DJI ចេញ​លក់​កាមេរ៉ា​ Drone ស៊េរី​ថ្មី​ ទំហំ​ប៉ុន​ដប​ទឹក​

ម្សិលមិញ​នេះ​​ក្រុមហ៊ុនចិន​ DJI បាន​បង្ហាញ​ផ្លូវ​ការ​នូវ​កាមេរ៉ា​ Drone ម៉ូដែល​ Mavic Pro ដែល​មាន​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល​ បើ​ប្រៀប​នឹង​កាមេរ៉ា​​ Drone របស់​ Phantom។

 

DJI ចេញ​លក់​កាមេរ៉ា​ Drone ស៊េរី​ថ្មី​ ទំហំ​ប៉ុន​ដប​ទឹក​

 

Mavic Pro មាន​បំពាក់​ដោយ​កាមេរ៉ា​កម្រិត​ ១២ MP ដែល​អាច​ចាប់​យក​វីដេអូ​កម្រិត​ 4K, អាច​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​វីដេអូ, three-axis gimbal និង​អាច​បញ្ជា​ដោយ​កាយ​វិការ។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ Drone នេះ​មាន​ទម្ងន់​ត្រឹម​ ០,៧៤ គីឡូក្រាម​តែ​ប៉ុណ្ណោះ។

 

DJI ចេញ​លក់​កាមេរ៉ា​ Drone ស៊េរី​ថ្មី​ ទំហំ​ប៉ុន​ដប​ទឹក​

 

Drone នេះ​នឹង​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី ១៥ តុលា​ ខាង​មុខ​ ដោយ​មាន​ជា​ពីរ​ប្រភេទ មួយ​មាន​តម្លៃ​ ៧៤៩ ដុល្លារ និង មួយ​ទៀត​ដែល​មាន​ភ្ជាប់​ឧបករណ៍​បញ្ជា​មក​ជា​មួយ​មាន​តម្លៃ ៩៩៩ ដុល្លារ។ បើ​ចង់​ប្រើ​ប្រភេទ​ដែល​មាន​តម្លៃ​ទៀត​អ្នក​ត្រូវ​បញ្ជា​វា​តាម​រយៈ​កម្មវិធី​ទូរសព្ទ៕​​​​​
​​

 

ចុច​អាន៖ GoPro Karma​ ​យន្តហោះ​ ​Drone​ ​ស៊េរី​ថ្មី​​ ​គូប្រជែង DJI

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​​