បុរស​២​នាក់ ផឹកស្រា​ថ្នាំ​ទំនាស់​ពាក្យសម្តី​គ្នា ម្នាក់​ជាប់​ខ្នោះ ម្នាក់​ដេកពេទ្យ

កោះកុង ៖ ហេតុការណ៍កើតឡើងកាលពីល្ងាចថ្ងៃទី២៧  ខែកញ្ញា ឆ្នាំ ២០១៦ បុរស២នាក់បាននាំគ្នាផឹកស្រាថ្នាំក៏មានទំនាស់ពាក្យសម្តីគ្នាហើយក៏វាយប្រតាយប្រតប់គ្នាទៅវិញទៅមក អ្នកដែលវាយចាញ់គេក៏រត់ទៅផ្ទះយកកាំបិតផ្គាក់់មក កាប់ម្នាក់ទៀតរងរបូសធ្ងន់ នៅចំណុច ភូមិស្ពានក្តា ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សោម ទិត្យ ភេទប្រុសអាយុ៣៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិឃុំខាងលើនិង មុខរបរមិនពិតប្រាកដ។
ចំណែកជនរងគ្រោះឈ្មោះ អុក ឆន ភេទប្រុសអាយុ ៦៣ឆ្នាំ មានទីលំនៅខាងលើ មុខរបរធ្វើស្រែ រងបួស ធ្ងន់ បានបញ្ជូនមកពេទ្យ មណ្ឌុលសុខភាពឬស្សីជ្រុំ និងបញ្ជូនជនរងគ្រោះព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ត ។
ដោយមូលហេតុ ផឹកស្រាស្រវឹងហើយក៏មានទំនាស់ពាក្យសម្តីគ្នាក៏មានករណីហឹង្សាដោយចេតនា កើតឡើង។
បច្ចុប្បន្នជនសង្ស័យដែលត្រូវឃាត់ខ្លួន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញក្ជូនទៅសាលាដំបូងខេត្តកោះកុង ចាត់ការតាមនិតិវិធីច្បាប់ ៕
បុរស​២​នាក់ ផឹកស្រា​ថ្នាំ​ទំនាស់​ពាក្យសម្តី​គ្នា ម្នាក់​ជាប់​ខ្នោះ ម្នាក់​ដេកពេទ្យ