Allardyce ត្រូវ​ FA បញ្ឈប់​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​

Sam Allardyce ត្រូវ​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ហៅ​កាត់​ FA បញ្ឈប់​ពី​តួ​នាទី ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ដឹក​នាំ​បាន​ ជាង​២​ខែ។

 

Allardyce ត្រូវ​ FA បញ្ឈប់​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​

 

អតីត​អ្នកចាត់​ការ​ទូទៅ​ Sunderland កាន់​ដំណែង​ខាង​លើ​បាន​ត្រឹម​៦៧​ថ្ងៃ​ និង​ដឹក​នាំ​ក្រុម​លេង​បាន​ប្រកួត​ផ្លូវ​ការ​ម្ដង​ប៉ុណ្ណោះ​។ មូល​ហេតុ​នៃ​ការ​ចែក​ផ្លូវ​គ្នា​រវាង​ FA និង​ Allardyce ដោយ​សារ​បុរស​វ័យ​៦១​ឆ្នាំ​ បាន​ប្រព្រឹត្ត​ខុស​នឹងច្បាប់​កិច្ច​សន្យា​​ពោល​គឺ​ ប្រើ​តួនាទី​របស់​ខ្លួន​ចរចា​លើ​កិច្ច​ព្រមព្រៀម​មួយ ដែល​មាន​តម្លៃ​ ៤សែន​ផោន​ និង​ផ្ដល់​ដំបូន្មាន​ជុំ​វិញ​ការ​ដោះដូរ​កីឡាករ។

 

អំឡុង​ពេល​មិន​ទាន់​មាន​អ្នក​ជំនួស​ លោក Gareth Southgate គ្រូបង្វឹក​ក្រុម U21 អង់គ្លេស​នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​នៅ​៤​ប្រកួត​បន្ទាប់​ ជា​បណ្ដោះ​អាសន្ន៕

 

 

Allardyce ត្រូវ​ FA បញ្ឈប់​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​

 

សម្រួល៖ វីរ៉ុត
ប្រភព៖ Itv.com