ប្រទេស​ទាំង​៦​ដែល​ពុករលួយ​ជាង​គេ​ក្នុង​លោក​

ក្នុង​ពិភពលោក​យើង​នេះ​គ្មាន​ប្រទេស​ដែល​គ្មាន​អំពើ​ពុករលួយ​នោះ​ទេ គ្រាន់​តែ​មាន​ប្រទេស​ដែល​អំពើ​ពុករលួយ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​​ ។

ឆ្នាំ​មុន​ អំពើ​ពុក​រលួយ​មាន​សម្បូរ​យ៉ាង​ច្រើន​ ដល់​ទៅ​៦៨% នៃ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​ជា​សមាជិក​ក្នុង​ G-20 ដល់​ទៅ​ពាក់​កណ្ដាល​ផង​ដែរ នេះ​បើ​យោង​តាម​ Transparency International’s Corruptions Perceptions Index ។

រង្វាស់​នៃ​ការ​ដាក់​ពិន្ទុ​អំពើ​ពុក​រលួយ​នេះ​វាស់​វែង​តាម​សកម្មភាព​វិស័យ​សាធារណៈ ដូច​ជា​ ការរំលោភ​បំពាន​អំណាច​, កិច្ចព្រមព្រៀង​ក្រៅ​ផ្លូវការ​ , ការ​ទទួល​សំណូក​សូកប៉ាន់, ពលកម្ម​លើ​កុមារ​ ,​ការ​ជួញ​ដូរ​មនុស្ស​ , ការ​បំផ្លាញ​បរិស្ថាន​ និង​ អំពើ​ភេរវកម្ម​នានា​ជាដើម​ ។​​​​​

1អង់ហ្គោឡា​

ក្មេង​ស្រី​តូច​អង្គុយ​នៅ​ពី​មុខ​តង់​បណ្ដោះ​អាសន្ន​សម្រាប់​ប្រជាជន​ផ្លាស់​ទី​លំនៅ​ នេះ​ដោយ​សារ​សង្គ្រាម​រុំា​រៃ​ជាង​២៧​ឆ្នាំ​ ដែល​វា​ទើប​បាន​បញ្ចប់​នៅ​ឆ្នាំ​មុន​នេះ​ឯង

ប្រហែល​ជា​៧០ភាគរយ​​នៃ​ប្រជាជន​អង់ហ្គោឡា​(Angola)រស់​នៅ​ក្នុង​ជីវភាព​ដែល​ប្រើ​ប្រាស់​លុយ​ត្រឹម​តែ​២ដុល្លារ​អាមេរិក​ឬ​តិច​ជាង​នេះ​ ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ជីវិត​កុមារ​តូច​ៗ​ ។​ អង់ហ្គោឡា​ ក៏​ឈរ​នូវ​ចំណាត់​ថ្នាក់​លេខ​១​ដែល​ជា​កន្លែង​មាន​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ស្លាប់​ច្រើន​ជាង​គេ​ផង​ដែរ​ ។ ការ​សូកប៉ាន់​នៅ​តែ​មាន ថ្វី​បើ​ការ​អនុម័ត​ច្បាប់​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០១៤​ ពី​ការ​ហាម​ប្រាម​លាង​លុយ​កខ្វក់​ក៏​ដោយ​ ជាក់​ស្ដែង​ការ​អនុវត្ត​នៅ​តែ​មាន​ព្រោះ​​ដើម្បី​គាំទ្រ​សកម្មភាព​អាជីវកម្ម​ក្នុង​ប្រទេស​ ។

2ស៊ូដង់​ខាង​ត្បូង​

នាយ​ទាហាន​ស៊ូដង់​ខាង​ត្បូង

​ខណៈ​ពេល​ដែល​ប្រាក់​ចំណូល​ពី​ប្រេង​ធ្លាក់​ចុះ​ សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ចាប់​ផ្ដើម​មាន​វិបត្តិ​​​និង​ផល​ប៉ះ​ផល់​យ៉ាង​ច្រើន​ស្រប​ពេល​ដែល​អំពើ​ពុករលួយ​កាន់​តែ​រីក​ដុះ​ដាល​ផង​ដែរ​នោះ​, នេះ​បើ​តាម​របាយការណ៍ The Sentry, an organization co-founded by actor George Clooney ។ ក្នុង​របាយការណ៍​ខាង​លើ​​នេះ​ក៏​​បាន​និយាយ​ផង​ដែរ​ថា​ គ្មាន​ការ​គ្រប់​គ្រង​ល្អ​សោះ​ឡើយ​ក្នុង​វិស័យ​ប្រេងកាត​ ​ហើយ​ជា​សរុប​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​​ត្រូវ​បាន​ក្រុម​មួយ​ក្ដាប់​តូច​ទាញ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដើម្បី​ពង្រីក​​អំណាច​និង​ទ្រព្យ​របស់​ពួក​គេ​ ។

3​​​​ស៊ូដង់​

ក្មេង​ៗ​កាន់​ថង់​សម្រាប់​ផ្ទុក​របស់​របរ​ ដោយ​សង្ឃឹម​ថា​នឹង​មាន​ជំនួយ​គេ​ផ្ដល់​អោយ

មួយ​ទសវត្ស​នៃ​សង្គ្រាម​ស៊ីវិល​គ្មាន​បន្សល់​ទុក​អ្វី​ជា​ប្រយោជន៍​ដល់​ស៊ូដង់​នោះ​ទេ​ ក្រៅ​ពី​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​​​ក្នុង​ប្រទេស​និង​ការ​មិន​បាន​នាំ​ទៅ​មុខ​​នៃ​រដ្ឋាភិបាល​នោះ​ទេ​ ។​ ដែល​វា​ទាំង​នេះ​បាន​បើក​ផ្លូវ​ដ៏​ធំ​ក្នុង​សកម្មភាព​ពុករលួយ​ក្នុង​ប្រទេស​ ដែល​អាជ្ញាធរ​ឬ​រដ្ឋាភិបាល​ក្តី​នៅ​តែ​បន្ត​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដូច​ជា​ការ​កេង​បន្លំ​ថវិកា​ជាតិ​ , បក្ខពួក​និយម​និង​ការ​សូកប៉ាន់​ជា​ដើម​ ។

4អាហ្គានីស្ថាន

ជា​កន្លែង​ដែល​មាន​ការ​បំផ្ទុះ​គ្រាប់​បែប​តាម​រថយន្ត​នៅ​ជិត​ប្រលាន​យន្ត​ហោះ​អន្តជាតិ​មួយ​នៅ​ Kabul កាល​ពី​ខែ​ធ្នូ​កន្លង​ផុត​ទៅ​នេះ​

​លុយ​រាប់​លាន​ដុល្លារ​ដែល​បម្រុង​ទុក​សម្រាប់​ការ​កសាង​ប្រទេស​ឡើង​វិញ​មិន​ត្រូវ​បាន​ប្រើ​អោយ​មាន​ប្រសិទ្ធភាព​​ ឬ ក៏​ថា​លុយ​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​ ។ ដោយ​សារ​ជម្លោះ​ក្នុង​ប្រទេស​ បន្ត​ឲ្យ​​អាហ្គានីស្ថាន​នៅ​តែ​រង​ការ​​វាយ​ប្រហារ​ពី​សំណាក់​ពួក​តាលីបង់​(Taliban) ដែល​វា​បាន​បំផ្លាញ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ព្យាយាម​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​​ ។

5កូរ៉េខាងជើង

អតីត​យុទ្ធជន​របស់​កូរ៉េខាងត្បូង​បាន​​ដុត​បដា​នៃ​ទង់​ជាតិ​កូរ៉េខាងជើង​និង​មេដឹកនាំ​របស់​ប្រទេស​នោះ​ពោល​គឺ​លោក​គីម​ជុង​អ៊ុន​ក្នុង​អំឡុង​ពេល​មាន​ការតវ៉ាកាលពីខែសីហា។

ជា​ប្រទេស​កុម្មុយនិស្ត​តែ​មួយ​ដែល​​រស់​នៅ​ផ្ដាច់​ការ​​ រស់​នៅ​ឯកោ​ម្នាក់​ឯង​ដាច់​ឆ្ងាយ​ពី​ពិភពលោក​ទាំង​មូល​ ។ យោង​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ គឺ​សឹង​តែ​មិន​អាច​ទៅ​រួច​ តែ​បាន​កើត​ឡើង​មក​ហើយ​ ដោយ​ស្ទើរ​តែ​គ្រប់​យ៉ាង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​រដ្ឋ​ ។​ មេ​ដឹក​នាំ​ផ្ដាច់​ការ​ លោក​ គឹម​ជុង​អ៊ុន នេះ​បាន​គ្រប​គ្រង​សូម្បី​តែ​ការ​បង្កើន​សមត្ថភាព​វិស័យ​យោធា​តាម​វោហារសាស្ត្រ​ប្រយុទ្ធ​របស់​ខ្លួន​ ចាប់​តាំង​ពី​ពេល​ដែល​ឪពុក​របស់​លោក​​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១១​មក​ម្ល៉េះ​​។​

6​​​​សូម៉ាលី​

សាក​សព​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ជិត​សណ្ឋាគារ​ Jezeera Palace ក្រោយ​ពី​មាន​ការ​សម្លាប់​មនុស្ស​ដោយ​ពួក​អត្តឃាត​ខ្លួន​នៅ​ Mogadishu

ជា​ប្រទេស​ចុង​ក្រោយ​ដែល​មាន​អំពើ​ពុក​រលួយ​ស្មើ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ​ ដោយ​ អំពើ​ហិង្សា​ និង​ អស្ថិរភាព​នយោបាយ​បាន​ធ្វើ​អោយ​សូម៉ាលី​មិន​អាច​ចាក​ឆ្ងាយ​ពី​ការ​ភ័យ​ខ្លាច​និង​អំពើ​ពុករលួយ​បាន​នោះ​ទេ​ ។ ប្រទេស​នេះ​នៅ​តែ​ត្រូវ​ពឹង​ពាក់​លើ​ជំនួយ​ក្រៅ​ប្រទេស​ ខណៈ​ដែល​រដ្ឋាភិបាល​ក្នុង​ស្រុក​​​មិន​អាច​ផ្ដល់​អោយ​នូវ​សេវាកម្ម​មូលដ្ឋាន​(អគ្គិសនី​ ទឹក​​ ជា​ដើម​)​ ឬ ប្រព័ន្ធ​តុលាការ​បាន ។

ជា​សរុប​មក​នៅ​តំបន់​ Sub-Saharan នៃ​អាហ្វ្រិក ជា​តំបន់​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជា​គេ​ ដោយ​ក្នុង​បណ្ដា​ប្រទេស​៤៦​ ក្នុង​នោះ​៤០​ប្រទេស​រង​ការ​ប៉ះ​ពាល់​ពី​អំពើ​ពុករលួយ​នេះ​ទៅ​ហើយ​ ៕

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ marketwatch.com

  • ប្រទេស​ទាំង​៦​ដែល​ពុករលួយ​ជាង​គេ​ក្នុង​លោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: