ប្រិយ​មិត្ត​ប្រាកដ​ជា​លែង​ឆ្ងល់​ហេតុអ្វី​ Leicester City ឈរ​កំពូល​តារាង​ Premier League បន្ទាប់​ពី​មើល​ការ​លេង​របស់​កីឡាករ​ទាំង​២រូបនេះ​

វា​ហាក់​ដូចជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​ English Premier League សម្រាប់​រដូវ​កាល​នេះ​ព្រោះ​ក្លឹប​មួយ​ដែល​មនុស្ស​មួយ​ចំនួន​ស្ទើរ​តែ​មិន​ស្គាល់​ដូចជា​ Leicester City កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ English Premier League ( EPL) ទៅ​វិញ​ ។

តាម​ពិត​ក្លឹប​ Leicester មាន​កូន​សោ​ដ៏​សំខាន់​២​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​កីឡាករ​ Jarmie Vardy និង​ខ្សែ​បម្រើ​ស្លាប​ដ៏ល្អ​កីឡាករ​ Riyad Mahrez ។ ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​កន្លង​មក​ក្នុង​ក្រប​ខណ្ឌ​ ( EPL ) កីឡាករ​ Jarmie Vardy ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៥​គ្រាប់​ហើយ​ ខណៈ​កីឡាករ​ Riyad Mahrez ក៏​មិន​ធម្មតា​ដែរ​ដោយ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​១១​គ្រាប់​ផង​ដែរ​ ហើយ​ជា​ពិសេស​មួយ​ទៀត​នោះ​គឺ​ Manhrez ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​របស់​គេ​ស៊ុត​បញ្ចូល​ទី​ ( assist ) បាន​សម្រេច​ចំនួន​៧​លើក​ផង​ដែរ​ ។

តោះ​សូម​ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​ពួក​គេ​ទាំង​២​ ៖

គួរ​បញ្ជាក់​ថា​ការ​លើក​យក​តែ​កីឡាករ​២​រូប​នេះ​មក​និយាយ​​មិន​មែន​ន័យ​ថា​មាន​តែ​ពួក​គេ​ជា​អ្នក​នាំ​ Leicester City ឡើង​ឈរ​កំពូល​តារាង​នោះ​ទេ​គឺ​នៅ​មាន​ការ​រួម​ចំណែក​ពី​កីឡាករ​ក្នុង​ក្រុម​ផ្សេងទៀត​រួម​ទាំង​គ្រូ​បង្វឹក​ផង​ដែរ​ ។ ប៉ុន្តែ​ការ​លើក​យក​តែ​គេ​២​រូប​នេះ​មក​ព្រោះ​ពួក​គេ​កំពុង​មាន​ភាព​លេចធ្លោ​ជាង​គេ​ក្នុង​ក្រុម​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ

ប្រិយ​មិត្ត​ប្រាកដ​ជា​លែង​ឆ្ងល់​ហេតុអ្វី​ Leicester City ឈរ​កំពូល​តារាង​ Premier League បន្ទាប់​ពី​មើល​ការ​លេង​របស់​កីឡាករ​ទាំង​២រូបនេះ​

  • ប្រិយ​មិត្ត​ប្រាកដ​ជា​លែង​ឆ្ងល់​ហេតុអ្វី​ Leicester City ឈរ​កំពូល​តារាង​ Premier League បន្ទាប់​ពី​មើល​ការ​លេង​របស់​កីឡាករ​ទាំង​២រូបនេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: