គូស្នេហ៍តារាថៃទាំងនេះ ស្រឡាញ់គ្នាស្អិតរមួត ទោះមានវ័យ ខុសគ្នាឆ្ងាយក៏ពិតមែន!

ថៃ៖ សេចក្ដីស្នេហាមិនបានកំណត់ថា ទាល់តែអ្នកដែលមានអាយុស្មើគ្នា ឬប្រហាក់ប្រហែលគ្នាទើបអាចស្រឡាញ់គ្នា រៀបការជាមួយគ្នារស់នៅជាប្តីប្រពន្ធ​បាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញមិនថា អ្នកជាជាតិសាសន៍អ្វី និយាយភាសាអ្វី កាន់សាសនាអ្វី ឬមានអាយុខុសឆ្ងាយពីគ្នាច្រើនប៉ុណ្ណាទេ ឱ្យតែបេះដូងរបស់មនុស្សពីរនាក់ស្រឡាញ់គ្នាគឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ស្នេហាមួយនេះ។

ដូចជាគូស្វាមីភរិយាប៉ុន្មានគូនេះដែរ អាយុគ្រាន់តែជាតួលេខមួយប៉ុណ្ណោះ វាមិនសំខាន់ស្មើនឹងសេចក្តីស្នេហា ដែលពួកគេមានឱ្យគ្នាទៅវិញទៅមកឡើយ៖

១. លោក Jaychanathipនិងនាង Maypitchy៖ មួយគូនេះចេញមុខមកប្រកាសថា ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ដោយតារាសម្តែងស្រីនាង Maypitchy កើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៨១ ចំណែកឯលោក Chanathip វិញ កើតនៅថ្ងៃទី៥ខែតុលាឆ្នាំ១៩៩៣។ ដូច្នេះឃើញថា អាយុរបស់ប្តីប្រពន្ធមួយគូនេះ ខុសគ្នាឆ្ងាយរហូតដល់ទៅ១៣ឆ្នាំឯណោះ។

២. លោក Ken និងនាង Noy Bosakun ៖ គូស្វាមីភរិយាមួយគូនេះស្រឡាញ់គ្នា ជាយូរមកហើយ និងបង្ហាញឱ្យគ្រប់គ្នាបានឃើញថា ទោះបីជាមានអាយុ ខុសគ្នាពិតមែន ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ។ លោក Ken កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៧ ឯភរិយាវិញ កើតនៅថ្ងៃទី៨ខែតុលាឆ្នាំ១៩៧០អាយុខុសគ្នា៧ឆ្នាំមែន តែសេក្តីស្រឡាញ់មិនបានប្រែប្រួលទេ។

៣. លោក Aum Atichart និង Nat Myria៖ ប្តីប្រពន្ធគូនេះ មើលទៅគួរឱ្យស្រឡាញ់ ណាស់ ទោះបីជាបានរៀបការអស់រយៈពេល ២ឆ្នាំកន្លងមកហើយក្តី។ ពួកគេទាំងពីរនាក់តែងតែមានចិត្តដូចគ្នា នៅចាំលើកទឹកចិត្ដគ្នាទៅវិញទៅមកជានិច្ច។ ដោយលោក Aum Atichart បានកើតនៅថ្ងៃទី២០ ខែកុម្ភៈ ១៩៨១ ឯនាងMyria បានកើតនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៧៥។ ប្តីប្រពន្ធនេះអាយុខុសគ្នា៦ឆ្នាំ។

៤. លោក Dan Voravej និងនាង Patti៖ គូស្វាមីភរិយានេះបានបង្ហាញក្រុមអ្នកគាំទ្រថា ពួកគេតែងមានភាពផ្អែមល្ហែម និងស្និទ្ធស្នាលបំផុត ដែលធ្វើឱ្យមនុស្សម្នា ជាច្រើននាំគ្នាច្រណែន។ ដោយខាងប្រុសកើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ១៩៩២ ឯនាង Patti បានកើតនៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ១៩៨៥គឺមានអាយុខុសគ្នា ដល់ទៅ៧ឆ្នាំ។

៥. លោក Dj petjah និងនាង Hansa៖ កម្លោះ Playboy បានប្រែក្លាយទៅជាមនុស្សម្នាក់ ដែលមានទម្លាប់ល្អភ្លាម ក្រោយពេលមានស្នេហាជាមួយនារីវ័យក្មេងHansa។ សេចក្ដីស្រឡាញ់មួយនេះ បានធ្វើឱ្យគ្រប់យ៉ាងផ្លាស់ប្តូរមកជាល្អស្មានមិនដល់។ លោក djpetjah  កើតនៅថ្ងៃទី២៩ ខែមករាឆ្នាំ១៩៨០ ចំណែកឯនាង Hansa កើតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩០ ទាំងពីរនាក់មានអាយុខុសគ្នា១0ឆ្នាំ។

៦. លោក Saksoonthorn និងនាង Pancake៖ ជាញឹកញាប់គេមើលឃើញគូស្នេហ៍ មួយគូនេះបានរួមគ្នាធ្វើដំណើរកម្សាន្តជិតឆ្ងាយមិនសូវដាច់ទេ។ បើនិយាយពីរឿងអាយុវិញគឺខុសគ្នាដាច់ រហូតដល់ទៅ១២ឆ្នាំឯណោះ។

៧. លោក Oat Worawuth និងនាង Anna៖ ស្វាមីភរិយានេះវិញ អាយុគឺមិនមែនជាឧបសគ្គស្នេហ៍សម្រាប់ពួកគេឡើយ។ ពួកគេបានភ្ជាប់ពាក្យ តាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយបានធ្វើឱ្យមនុស្សជាច្រើនច្រណែនជាខ្លាំង ដោយសារតែ អ្នកទាំងពីរមានអាយុលើសគ្នាដល់ទៅ២១ឆ្នាំ។

៨. លោក Chai និងនាង Bongkot៖ ស្ទើរមិនជឿថា ស្នេហាខុសវ័យគ្នារបស់អ្នក ទាំងពីរជ្រាលជ្រៅដល់ម្លឹងសោះ ទោះបីជាខាងប្រុស និងខាងស្រីមានអាយុ ខុសគ្នាឆ្ងាយមែនទែនដល់ទៅ៣១ឆ្នាំក៏ពិតមែន ប៉ុន្តែជីវិតរបស់គូស្វាមីភរិយានេះ មានកូនប្រុសម្នាក់បាត់ទៅហើយ ថែមទាំងគួរឱ្យស្រឡាញ់ផង។ ដោយលោក Chai កើតនៅថ្ងៃទី២៥ឆ្នាំ១៩៥៥ ឯភរិយាកើតនៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ១៩៨៦៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload