យន្ត​ហោះ​មួយ​គ្រឿង​នៅ​ឌូបៃ​បាន​ចុះចត​បុក​នឹង​ដី​តែ​សំណាង​ល្អ​អ្នក​ជិះ​ក្នុង​នោះ​សុវត្ថិភាព​ទាំង​អស់​

ហេតុការណ៍ដ៏រន្ធត់មួយមួយបានកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ ( ម៉ោងទីក្រុងឌូបៃ ) ដោយយន្តហោះ EK521 ដែលធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិ Rivandrum ប្រទេសឥណ្ឌាបានជួបឧបបត្តិវហេតុនៅព្រលានយន្តហោះអន្តរជាតិឌូបៃ ។

តាមការបញ្ជាក់ពីសាក្សីនៅទីនោះបានឲ្យដឹងថាដំបូងឡើយគេឃើញយន្តហោះចាប់ផ្ដើមមានអណ្ដាតភ្លើងតាំងពីនៅលើអាកាសមកម្ល៉េះក្រោយមកយន្តហោះក៏ព្យាយាមចុះចតហើយក៏បុកនឹងដីតែម្ដង ។ តែយ៉ាងជាសំណាងល្អមនុស្សដែលនៅយន្តហោះនេះចំនួន៣០០នាក់សុទ្ធតែមានសុវត្ថិភាពក្រោយពីមានជួយសង្គ្រោះ ។

ក្រុមហ៊ុន Emirate Airline ដែលទទួលខុសត្រូវលើយន្តហោះនេះបានប្រកាស « យន្តហោះ EK521 បានចាប់ផ្ដើមចេញដំណើរពីព្រលានហោះ Rivandrum នៅវេលាម៉ោង១០.១៩នាទីព្រឹក ( ម៉ោងនៅឌូបៃ )ហើយតាមកាលវិភាគនឹងចុះចតនៅ Dubai ម៉ោង១២និង៣០ថ្ងៃត្រង់ ប៉ុន្តែស្រាប់តែមានឧបត្តិវហេតុកើតឡើង តែយើងខ្ញុំសូមបញ្ជាក់ថាអ្នកដំណើរចំនួន២៨២នាក់នឹងបុគ្គលិកនៅលើយន្តហោះចំនួន១៨នាក់ផ្សេងទៀតគឺមានសុវត្ថិភាពទាំងអស់គ្មានអ្នកបាត់បង់ជីវិតនោះទេ » ។

ប្រភព ៖


យន្ត​ហោះ​មួយ​គ្រឿង​នៅ​ឌូបៃ​បាន​ចុះចត​បុក​នឹង​ដី​តែ​សំណាង​ល្អ​អ្នក​ជិះ​ក្នុង​នោះ​សុវត្ថិភាព​ទាំង​អស់​

  • យន្ត​ហោះ​មួយ​គ្រឿង​នៅ​ឌូបៃ​បាន​ចុះចត​បុក​នឹង​ដី​តែ​សំណាង​ល្អ​អ្នក​ជិះ​ក្នុង​នោះ​សុវត្ថិភាព​ទាំង​អស់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: