ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្រាប់​ថា​ខ្លួន​មិន​ព្រម​ចាក​ចេញ​ពី​ AC Milan ព្រោះ​តែ​មិន​ទាន់​សម្រេច​ការ​សន្យា

មួយរយៈចុងក្រោយមានក្លឹបមួយចំនួនជាពិសេសនៅអង់គ្លេសបានព្យាយាមដេញថ្លៃលើខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីដ៏លេចធ្លោមួយរូបរបស់ក្លឹប AC Milan គឺកីឡាករ Carlo Bacca ប៉ុន្តែកីឡាកររូបនេះមិនព្រមចាកចេញពីក្លឹបនៅអ៊ីតាលីនេះទេ ។

ខណៈថ្មីៗនេះក្រោយពីរកបាន Hat-trick ក្នុងការប្រកួតសប្ដាហ៍ដំបូងនៅ Seria A ដែល AC ឈ្នះ៣ទល់នឹង២លើក្លឹប Torino កាលពីចុងសប្ដាហ៍មុន កីឡាករ Bacca បានបង្ហើបថាខ្លួនមិនចាកចេញព្រោះគេមានការសន្យាមួយជាមួយក្លឹបនេះ ។

ដោយ Bacca បានប្រាប់ Skype Sport Italia ថា « ខ្ញុំបានដឹងថាក្លឹបមួយចំនួនបានចាប់អារម្មណ៍ក្នុងនាំខ្ញុំចាកចេញពីក្លឹប AC Milan តែយ៉ាងណាខ្ញុំបានពិភាក្សាជាមួយក្រុមគ្រួសារហើយពួកគេឯកភាពឲ្យខ្ញុំបន្តនៅទីនេះ » ។

Bacca បន្តថា « ជាការពិតខ្ញុំសប្បាយចិត្តមានក្លឹបជាច្រើនចាប់អារម្មណ៍លើខ្ញុំ តែពេលនេះមិនមែនជាពេលដែលខ្ញុំត្រូវចាកចេញពីក្លឹបនោះទេ ព្រោះខ្ញុំធ្លាប់បានសន្យារឿងមួយជាមួយក្លឹបនេះគឺខ្ញុំនឹងជួយក្លឹបឲ្យត្រលប់ទៅលេងក្នុងពានរង្វាន់នៅទ្វីបអឺរ៉ុបជាថ្មី ( Champion League ឬ Europa League ) » ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្រាប់​ថា​ខ្លួន​មិន​ព្រម​ចាក​ចេញ​ពី​ AC Milan ព្រោះ​តែ​មិន​ទាន់​សម្រេច​ការ​សន្យា

គួរបញ្ជាក់ថាកីឡាករ Carlos Bacca ត្រូវបានក្លឹប AC Milan ទិញពីក្លឹប Sevilla ក្នុងតម្លៃប្រមាណជា៣០លានអឺរ៉ូកាលពីឆ្នាំ២០១៥ យ៉ាងណាក្នុងការលេងនៅក្លឹប AC Milan កីឡាករ Bacca បានបង្ហាញទម្រង់ល្អគួរសមដោយអាចស៊ុតបាន២០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤០ប្រកួត ក៏ប៉ុន្តែគួរឲ្យសោកស្ដាយដែលគេបានជួយ AC Milan បានត្រឹមចំណាត់ទី៧ក្នុងតារាង Serie A កាលពីរដូវកាលមុនដែលធ្វើឲ្យក្លឹបមិនអាចមានឱកាសលេងពានរង្វាន់អឺរ៉ុបបាន ។

ប្រភព ៖

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្រាប់​ថា​ខ្លួន​មិន​ព្រម​ចាក​ចេញ​ពី​ AC Milan ព្រោះ​តែ​មិន​ទាន់​សម្រេច​ការ​សន្យា

  • ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្រាប់​ថា​ខ្លួន​មិន​ព្រម​ចាក​ចេញ​ពី​ AC Milan ព្រោះ​តែ​មិន​ទាន់​សម្រេច​ការ​សន្យា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: