ពៅ លីដា ស្គាល់ជាតិអាមេរិក

6 Videos


ពៅ លីដា ធ្លាប់ចេញទៅសម្តែងនៅប្រទេសជាច្រើន ប៉ុន្តែនាងពុំដែលមានសំណាងបានស្គាល់ទឹកដីអាមេរិក នោះទេ ។ដោយឡែកនៅរដូវភ្ជុំបិណ្ឌក្នុងខែកញ្ញា ឆ្នាំ ២០១៦ នេះ ស្រាប់តែ ពៅ លីដា មានសំណាងបានស្គាល់ទឹកដីអាមេរិក ដែលនាងធ្លាប់ស្រមៃជាយូរឆ្នាំមកហើយ ។

ពៅ លីដា ស្គាល់ជាតិអាមេរិក

ប៉ុន្មានខែនេះ មានសិល្បករសិល្បការីនីជាច្រើនបានចូលទូតអាមេរិកសំភាសន៍ ប៉ុន្តែភាគច្រើនគឺពុំសូវមានសំណាងនោះទេ។ដោយឡែកសម្រាប់ ពៅ លីដា អាចចាត់ទុកថាមានសំណាងណាស់ដែលស្ថានទូតអាមរិក ព្រមផ្តល់ទិដ្ឋាការដល់នាងចេញទៅសម្តែងនៅទីនោះរហូតដល់ទៅ ២ ខែកន្លះ ។ ពៅ លីដា ទើបតែចេញទៅអាេមរិកនៅយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ រួមជាមួយ អឿន ស្រីមុំ បើតាមគម្រោងនាងត្រូវសម្តែងនៅទីនោះរយៈពេល ២ ខែកន្លះ ។

ពៅ លីដា ស្គាល់ជាតិអាមេរិក

ពៅ លីដា ពិតជាមានការរំភើបចិត្តខ្លាំងណាស់ដែលបានចេញទៅសម្តែងនៅអាមេរិក ពីព្រោះកន្លងមកនាងមិនធ្លាប់បានចេញទៅប្រទេសនេះនោះទេ ភាគច្រើននាងមានសំណាងចេញទៅប្រទេសអូស្ត្រាលី ។ ពៅ លីដា ថែមទាំងរំពឹងទុកថា រយៈពេល ២ ខែកន្លះនៅលើទឹកដីអាមេរិក នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ពីព្រោះមុនពេលចេញទៅសម្តែងអ្នករៀបចំបានប្រាប់ថា សំបុត្រដែលដាក់លក់គឺកក់អស់គ្មានសល់ ។

ពៅ លីដា ស្គាល់ជាតិអាមេរិក

ស្របពេលដែល ពៅ លីដា ចេញទៅសម្តែងនៅសហរដ្ឋអាេមរិក គឺនាងទទួលបានការងារថ្មីៗជាច្រើននៅក្នុងស្រុក ជាពិសេសនាងទទួលបានតំណែងជាតួឯកស្រីចំនួន៣រឿងជាប់ៗគ្នា។ ដូច្នេះហើយការសម្តែងនៅអាមេរិក ពុំត្រូវបានពន្យាពេលវេលានោះទេ នាងត្រូវប្រញាប់ត្រឡប់មកស្រុកខ្មែរវិញដើម្បីថតរឿងបញ្ចប់ឲ្យគេ ៕ អាលីណា

ពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិកពៅ លីដា ស្គាល់ជាតិអាមេរិក