កម្លាំងនគរបាល ​បាក់ទឹកចិត្តក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ក្រោយតុលាការខេត្តកណ្ដាល ដោះលែងឈ្មួញវៀតណាម៤នាក់វិញ

(កណ្ដាល)៖ កម្លាំងនគរបាលស្រុកកោះធំ ក៏ដូចជាកម្លាំងនគរបាលជំនាញខេត្តកណ្ដាល បានបង្ហាញការអស់ទឹកចិត្តនៅពេលដែលខ្លួនខិតខំ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ទាំងកណ្ដាលថ្ងៃ ទាំងនៅលើផ្ទៃទឹក ហើយប្រើពេលវេលាយ៉ាងយូរក្នុងការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងចំណាយថវិកាយ៉ាងច្រើនក្នុងប្រតិបត្តិការ ចាប់បទល្មើសនេសាទនេះ ប៉ុន្ដែទីបំផុតលោក អីុ ម៉ាណូកា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល សម្រេចមិនឃុំខ្លួនជនជាតិវៀតណាមទាំង៤នាក់នោះទៅវិញ។

បើតាមដីការសម្រេចមិនឃុំខ្លួន ដែលចេញដោយ លោក អីុ ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិវៀតណាមទាំង៤នាក់នេះ សម្រេចដោះលែងវិញនៅថ្ងៃទី២៧ ខែកញ្ញានេះ ដោយសំអាងហេតុថា ជនជាតិវៀតណាមទាំង៤នាក់នេះ មានលំនៅ និងមុខរបរពិតប្រាកដ ហើយការសម្រេចមិនឃុំខ្លួន ជនត្រូវចោទ មិនប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួរឡើយ។ 

មន្ដ្រីតុលាការខេត្តកណ្ដាល បានបង្ហើបថា មូលហេតុដែលនាំឲ្យមានការដោះលែងវិញនេះ ក៏ព្រោះតែមានការអន្ដរាមន៍ពី មន្ដ្រីជាន់ខ្ពស់ដែលបម្រើការនៅក្នុងសាលាខេត្តកណ្ដាល ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នឹងធ្វើការប្ដឹងទាស់ទៅនឹងចំណាត់ការរបស់ លោកចៅក្រម អ៉ី ម៉ាណូកា បញ្ហានេះផងដែរ។

យ៉ាងណាក៏ដោយអង្គភាព Fresh News នៅមិនទាន់អាចសុំការបំភ្លឺពីលោកចៅក្រម អ៉ី ម៉ាណូកា នៅឡើយទេនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងនៅពេញមួយព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើផ្ទៃទឹក ចំណុចចុងព្រែក ក្នុងទឹកព្រែកឡស្រា ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ បន្ទាប់ ពីមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លឹម សុគន្ថា ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដែលបានរកស៊ីពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ។ ជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

បើតាមលោកអធិការស្រុក ឧបករណ៍នេសាទដែលបង្ក្រាបបានរួមមាន៖ ស្បៃមុងក្រឡាញឹក(សៃយ៉ឺន), ព្រួល និងឡុក, លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ, កូនត្រីប្រមាណជាង១តោន(២ទូក) និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅថ្ងៃនេះ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច និងចុះសហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចុះបទល្មើសសេដ្ឋកិច្ច នៅចំណុចខាងលើ និងដកហូតសម្ភារៈមួយចំនួនបានរៀបរាប់ខាងលើ ហើយត្រូវយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង»។

មន្ដ្រីសមត្ថកិច្ចតូចតាចបានបង្ហើប ប្រាប់អង្គភាព Fresh News ថា «មូលហេតុដែលនាំឲ្យមានជនជាតិវៀតណាម អាចចូលមកនេសាទខុសច្បាប់យ៉ាងអណាធិបតេយ្យបែបនេះ ក៏ព្រោះតែមានការបើកដៃពីមន្ដ្រីនគរបាល តាមបណ្ដោយព្រំដែន ទើបធ្វើឲ្យឈ្មួញចេញចូលដោយសេរីយ៉ាងដូច្នេះ ប៉ុន្ដែចាប់ពីពេលនេះទៅមិនទៀតនោះទេ»។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត