សិល្បៈ​នៃ​ការរៀបចំ​បន្ទប់​ក្នុង​គេ​ហ​ដ្ឋា​ន​

6 Videos


ការរៀបចំតុបតែងផ្ទះជារឿងដ៏សំខាន់ដែលស្ត្រីមេផ្ទះទាំងឡាយគួរយល់ដឹងនិងធ្វើការកែច្នៃបរិយាកាសរស់នៅដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនិងសុភមង្គលក្នុងគ្រួសារ។ ជាមួយម៉ូដពណ៌ប្លែកៗរបស់បន្ទប់នីមួយៗធ្វើឱ្យលោកអ្នកងាយសម្រេចចិត្តផ្លាស់ប្តូរបរិយាកាសរស់នៅឱ្យកាន់តែរីករាយ ។

 

-ផ្ទះបាយ

សិល្បៈ​នៃ​ការរៀបចំ​បន្ទប់​ក្នុង​គេ​ហ​ដ្ឋា​ន​
ផ្ទះបាយមានសណ្តាប់ធ្នាប់និងមានកន្លែងទុកដាក់សម្ភារៈបានត្រឹមត្រូវវាមិនទាន់គ្រប់គ្រាន់នោះទេបើអ្នកអាចធ្វើការតុបតែងជញ្ជាំងដោយផ្ទៃពាក់កណ្តាលខាងលើលាបពណ៌ក្រហមនិងផ្ទៃផ្នែកក្រោមបិទការ៉ូពណ៌ខៀវខ្ចីលាយឆ្នូតខ្មៅតិចៗនោះកាន់តែលើកសោភណភាពផ្ទះបាយថែមទៀត ។

-បន្ទប់ទទួលទានអាហារ

សិល្បៈ​នៃ​ការរៀបចំ​បន្ទប់​ក្នុង​គេ​ហ​ដ្ឋា​ន​
សម្រាប់បន្ទប់ទទួលទានអាហារអាចសាកល្បងលាបជញ្ជាំងពណ៌ក្រហមបែកស្វាយ( Mangenta )ធ្វើឱ្យបន្ទប់ទទួល ទានអាហាររបស់អ្នកមើលទៅបែបទាន់សម័យជាមួយឈុតតុកៅអីពណ៌ស ។

-បន្ទប់ទទួលភ្ញៀវ

សិល្បៈ​នៃ​ការរៀបចំ​បន្ទប់​ក្នុង​គេ​ហ​ដ្ឋា​ន​
ជាមួយជញ្ជាំងពណ៌ខៀវខ្ចីនិងកម្រាលព្រំឆ្នូតសលាយប្រផេះខ្ចីធ្វើឱ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកមើលទៅដូចធម្មជាតិដែលរចនាតាមបែបទាន់សម័យនិងពេញនិយមផងដែរ ។

-បន្ទប់សិក្សា

សិល្បៈ​នៃ​ការរៀបចំ​បន្ទប់​ក្នុង​គេ​ហ​ដ្ឋា​ន​
គួរជ្រើសរើសលាបជញ្ជាំងពណ៌ស តែត្រូវមានធ្នើរនៅជាប់ជាមួយជញ្ជាំងដែលអាចទុកដាក់ប្រដាប់ប្រដាសិក្សានិងសៀវភៅដើម្បីងាយស្រួលរកនោះអ្នកនឹងទទួលបានពណ៌ប្រដេញគ្នាតាមរយៈសម្ភារៈប្រើប្រាស់ធ្វើឱ្យសោភណភាពបន្ទប់មើលទៅមានភាពស្រស់ស្រាយ ។

-បន្ទប់គេង

សិល្បៈ​នៃ​ការរៀបចំ​បន្ទប់​ក្នុង​គេ​ហ​ដ្ឋា​ន​
គួរប្រើពណ៌ខៀវចាស់ព្រោះធ្វើឱ្យអ្នកឆាប់ងងុយនិងគេងលក់បានស្កប់ស្កល់ ។ កោសិកាប្រសាទ Ganglion ដែលនៅត្រង់រ៉េទីនរបស់ភ្នែកនឹងបញ្ជូនព័ត៌មានទៅប្រាប់ខួរក្បាលថារាងកាយត្រូវការសម្រាកនៅពេលដែលភ្នែករបស់យើងចាប់យកពន្លឺពណ៌ខៀវចាស់ ៕ ម៉ូលីដា