Ronaldo & Bale ​​បង្ហាញ​ទម្រង់​លេង​​ខុស​ប្លែក​ពី​មុន​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល

Cristiano Ronaldo និង​ Gareth Bale ​បាន​សហការ​គ្នា​យ៉ាង​ល្អ​​​ ជួយ​រក​គ្រាប់​ទី​១​ឲ្យ​ Real Madrid ​​អំឡុង​ការ​ប្រកួត​ UEFA Champions League ​ស្មើ​ ២-២ ទល់​នឹង​​ក្រុម​ខ្លាំង​អាល្លឺម៉ង់​ Borussia Dortmund ​កាល​ពី​យប់​មិញ ​​ហើយ​តារា​ឆ្នើម​ទាំង​ពីរ​រូប​នេះ​ ថែម​ទាំង​ចុះ​ជួយ​តំបន់​ការពារ​​យ៉ាង​ច្រើន​មិន​ធ្លាប់​មាន ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ស្ងើច​សរសើរ​​យ៉ាង​ខ្លាំង។

 

Ronaldo & Bale ​​បង្ហាញ​ទម្រង់​លេង​​ខុស​ប្លែក​ពី​មុន​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល

Ronaldo ស៊ុតគ្រាប់ទី១ឲ្យ​ Real ក្រោយ Bale បញ្ជូនឲ្យយប់មិញ

 

Ronaldo & Bale ​​បង្ហាញ​ទម្រង់​លេង​​ខុស​ប្លែក​ពី​មុន​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល

Bale (ទាត់បាល់) ពេលប៉ះជាមួយខ្សែការពារក្រុម Dortmund

 

បើ​តាម​​ Marca ​បាន​បង្ហាញ​ផែនទី​​ឲ្យ​ឃើញ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​ CR7 និង​ Bale ​​លេង​បាន​យ៉ាង​ល្អ​នៅ​តំបន់​ស្លាប​ឆ្វេង​ស្ដាំ ប៉ុន្តែ​ពួកគេ​ក៏​ចុះ​ជួយ​នៅ​តំបន់​ការពារ​យ៉ាង​ច្រើន​បំផុត ខុស​ពី​មុន។ អ្នកចាត់ការ​ Zinedine Zidane ​​ធ្លាប់​លើក​ឡើង​ថា ​ការពារ​មិន​​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​តែ​ខ្សែ​ការពារ​ប៉ុណ្ណោះ​ទេ ​ហើយ​ពេល​​នេះ​ Super Star ទាំង​ពីរ​រូប​នេះ​ ហាក់​យល់​ពី​សម្ដី​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង។

 

Ronaldo & Bale ​​បង្ហាញ​ទម្រង់​លេង​​ខុស​ប្លែក​ពី​មុន​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល

 

Ronaldo & Bale ​​បង្ហាញ​ទម្រង់​លេង​​ខុស​ប្លែក​ពី​មុន​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល

 

ក្រុម​ស្ដេច​ស Real ​៩​ប្រកួត​រដូវ​កាល​ថ្មី​នេះ​ ​​បិទ​គូ​ប្រកួត​មិន​ឲ្យ​ស៊ុត​ចូល​ (Clean Sheets) ​បាន​តែ​២​ដង​ប៉ុណ្ណោះ​ ហើយ​ទោះ​បី​យប់​មិញ​ Ronaldo និង​ Bale ចុះ​ជួយ​ការពារ​ច្រើន​យ៉ាង​ណា ក៏​នៅ​តែ​ Dortmund អាច​​ស៊ុត​បាន​២​គ្រាប់​ទៀត​​ ប៉ុន្តែ​នេះ​ជា​សញ្ញា​ល្អ​មួយ​​សម្រាប់​ក្រុម​​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​កំពូល​អឺរ៉ុប​នៅ​ប្រកួត​​បន្ទាប់ៗ​ទៀត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Marca | Dailymail