At Madrid បន្ត​ការ​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​ដោយ​ជោគ​ជ័យ​

កាល​ពី​យប់​មិញ​ក្លឹប​ Atletico de Madrid បាន​បន្ត​ជ័យជំនះ​របស់​ខ្លួន​ក្រោយ​បំបាក់​ក្លឹប​ Athletic Bilbao ដោយ​លទ្ធផល​២​ទល់​នឹង​១​ ។

ដោយ​២​គ្រាប់​របស់​ក្លឹប​ At Madrid គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Saul Niguuez នៅ​នាទី​ទី​៤៥+២​ ខណៈ​មួយ​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​កីឡាករ​ Antoine Grieazmann នៅ​នាទី​ទី​៦៧​ ។ ដោយ​ឡែក​មួយ​គ្រាប់​របស់​ Athletic Bilbao ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Aymeric Laporte ។

យ៉ាង​ណា​ក្រោយ​ការ​ប្រកួត​នេះ​ធ្វើ​ក្លឹប​ At Madrid អាច​រក្សា​ការ​ឈ្នះ​៨​ប្រកួត​របស់​ខ្លួន​បាន​យ៉ាង​ជោគ​ជ័យ​ ហើយ​ធ្វើ​ឲ្យ​ក្លឹប​នេះ​បន្ត​ឈរ​នៅ​លេខ​២​ក្នុង​តារាង​ La Liga ដោយ​មាន​៣៥​ពិន្ទុ​ស្មើ​នឹង​ក្លឹប​កំពូល​តារាង Barcelona តែ​ខុស​គ្នា​តែ​ចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ​ ។

លទ្ធផល​នៃ​ការ​ប្រកួត​៨​លើក​ចុង​ក្រោយ​ At Madrid ៖

At Madrid 2-1 Athletic Bilbao ( La Liga )
Benfica 1-2 At Madrid ( Champion League )
Granada 0-2 At Madrid ( La Liga )
REU 1-2 At Madrid ( Copa Del Ray )
At Madrid 1-0 Espanyol ( La Liga )
At Madrid 2-0 Galatasaray ( Champion League )
Real Betis 0-1 At Madrid ( La Liga )
At Madrid 1-0 Real Sporting ( La Liga )

អត្ថបទ ៖ វិចទ័រ


At Madrid បន្ត​ការ​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​ដោយ​ជោគ​ជ័យ​

  • At Madrid បន្ត​ការ​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​ដោយ​ជោគ​ជ័យ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: