“ទិញ​ប្លង់​ថត​រឿង​របស់​លោក​ស្រី Angelina Jolie” យោបល់​​របស់​លោក​ពូ​ម្នាក់ ​ត្រូវ​បាន​អ្នក​លេង​ Facebook គាំទ្រ

អ្នក​លេង Facebook ជា​ច្រើន​បាន​បង្ហាញ​នូវ​​ការ​គាំទ្រ​នូវ​មតិយោបល​របស់​លោក​ពូ​ម្នាក់​ដែល​មាន​ឈ្មោះ​នៅ​លើ​ Facebook ថា  ​ដែល​គាត់​​បញ្ចេញ​មតិ​ខ្លះ​ៗ​របស់​គាត់​ជុំវិញ ប្លង់​ថត​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​ការងារ​របស់​លោក​ស្រី​ Angelina Jolie ។

គាត់​បាន​បញ្ចេញ​មតិថា ៖

ខ្ញុំ​មាន​យោបល់​មួយ មិន​ដឹង​ជា​យោបល់​នេះ​ខុស​ឬ​ត្រូវ​ទេ បើ​វា​ខុស​ក៏​ក្រវែង​ចោល​ទៅ​ ។​ ខ្ញុំ​ឃើញ​គេ​បុស្តិ​បង្ហាញ​ពី​ប្លង់​ថត​កុន​របស់​អ្នក​ស្រី Angelina ដែល​កំពុង​តុប​តែង​ក្រុង​បាត់ដំបង​អោយ​ក្លាយ​ទៅ​ជា​ទី​ក្រុង​នា​ទសវត្ស​៦០ វិញ ។ ខ្ញុំ​ថា​ផលិតកម្ម​ក្នុង​ស្រុក ឬ​ទូរទស្សន៏​ខ្មែរ​ គួ​តែ​ពិចារ​ណា​ទាក់ទង​លោកស្រី Angelina សុំ​ទិញ​ប្លង​គាត់ ក្រោយ​ពេល​គាត់​ថត​រឿង​ហើយ​ យក​ប្លង់​នោះ​ថត​រឿង​ខ្មែរ​ដែល​ទាក់ទង​និង​ខេត្ត​បាត់ដំបង ដូចជា​រឿង​ផ្កាស្រពោន ឬ​កុលាប​ប៉ៃលិន ជា​ដើម​ ព្រោះ​បើ​យើង​ផ្តើម​ដោយ​ខ្លួន​ឯង​ក្រែង​វា​អស់​ទុន​ច្រើន​រត់​មិន​រួច​ ឥចឹង​អែប​ៗ​និង​គេ​ទៅ​វា​បាន​កុន​មួយ​អោយ​ក្មេង​វា​មើល​ត្រូវ​ភ្នែក​ផង ម៉្យាង​រឿងទាំង​ពីរ​និង​ទាក់​ទង​និង​ការ​សិក្សា​ក្មេង​ថ្នាក់​ទី​៩​ផង​ មិន​មែន​យក​រូប​គេ​ទាំង​ដុល​ទេ​កែ​តិច​តួច​ទៅ​ក៏​វា​បាន​ទៅ​ហើយ។ គ្រាន់​តែ​គិត​ចោល​ទេ !!! ។

 

 

ខ្ញុំមានយោបល់មួយ មិនដឺងជាយោបល់នេះខុសប្ញត្រូវទេ បើវាខុសក៏ក្រវែងចោលទៅ ។ ខ្ញុំឃើញគេបុស្តិបង្ហាញពីប្លង់ថតកុនរបស់អ្នកស្រី…

Posted by on 

 

សម្រាប់​ប្រិយមិត្ត​តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​គាត់ ?

អត្ថបទ ៖ ជលស័យ

 

“ទិញ​ប្លង់​ថត​រឿង​របស់​លោក​ស្រី Angelina Jolie” យោបល់​​របស់​លោក​ពូ​ម្នាក់ ​ត្រូវ​បាន​អ្នក​លេង​ Facebook គាំទ្រ

  • “ទិញ​ប្លង់​ថត​រឿង​របស់​លោក​ស្រី Angelina Jolie” យោបល់​​របស់​លោក​ពូ​ម្នាក់ ​ត្រូវ​បាន​អ្នក​លេង​ Facebook គាំទ្រ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: