ស្លាប់​៥​នាក់ និង​១៩​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់  រងរបួសធ្ងន់១១នាក់ និងរងរបួសស្រាល៨នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន២០គ្រឿង រួមមាន ម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច ចំនួន២គ្រឿង, រថយន្តធុនធំ ៣គ្រឿង និងយានផ្សេងៗ ចំនួន ៣គ្រឿង។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានមើសល្បឿន៥លើក (ស្លាប់៤នាក់), មិនប្រកាន់ស្តាំ១លើក, ប្រជែង២លើកបត់គ្រោះថ្នាក់២លើក និងស្រវឹង១លើក៕
ស្លាប់​៥​នាក់ និង​១៩​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦