ចេញ​​លក់​លើ​ទីផ្សារ​បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច ​ហើយ​ចម្រៀង​ដែល​នាំ​មុខ​នៅ​ក្នុង​អាល់ប៊ុម​នេះ​គឺ​បទ​ “លួច​ស្រលាញ់​គេ​ម្នាក់​ឯង”៕

 

អត្ថបទ៖ SAMEDY​​​​​