នារី​ម្នាក់​ដាច់​ជើង​ទាំង​ពីរ​ប៉ុន្តែ​តស៊ូ​រហូត​បាន​គ្រួសារ​ដ៏​មាន​សុភមង្គល

Helen Galsworthy បាត់បង់ជើងទាំងពីររបស់នាងតាំងពីអាយុ១៨ឆ្នាំមកម៉្លេះដោយសាររថភ្លើងកិន ប៉ុន្តែនាងមិនដែលអស់សង្ឃឹមម្ដងណាទេ រហូតមកដល់សព្វថ្ងៃបានសាងគ្រួសារ និងមានកូនតូចថែមទៀតផង។

Helen បានប្រាប់ពីមូលហេតុដែលនាងបាត់បង់ជើងទាំងពីរនេះថា៖ “កាលខ្ញុំអាយុ១៨ឆ្នាំ ខ្ញុំបានគិតខ្លីចង់សម្លាប់ខ្លួន ហើយពេលនោះខ្ញុំបានទៅដេកនៅលើផ្លូវរថភ្លើងតែជាសំណាងខ្ញុំបានប្ដូរចិត្តវិញភ្លាមនៅនាទីចុងក្រោយហើយក៏ក្រោកឡើងវិញ។ ប៉ុន្តែជាអកុសលជើងរបស់ខ្ញុំមិនអាចដកទាន់នោះទេ ក៏ត្រូវរថភ្លើងកិនដាច់ត្រឹមក្បាលជង្គង់តែម្ដង”។

រយៈពេល៧ឆ្នាំក្រោយមក នារីរូបស្រស់រូបនេះបានចូលទៅរៀននៅមហាវិទ្យាល័យដោយប្រើជើងសិប្បនិមិត្តរបស់នាងហើយក៏បានជួបជាមួយបុរសក្នុងសុបិន និងបានរៀបការហើយមានកូននៅឆ្នាំ២០១១។ ទន្ទឹមនឹងការផ្លាស់ប្ដូរជីវិតនេះដែរ Helen បាននិយាយថា៖ “កាលមុនខ្ញុំមិនចង់រស់នៅលើលោកនេះនោះទេ ប៉ុន្តែឥឡូវនេះខ្ញុំបានក្លាយជាម្ដាយគេទៅហើយ ហើយជិវិតរបស់ខ្ញុំក៏មានន័យណាស់ដែរ។ បន្ទាប់ពីបាត់បង់ជើងទៅ ខ្ញុំតែងតែគិតថាខ្ញុំត្រូវរស់នៅឯកាជារៀងរហូតហើយ ប៉ុន្តែពេលនេះខ្ញុំអាចធ្វើអ្វីបានគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើនិងមានគ្រួសារដ៏មានសុភមង្គលថែមទៀតផង”។

Helen បានធ្វើការស្ម័គ្រចិត្តនៅកន្លែងផ្ដល់យោបល់ផ្លូវចិត្តដែលនាងខ្លួនឯងធ្លាប់ទទួលប្រឹក្សាផ្ទាល់ និងចូលរួមកម្មវិធីរៃអង្គាសមនុស្សធម៌មួយចំនួនដើម្បីជួយដល់ជនពិការ៕

ប្រែសម្រួល៖បុរសកម្សត់
ប្រភព៖ asiantown

នារី​ម្នាក់​ដាច់​ជើង​ទាំង​ពីរ​ប៉ុន្តែ​តស៊ូ​រហូត​បាន​គ្រួសារ​ដ៏​មាន​សុភមង្គល

  • នារី​ម្នាក់​ដាច់​ជើង​ទាំង​ពីរ​ប៉ុន្តែ​តស៊ូ​រហូត​បាន​គ្រួសារ​ដ៏​មាន​សុភមង្គល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: