ឪពុកចុង​ចាប់រំលោភ​កូនស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ បានសំរេច​៤​លើក​ ​

ខេត្តបន្ទាយមានជ័យ ៖  នៅរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦ នេះ បុរសជាឪពុកចុងបានចាប់រំលោភកូនស្រីអាយុ១២ឆ្នាំម្នាក់ ទើបចាប់ខ្លួនបាន ហើយត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះយួង យ៉ុង ភេទប្រុស អាយុ៤៩ឆ្នាំ ដែលត្រូវជាឪពុកចុងរបស់ក្មេងស្រីរងគ្រោះ ។  កញ្ញា ខណៈកំពុងចាប់កូនស្រីចុងរបស់ខ្លួនទើបមានអាយុ១២ឆ្នាំរំលោភទៀត ពេលនោះក៏ត្រូវម្តាយរបស់នាងឈ្មោះស្រេង ញ៉ អាយុ៤៤ឆ្នាំ មកទាន់ (ប្រពន្ធជនសង្ស័យ) ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។
កន្លងមក នាងត្រូវឪពុកចុងចាប់រំលោភបានសម្រេចចំនួន៤ដង ដែលធ្វើឲ្យនាងមានការឈឺចាប់ខ្លាំង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ក្នុងឆ្នាំ២០១៦ វេលាម៉ោង១១យប់ ពេលខ្លួនត្រឡប់ពីរកត្រីបានចូលដេកក្នុងមុង ហើយបានប្រលែងគ្នាជាមួយកូនចុង បន្ទាប់មកក៏រួមរ័ករហូតបានសម្រេច ។ ក្រោយៗមកទៀត ធ្វើសកម្មភាពដដែលនេះ រហូតបានសម្រេចជាបន្តបន្ទាប់ចំនួន៣លើកទៀត (សរុប៤លើក) ៕
ឪពុកចុង​ចាប់រំលោភ​កូនស្រី​អាយុ​១២​ឆ្នាំ​ម្នាក់  បានសំរេច​៤​លើក​ ​