រឿង :«បុរស​អាថ៍កំបាំង​ ដែល​​ស្រលាញ់​អូន​»

Young guy and girl in the park, play a romantic game of hiding by the tree.

នៅ​ក្នុង​មិត្តភ័ក្ដិ​ដែល​ស្គាល់​គ្នា​មក​ជា​ច្រើន​ឆ្នាំ​កំពុង​តែ​ ជជែក​លេង​យ៉ាង​សប្បាយ​ដែល​ក្នុង​នោះ​ក៏​មាន​បុរស​ម្នាក់​ ឈ្មោះ​ភារុណ​ ដែល​កំពុង​អង្គុយ​សម្លឹង​មុខ​នារី​ម្នាក់​ដែល​ជា​មិត្ត​របស់​ខ្លួន​ ឈ្មោះ​ស្រីពេជ្រ​ជា​មនុស្ស​ស្រី​ស្អាត​នឹង​គួរ​អោយ​ស្រលាញ់​ តែ​ពេជ្រ​បែ​ជា​អង្គុយ​សម្លឹង​ទៅ​បុរស​ម្នាក់​ទៀត​ដែល​ឈ្មោះ​ថា​ឧត្តម ដែល​ជា​មិត្ត​របស់​ភារុណ​។

ភារុណ​ នឹង​ ​ឧត្តម​ជា​មិត្ត​ស្និទ្ធស្នាល​ដែល​ស្គាល់​គ្នា​តាំង​ពី​តូច​ជា​មិត្ត​ល្អ​ណាស់​។ ពេល​នេះ​ស្រីពេជ្រ​នឹង​មិត្តភ័ក្ដិ​ស្រី​របស់​នាង​កំពុង​ដើរ​ចូល​ក្នុង​ថ្នាក់​តែ​មិន​ទាន់​មាន​អ្នក​ណា​មក​ទេ​។មក​ដល់​ពួក​នាង​បាន​ឃើញ​ផ្កា​កុលាប​ក្រហម​នឹង​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ថា​«ស្រលាញ់​ស្រីពេជ្រ​ពី​បុរស​អាថ៌កំបាំង​»។ តែ​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ឃើញ​បែប​នេះ​វា​កើត​ឡើង​ពី​ឆ្នាំ​មក​ហើយ​ដែល​មិន​ដឹង​ថា​ជា​នរណា​?

«អី​យ៉ា!រាល់​ថ្ងៃ​តែ​ម្ដង​ណ៎!!បុរស​អាថ៍​កំបាំង»មិត្ត​របស់​នាង​និយាយ​ចំអន់​លេង​ដាក់​ស្រី​ពេជ្រ​!នាង​ក៏​ញញឹម​ហើយ​និយាយ​ដោយ​កាន់​ផ្កា​នឹង​សំបុត្រ​ថា​
«ឯង​គិត​ថា​ជា​អ្នក​ណា​?»
«ហ៊ឺម​!!!យើង​គិត​ថា​ជា​បង​ភារុណ​ព្រោះ​យើង​ឃើញ​គាត់​លួច​មើល​ឯង​រហូត​»
«ឆ្កូត!យើង​ឃើញ​បង​ឧត្តម​ក៏​លួច​មើល​យើង​ដែល​ម៉្យាង​ យើង​ទុក​បង​ភារុណ​ដូច​បង​ប្រុស​ទេ​»
«អូរ!!ចឹង​ឯង​ស្រលាញ់​បង​ឧត្តម​ហ្អ៎?»
«មិន​ប្រាប់!!ហាស​ហា»
«តែ​យើង​ដឹង​ណា​ឯង​!!»​មិត្ត​នាង​ក៏​ចំអក​លេង​ស្រីពេជ្រ​មិន​និយាយ​អី​គិត​តែ​ពី​ញញឹម​មើល​ផ្កា​ក្នុង​ដៃ​ហើយ​មុខ​ក្រហម​។តែ​មិន​ដឹង​ថា​មាន​បុរស​ម្នាក់​ឈរ​ញញឹម​នៅ​ខាង​ក្រៅ​ដែល​បាន​លឺ​នៅ​ការសន្ទនា​របស់​ពួក​នាង​។ដល់​ម៉ោង​ចូល​រៀន​ឧត្តម​នឹង​ភារុណ​ដើរ​ចូល​ក្នុង​ថ្នាក់​។ស្រីពេជ្រ​ក៏​ញញឹម​ដាក់​ឧត្តម​!ឧត្តម​ក៏​ញញឹម​តប​វិញ​។ពេល​ម៉ោង​សម្រាក​ពួក​គេ​ក៏​អង្គុយ​ញ៉ាំ​អី​ជុំ​គ្នា​ទាំង​បួន​នាក់​។ភារុណ​ក៏​សួរ​ឧត្តម​
«ឯង​ឈឺ​ដៃហ៎??»
«មុត​បន្លា​ផ្កា​កុលាប! ឈឺ​ឡើង​ពេញ​ម្រាម​ដៃ​ហើយ​»ឧត្តម​និយាយ​បែប​ធម្មតា​ក៏​ញ៉ាំ​បាយ​បន្ត​វិញ​តែ​បែ​ធ្វើ​អោយ​ស្រីពេជ្រ​នឹង​មិត្ត​ម្នាក់​ទៀត​មើល​មុខ​គេ​។ស្រីពេជ្រ​ក៏​មុខ​ក្រហម​ហើយ​ញញឹម​ម្នាក់​ឯង​។

ពីរ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ស្រីពេជ្រ​មក​រៀន​នៅ​តែ​ឃើញ​ផ្កាកូលាប​ក្រហម​នឹង​សំបុត្រ​ដូច​ដើម។ជា​ហេតុ​ធ្វើ​អោយ​នាង​កាន់​តែ​សង្ស័យ​ឧត្តម​ឡើង​នាង​ក៏​បាន​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​ទៅ​ដាក់​ក្នុង​ថតតុ​របស់​ឧត្តម​ថា​«ម្រាម​ដៃ​បាត់​ឈឺ​ឬ​នៅ​បង?​»​ថ្ងៃ​ស្អែក​ឡើង​ក៏​មាន​ផ្កាកូលាប​ដដែល​នឹង​សំបុត្រ​ដែល​សរសេរ​ថា​«បង​នៅ​តែ​ឈឺ​បើ​បង​នៅ​តែ​បេះ​ផ្កា​កុលាប​»ធ្វើ​អោយ​ស្រី​ពេជ្រ​ញញឹម​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​បុរស​អាថ៌កំបាំង​ម្នាក់​នោះ​ជា​គេ​ដូច​ដែល​នាង​ប៉ង​គិត​ពិត​មែន​។ដល់​ម៉ោង​មក​ផ្ទះ​នាង​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​ម្នាក់​ឯង​ដូច​រាល់​ដង​តែ​ខុស​ត្រង់​ថា​ថ្ងៃ​នេះ​វា​យប់​បន្តិច​ហើយ​ផ្លូវ​ស្ងាត់​ថែម​ទៀត​។កំពុង​តែ​ភ័យ​ស្រាប់​តែ​ មាន​ក្រុម​ប្រមឹក​មួយ​ក្រុម​មក​ស្ទាក់​ផ្លូវ​របស់​នាង​។

«ឈប់​សិន​អូន​ស្រី!ប្រញាប់​ទៅ​ណា​នឹង​អូន​»អ្នក​ស្រវឹង​ម្នាក់​និយាយ​រួច​ក៏​ចាប់​ដៃ​របស់​នាង​ជា​ហេតុ​ធ្វើ​អោយ​នាង​ភ័យ​យ៉ាង​ខ្លាំង​
«លែង​យើង​ទៅ​»នាង​ស្រែក​ផង​រើ​ផង​តែ​ពួក​វា​នាំ​គ្នា​សើច​រួច​ចូល​មក​ចាប់​ដៃ​របស់​នាង​។នាង​រើខ្លាំង​រួច​ក៏​ខាំ​ដៃ​ពួកវា​!ពួក​វា​ក៏​ដាល់​នាង​មួយ​ដៃ​ចំពោះ​យ៉ាង​ខ្លាំង​ធ្វើ​អោយ​នាង​ដួល​។ពួក​វា​ក៏​នាំ​គ្នា​ដោះ​អាវ​របស់​នាង​!ក្នុង​ចិត្ត​នាង​ពេល​នោះ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​នាង​បន់ស្រន់​ក្នុង​ចិត្ត​សូម​អោយ​បុរស​អាថ៌កំបាំង​មក​ជួយ​នាង​ផង​។ស្រាប់​តែ​ពេល​នោះ​មិន​ដឹង​មាន​មនុស្ស​ពី​ណា​មិន​ដឹង​មក​វាយ​តប់​ជា​មូយ​ពួក​វា​។ប្រតាយ​ប្រតប់​មួយ​សន្ទុះ​ក៏​មាន​មនុស្ស​មក​ឃើញ​ហើយ​ស្រែក​ថា​«ប៉ូលីស​ៗៗ»ពួក​វា​ក៏​នាំ​គ្នា​រត់​អស់។បុរស​ដែល​វាយ​តប់​ជា​មួយ​ពួក​នោះ​រត់​មក​អោប​នាង​ហើយ​សួ​ទាំង​ភ័យ«អូន​យ៉ាងម៉េច​ហើយ»នាង​ប្រឹង​បើក​ភ្នែក​តែ​មិន​អាច​បើក​បាន​ដោយ​សារ​ការឈឺចាប់​នឹង​តក់ស្លុត​ធ្វើ​អោយ​នាង​សន្លប់​ទៅ។​
ពេល​ដែល​នាង​ដឹង​ខ្លួន​នាង​បាន​នៅ​មន្ទីរ​ពេទ្យ​រួច​ទៅ​ហើយ​។នាង​បើក​ភ្នែក​ឃើញ​ប៉ា​នឹង​ម៉ាក់​កំពុង​អង្គុយ​មើល​នាង​ដោយ​ការ​បារម្ភ​
«កូន​យ៉ាង​មិច​ហើយ​»
«កូន​មិន​អី​ទេ​ម៉ាក់​»
«កុំ​តែ​បាន​មិត្ត ភក្ដិ​ប្រុស​កូន​ជួយ​ហើយ​ជូន​មក​ពេទ្យ!មិន​ដឹង​កូន​យ៉ាង​ណា​ទេ»ប៉ា​របស់​នាង​និយាយ​ដោយ​ការ​បារម្ភ​
«អ្នក​ណា​គេ​ប៉ា​»
«គេ​ថា​គេ​ឈ្មោះ​ឧត្តម​ណា​កូន​»ស្រីពេជ្រ​ក៏​ញញឹម​យ៉ាង​ខ្លាំង​ដែល​បាន​បុរស​អាថ៍​កំបាំង​មក​ជួយ​ទាន់​នាង​ដឹង​ថា​ប្រាក​ដ​ជា​គេ​។ពេលវេលា​កន្លង​ទៅ​នាង​នៅ​តែ​ឆ្លើយ​ឆ្លង​តាម​រយះ​សំបុត្រ​ជា​មួយ​ឧត្តម​ដូច​ដើម​រួម​មាន​ផ្កាកូលាប​ជា​មួយ​មិន​ដែល​ភ្លេច។ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​នាង​!នាង​មក​ដល់​ថ្នាក់​បាន​ទទួល​កា​ដូ​នឹង​ពាក្យ​ជូន​ពរ​ពី​មិត្ត​គ្រប់​គ្នា​តែ​ប្លែក​ថ្ងៃ​នេះ​មិន​មាន​ផ្កា​កុលាប​ឬ​សំបុត្រ​អ្វី​ទេ។ប៉ុន​តែ​នាង​ញញឹម​កាន់​តែ​ខ្លាំង​ពេល​ឃើញ​បុរស​ម្នាក់​នោះ​ដើរ​មក​រក​នាង​ជា​មួយ​កាដូ​
«រីករាយ​ថ្ងៃ​ខួប​កំណើត​ណា​អូន»
«ចា៎​បង!អគុណ​ច្រើន​ណា​បង​»ស្រី​ពេជ្រ​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ទទួល​កាដូរ​ពី​បុរស​អាថ៌កំបាំង​ដោយ​ផ្ទាល់​ជា​លើក​ទី​មួយ។ពេល​ដែល​នាង​ត្រឡប់​មក​ដល់​ផ្ទះ​ដោយ​ក្ដី​រំភើប​!ម៉ាក់​នាង​ក៏​ស្រែក​ប្រាប់​នាង​
«អ្នក​ណា​មិន​ដឹង​យក​កាដូ​មក​ដាក់​មុខ​ផ្ទះ​ហើយ​សរសេរ​រីករាយ​ថ្ងៃ​កំណើត​អោយ​ឯង​!ម៉ាក់​យក​ដាក់​បន្ទប់​អោយ​ហើយ​»នាង​ក៏​រត់​ឡើង​បន្ទប់​ឃើញ​កាដូ​ដាក់​ឈ្មោះ​ថា​ភារុណ​​នាង​ក៏មិន​បាន​ចាប់​អារម្មណ៍​បើក​មើល​វា​ផង​ដែល​។ព្រោះ​នាង​ចាប់​អារម្មណ៍​តែ​កាដូ​សំណប់​ចិត្ត​របស់​នាង​
«អូហូ!!!ស្អាត​ណាស់​បង​ឧត្តម​»នាង​អោប​តុកត្តា​តូច​គួរ​អោយ​ស្រលាញ់​ដោយ​អារម្មណ៍​ល្អ​។

ថ្ងៃ​១៤​កុម្ភៈ​ក៏​មក​ដល់​នាង​ក៏​បាន​សម្រេច​ចិត្ត​ថា​នឹង​និយាយ​ជា​មួយ​ឧត្តម​អោយ​បាន​ច្បាស់​។នាង​បាន​រៀប​ចំ​សំបុត្រ​គ្រប់​ច្បាប់​ដាក់​ក្នុង​ប្រអប់​យក​ទៅ​សាលា​។ពេល​ទៅ​ដល់​នាង​បាន​ឃើញ​ផ្កាកូលាប​ក្រហម​ជា​ច្រើន​ទង​នៅ​លើ​តុ​នាង​ក៏​ញញឹម​ដោយ​ក្ដី​រំភើប​ស្រប​ពេល​ឧត្តម​កំពុង​កាន់​មួយ​បាច់​ធំ​ដើរ​ញញឹម​មក​រក​នាង​។នាង​ដឹង​ច្បាស់​ថា​គេ​ប្រាកដ​យក​មក​អោយ​នាង​គ្រាន់​តែ​នាង​ត្រៀម​ខ្លួន​មិន​ទាន់​ព្រោះ​រំភើប​ពេក​។ឧត្តរ​ដើរ​មួយ​ជំហាន​ៗជិត​ដល់​នាង​កាន់​តែ​ធ្វើ​អោយ​នាង​ធ្វើ​ខ្លួន​មិន​ត្រូវ​!នាង​ក៏​បាន​បិទ​ភ្នែក​ដោយ​ក្ដី​រំភើប​ហើយ​បាន​លឺ​សំឡេង​ហ៊ោរ​របស់​មិត្ត​រួម​ថ្នាក់​យ៉ាង​ខ្លាំង​ធ្វើ​អោយ​នាង​ញញឹម​ហើយ​បើក​ភ្នែក​តែ​ស្នាមញញឹម​ក៏​បាត់​ទៅ​នៅ​តែ​ភាព​តក់ស្លុត​ព្រោះ​ឧត្តម ​យក​ផ្កា​ទៅ​អោយ​ស្រី​ម្នាក់​ទៀត​ក្នុង​ថ្នាក់​ទៅ​វិញ​។

«នេះ​ស្អី​នឹង​»នាង​ស្រែក​ខ្លាំង​ៗធ្វើ​អោយ​អ្នក​គ្រប់​គ្នា​មើល​មក​នាង​រួម​ទាំង​ឧត្តម​ផង​ដែរ​
«កើត​អី​អូន​ពេជ្រ»ឧត្តម​សួរ
«បង​កំពុង​ធ្វើ​អី​នឹង​?បង​កំពុង​តាម​ស្រលាញ់​ខ្ញុំ​ហើយ​បង​យក​ផ្កា​ទៅ​អោយ​អ្នក​ផ្សេង​យ៉ាង​មិច​នឹង​?»នាង​ស្រែក​ខ្លាំង​ទាំង​ខឹង​
«បង​នឹង​កំពុង​តាម​សុំ​ស្រលាញ់​អូន​»ឧត្តម​សួ​ទាំង​មុខ​ឆ្ងល់​ធ្វើ​អោយ​ស្រីពេជ្រ​ទះ​កំផ្លៀង​មួយ​ដៃ​​រួច​និយាយ​ស្រែក​ដាក់​ឧត្តម​ខ្លាំង​ៗថា​
«ខ្ញុំ​មិន​នឹក​ស្មាន​បង​ជា​មនុស្ស​បែប​នេះ​សោះ!បើ​បង​មិន​ស្រលាញ់​ខ្ញុំ​បង​យក​ផ្កា​អោយ​ខ្ញុំ​នឹង​សំបុត្រ​ទាំង​អស់​នេះ​ធ្វើ​អី​អស់​រយះ​ពេល​ពីរ​ឆ្នាំ​?ហើយ​បង​សរសេរ​សំបុត្រ​ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​រាល់​ថ្ងៃ​!ហើយ​នឹង​ជា​ស្អី​?ជា​ផ្កា​អ្នក​ណា​ហា៎?»ឧត្តម​ធ្វើ​មុខ​កាន់​តែ​ឆ្ងល់​និយាយ​
«អូន​និយាយ​អី​នឹង​?បង​មិន​យក​ផ្កា​អោយ​អូន​បង​ក៏​មិន​ដែល​ឆ្លង​ឆ្លើយ​សំបុត្រ​ស្អី​ជា​មួយ​អូន​ដែរ​។ហើយ​ផ្កា​ក្នុង​ថ្ងៃ​នេះ​បង​មិន​បាន​យក​អោយ​អូន​ទេ​ព្រោះ​បង​មិន​បាន​ស្រលាញ់​អូន​បង​ទុក​អូន​ជា​ប្អូន​ស្រី​បង​ទេ​!អូន​ច្រឡំ​មនុស្ស​ហើយ​»
«មនុស្ស​អាក្រក់​»នាង​ស្រែក​ខ្លាំង​ហើយ​ក៏​យំ​រត់​ចេញ​ទៅ​។នាង​ទៅ​យំ​នៅ​ក្រោយ​សាលា​យ៉ាង​ខ្លាំង​ក៏​លឺ​សំឡេង​សំរឹប​ជើង​មនុស្ស​នាង​ក៏​ងាក​មើល​
«មក​ធ្វើ​អី?»
«បង​មក​ប្រាប់​ថា​បង​ដឹង​ថា​ម្នាក់​នឹង​ជា​នរណា​!ក្រោយ​ពី​បង​មើល​សំបុត្រ​ទាំង​អស់​នឹង​»
«អ្នក​ណា?​»នាង​និយាយ​រួច​ក៏​ក្រោក​មើល​មុខ​ឧត្តម​
«មក​តាម​បង​មក​!ចាំ​បង​ពិសោធន៍​អោយ​»ពួក​គេ​ក៏​ដើរ​ទៅ​បណ្ណាល័យ​។
ឧត្តម​ឈរ​ចាំ​ក្នុង​បណ្ណាល័យ​ឡើង​យូ!មនុស្ស​ម្នាក់​ក៏​ដើរ​មក​សួរ​
«ឯង​ហៅ​យើង​មក​ទីនេះ​ធ្វើ​អី​ឧត្តម ?»
«ភារុណ​ឯង​ជា​បុរស​អាថ៍កំបាំង​ដែល​យក​សំបុត្រ​ស្នេហា​នឹង​ផ្កា​អោយ​ស្រីពេជ្រ​មែន​ទេ​?» ឧត្តម​សួរ​
«ហើយ​យ៉ាង​មិច​?»ភារុណ​ធ្វើ​មុខ​មាំ​និយាយ​
«ឯង​និយាយ​មក​បើ​ឯង​ជា​កូន​ប្រុស​ហើយ​អា​សំបុត្រ​ដែល​នាង​ផ្ញើ​ក្នុង​ថត​តុ​យើង​ដែល​យើង​បោះ​ចោល​ឯង​យក​ទៅ​លេង​ជា​មួយ​នាង​មែន​ទេ​?ហើយ​មិច​ក៏​ដើរ​តួរ​ជា​យើង​?»ឧត្តម​ស្រែក​សួរ​ទាំង​ខឹង​
«មែន​ហើយ​ជា​យើង​ព្រោះ​យើង​ស្រលាញ់​នាង​មក​ច្រើន​ឆ្នាំ​មក​ហើយ​!យើង​មិន​ប្រាប់​ថា​យើង​ព្រោះ​យើង​មិន​ចង់​អោយ​នាង​ខក​បំណង​ដែល​បុរស​អាថ៍កំបាំង​មិនមែន​ជា​ឯង​ព្រោះ​អ្នក​ដែល​នាង​ស្រលាញ់​ជា​ឯង​!តែ​យើង​ស្រលាញ់​នាង​ណាស់​តែ​ឯង​អោយ​យើង​ធ្វើ​មិច​?»ភារុណ​និយាយ​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​នៅ​ការ​ឈឺ​ចាប់​ជា​ច្រើន​ឆ្នាំ។​
«ត្រូវ​ហើយ​!ខ្ញុំ​មិន​ស្រលាញ់​បង​ទេ!មិន​ដែល​សូម្បី​តែ​គិត»
«​ស្រីពេជ្រ​»​ភារុណ​តក់​ស្លត់​យ៉ាង​ខ្លាំង​ពេល​ឃើញ​ស្រីពេជ្រ​ដើរ​ចេញ​មក​ទាំង​យំ​នាង​និយាយ​បណ្ដើរ​យំ​បណ្ដើរ​ថា​
«បង​ដឹង​ទេ​ថា​ខ្ញុំ​ស្អប់​បំផុត​មនុស្ស​កំសាក​ហើយ​បើ​ដឹង​ថា​បុរស​នោះ​ជា​បង​ខ្ញុំ​ក៏​មិន​ទទួល​អ្វី​ដែល​ព្រោះ​អ្វី​បង​ដឹង​អត់​?ព្រោះ​បង​ឯង​ជា​មនុស្ស​កំសាក​!តាំង​ពី​ដើម​មក​ខ្ញុំ​ទុក​បង​ឯង​ជា​បង​តែ​ឥឡូវ​មុខ​បង​ឯង​ខ្ញុំ​មិន​ចង់​មើល​ផង!សូម​កុំ​អោយ​ខ្ញុំ​ជួប​មុខ​បង​ទៀត»ហើយ​ក៏​រត់​ចេញ​ទៅ​។
នាង​ទៅ​ដល់​ផ្ទះ​ក៏​គេង​យំ​យ៉ាង​ខ្លាំង​!ទូរស័ព្ទ​នាង​រោទ៍​រាប់​រយ​ដង​គឺ​ជា​លេខ​របស់​ភារុណ។នាង​ក៏​លើក​រក​ស្រែក​និយាយ​តែ​ក៏​ត្រូវ​ភារុណ​និយាយ​កាត់​
«អូន​កុំ​បិទ​!ស្ដាប់​បង​និយាយ​សិន​បង​សុំ​និយាយ​តែ​ប្រាំ​នាទី​ទេ​បង​នឹង​មិន​រំខាន​អូន​ទៀត​ទេ​!បង​សូម​អង្វរ​បង​នឹង​មិន​អោយ​អូន​ឃើញ​មុខ​បង​ទៀត​ទេ»ភារុណ​និយាយ​ទាំង​សំឡេង​អង្វរ​នឹង​ខូច​ចិត្ត​ខ្លាំង​បំផុត​។ស្រីពេជ្រ​មិន​តប​តែ​ចាំ​ស្ដាប់​
«បង​ដឹង​ថា​បង​កំសាក​ណាស់​តែ​បង​មិន​ដឹង​ធ្វើ​មិច​ព្រោះ​មនុស្ស​ដែល​អូន​ស្រលាញ់​ជា​គេ​!អូន​មិន​ដែល​មើល​បង​សូម្បី​មួយ​នាទី​សោះ!បង​ធ្វើ​ដើម្បី​អូន​តែ​អូន​បែ​គិត​ថា​ជា​មនុស្ស​ម្នាក់​ទៀត​!បង​ចង់​ប្រាប់​អូន​ណាស់​ថា​បង​ជា​ម្នាក់​នោះ​តែ​បង​ដឹង​អូន​នឹង​ទទួល​យក​មិន​បាន​!បង​នឹង​អូន​នឹង​មិន​ដូច​មុន​បង​ទទួល​យក​មិន​បាន​ទេ!បង​ចង់​ឃើញ​អូន​ញញឹម​ណាស់​ពេល​អូន​អាន​សំបុត្រ​របស់​បង​សរសេរ​អូន​តែង​ញញឹម​ព្រោះ​អូន​គិត​ថា​ជា​ឧត្តម!បង​ស្រលាញ់​អូន​ឡើង​ឆ្កួត​ទើប​សុខ​ចិត្ត​ជា​អ្នក​ដទៃ​ដើម្បី​តែ​ចង់​ឃើញ​អូន​មាន​ក្ដី​សុខ។ត្រូវ​បង​កំសាក​!បង​អន់​បង​គ្មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​តែ​បើ​អូន​ស្អប់​បង​ខឹង​មិន​ចង់​ជួប​មុខ​បង​បង​សុំ​តែ​កុំ​ហាម​បង​អោយ​ឈប់​ស្រលាញ់​អូន​កុំ​ហាម​បង​កុំ​អោយ​នឹក​អូន​!បង​សុំ​លួច​មើល​ពី​ចម្ងាយ​បង​សុំ​ធ្វើ​ជា​បុរស​ម្នាក់​ដែល​ស្រលាញ់​អូន​ទោះ​ជា​អូន​គ្មាន​អ្វី​អោយ​បង​សោះ​ក៏​ដោយ​ណា​អូន​ណា​!»គេ​ក៏​ចុត​បិទ​ធ្វើ​អោយ​នាង​យំ​កាន់​តែ​ខ្លាំង​។
ថ្ងៃ​ស្អែក​ឡើង​នាង​ចុះ​មក​ពី​បន្ទប់​ទាំង​អារម្មណ៍​ដ៏​សែន​ពិបាក​
«ទៅ​រៀន​ហើយ​ហ៎​កូន​»
«ចា៎!ម៉ាក់»
«អាណិត​ប្រុស​ម្នាក់​នេះ​ដល់​ហើយ​ស្លាប់​ទាំង​ក្មេង​»ប៉ា​របស់​នាង​អាន​កាសែត​និយាយ​តែ​នាង​គ្មាន​អារម្មណ៍​ស្ដាប់​ទេ។ពេល​ទៅ​ដល់​ក្នុង​ថ្នាក់​នាង​ឃើញ​មិត្ត​នាង​ឆ្លេឆ្លា​រត់​មក​ប្រាប់​នាង​
«ស្រី​ពេជ្រ​!បង​ភារុណ​គាត់»
«ចង់​គេ​ទៅ​ងាប់​ណា​ងាប់​ទៅ​ឈប់​និយាយ​ឈ្មោះ​នឹង​ខ្ញុំ​លឺ​ទៀត​»​មិត្ត​នាង​រក​និយាយ​តែ​នាង​ក៏​ស្រែក​ហាម​។ព្រោះ​នាង​មិន​ចង់​ដឹង​លឺ​អ្វី​ទៀត​ទេ​នាង​ហត់​នឿយ​ណាស់​។

បី​ខែ​កន្លង​ទៅ​ដែល​នាង​លែង​បាន​ជួប​ឬ​ឃើញ​របស់​បុរស​អាថ៌កំបាំង​ទៀត​។នាង​គិត​ថា​នាង​នឹង​មាន​ក្ដី​សុខ​តែ​ផ្ទុយ​ទៅ​វិញ​នាង​​រស់​បែ​ជា​ពិបាក​ជាង​ស្លាប់​នាង​ចង់​ជួប​គេ​ចង់​ជួប​ផ្កាកូលាប​ក្រហម​មាន​សំបុត្រ​ដែរ​ប្រាប់​ថា​ស្រលាញ់​នាង​រាល់​ថ្ងៃ​វា​ធ្វើ​អោយ​នាង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​។នាង​អង្គុយ​មើល​សំបុត្រ​ចាស់​ៗរាល់​យប់។នាង​ក៏​ឃើញ​កាដូ​ដែល​គេ​អោយ​នាង​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង​ដែល​នាង​មិន​ទាន់​នឹង​បើក​ផង​។នាង​ក៏​បើក​វា​ឃើញ​ជា​ខ្សែក​តូច​មួយ​បន្តោង​រូប​បេះដូង​គួ​អោយ​ស្រលាញ់​ជាមួយ​នឹង​សំបុត្រ​មួយ​ច្បាប់។

នាង​ក៏​បើក​អាន«ពេជ្រ!តើ​អូន​ខឹង​បង​ទេ​ពេល​អូន​ឃើញ​កន្ទោង​រូប​បេះដូង​មួយ​នេះ​!បង​ចង់​ប្រាប់​អូន​ថា​បង​ស្រលាញ់​អូន​បង​គឺ​ជា​បុរស​អាថ៌កំបាំង​ម្នាក់​នោះ!បុរស​ដែល​លួច​ស្រលាញ់​អូន​ជា​យូ​មក​ហើយ​បុរស​ដែល​គ្មាន​ភាព​ក្លាហាន​បុរស​ដែល​កំសាក​សូម្បី​តែ​យប់​នោះ​បង​ជា​អ្នក​ជួយ​អូន​តែ​បង​បែ​ជា​កុហក​ថា​ជា​គេ​!បង​ធ្វើ​គ្រប់​យ៉ាង​ព្រោះ​បង​ស្រលាញ់​អូន​ពិត​ៗ!បើ​អូន​ដឹង​ហើយ​ខឹង​បង​ក៏​ខឹង​ចុះ​តែ​បង​សូម​ធ្វើ​ជា​អ្នក​លួច​ស្រលាញ់​អូន​តែ​ម្ខាង​ណា​»នាង​ញ័រ​ដៃ​ស្រក់​ទឹក​ភ្នែក​លើ​សំបុត្រ​ទាំង​ឈឺ​ចាប់​បើ​នាង​បាន​អាន​វា​មុន​នឹង​!នាង​នឹង​បាន​ដឹង​ព្រោះ​តែ​នាង​មិន​ដែរ​ចាប់​អារម្មណ៍​វា។

«តែ​ពេល​នេះ​ខ្ញុំ​នឹក​បង​ណាស់​!ឯ​ណា​ថា​នឹង​លួច​មើល​ខ្ញុំ​ពី​ចម្ងាយ​តែ​នេះ​សូម្បី​តែ​ស្រមោល​ក៏​មិន​មាន​»នាង​និយាយ​បណ្ដើរ​យំ​បណ្ដើរ​ស្រាប់​តែ​មាន​ខ្យល់​បក់​មក​យ៉ាង​ត្រជាក់​ធ្វើ​អោយ​ប៉ើង​វាំង​នន​តែ​វា​បែ​ធ្វើ​អោយ​នាង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​យ៉ាង​ចំឡែក​។ព្រឹក​ឡើង​នាង​ក៏​ងើប​ទៅ​រៀន។ចុះ​ទៅ​កំពុង​ឃើញ​ម៉ាក់​របស់​នាង​ប្រមូល​កា​សែត​ចាស់​ៗទៅ​ចោល​។ពេល​នាង​ដើរ​កាត់​ម៉ាក់​នាង​ស្រាប់​តែ​ខ្យល់​ពី​ណា​មិន​ដឹង​បក់​មក​ធ្វើ​អោយ​សែត​ប៉ើង​មក​ប៉ះ​មុខ​របស់​នាង​។នាង​ក៏​ទាញ​មើល​តែ​វា​ធ្វើ​អោយ​នាង​តក់​ស្លត់​ភ្លាម​វា​មិន​ចម្លែក​ទេ​បើ​មិនមែន​ជា​រូប​របស់​បុរស​ម្នាក់​​ដែល​ត្រូវ​ឡាន​បុក​ស្លាប់​​កាល​ពី​បី​ខែ​មុន​
«បង​ភារុណ»នាង​ក៏​ដួល​សន្លប់​ភ្លាម​ៗ​ព្រោះ​តក់​ស្លុត​ពេក។ធ្វើ​អោយ​ម៉ាក់​នាង​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​។

បាន​មួយ​សន្ទុះ​នាង​ក៏​ដឹង​ខ្លួន​ហើយ​រត់​ចេញ​ពី​ផ្ទះ​ភ្លាម​មិន​​ខ្វល់​ថា​ម៉ាក់​នាង​ស្រែក​ហៅ​​ប៉ុន​ណា។អារម្មណ៍​នាង​ពេល​នេះ​ពិបាក​នឹង​យល់​ណាស់​នាង​គិត​តែ​ពី​រត់​ហើយ​យំ​ដូច​មនុស្ស​ឆ្កួត​។នាង​មិន​អាច​ទទួល​យក​អ្វី​បាន​នោះ​ទេ​នាង​គិត​ថា​វា​មិន​ពិត​គ្រប់​យ៉ាង​គឺ​កុហក​តែ​ហេតុ​អី​បេះដូង​របស់​នាង​ដូច​មាន​អ្វី​មក​ចាក់​ទម្លុះ​ជា​ចម្រៀក​ៗយ៉ាង​នេះ​នាង​មាន​អារម្មណ៍​ឈឺ​ចិត្ត​ស្លាប់​។នាង​រត់​ចូល​ក្នុង​ថ្នាក់​ចាប់​ស្មា​មិត្ត​នាង​សួ​ដូច​មនុស្ស​បាត់​បង់សតិ​​
«បង​ភារុណ​ស្លាប់​មែន​ទេ?»
«ឯង!!តាំង​សតិ​បន្តិច​ទៅ»
«ឯង​ប្រាប់​ខ្ញុំ​មក»នាង​ស្រែក​ខ្លាំង​ៗ
«ត្រូវ​​ហើយ​គេ​ស្លាប់​​!ហើយ​នាង​មក​សួរ​អី​នៅ​ពេល​នេះ​» ឧត្ដម​ស្រែក​ដាក់​នាង​ខ្លាំង​ៗ
«ចុះ​ហេតុ​អី​គ្មាន​អ្នក​ណា​ប្រាប់​ខ្ញុំ​?»នាង​ស្រែ​ខ្លាំង​ៗ​ទៅ​វិញ​
«យើង​បាន​ប្រាប់​ឯង​ហើយ​ថ្ងៃ​នោះ​តែ​ឯង​មិន​ព្រម​ស្ដាប់​អ្នក​ណា​ទេ»មិត្ត​នាង​និយាយ​
«មិន​ជឿ!កុហក»
«បាន​ហើយ​ពេជ្យ​ឈប់​ធ្វើ​ចឹង​ទៅ​!វា​បាន​ស្លាប់​តាំង​ពី​វា​ចុច​បិទ​លេខ​ទូរស័ព្ទ​នាង​ម្លេះ!គាត់​ខូច​ចិត្ត​​ណាស់​រហូត​ដើរ​ឆ្លង​ផ្លូវ​មិន​មើល​ឡាន​!ឡាន​ក៏​បុក​វា​ស្លាប់​ទៅ​»ឧត្តម​និយាយ​ទាំង​អួល​ដើម​ក​ធ្វើ​ស្រី​ពេជ្យ​យំ​ខ្លាំង​ៗទន់​ជង្គង់​ដួល​យំ​លឺ​ៗមិន​ខ្មាស​អ្នក​ណា!នាង​លើក​ដៃ​ស្ទាប​បេះដូង​ខ្លួន​ឯង​វា​កំពុង​ឈឺ​ចាប់​ដូច​ស្លាប់​ទាំង​រស់​!នាង​គោះ​ទ្រូង​ខ្លួន​ឯង​ខ្លាំង​ព្រោះ​វា​ឈឺ​ចាប់​ណាស់​។មិត្ត​របស់​នាង​ក៏​យំ​ដែរ​
«បាន​ហើយ​ពេជ្រ​!ហ៊ឹ….ៗៗ​បាន​ហើយ​»
«នាំ​ខ្ញុំ​ទៅ​រក​គាត់​បាន​ទេ?…..ខ្ញុំ​សូម​អង្វរ​»នាង​និយាយ​ខ្សាវៗ​លើក​ដៃ​សំពះ​សុំ​អង្វរ​មិត្ត​។

មុខ​ចេតិយ​ដ៏​ធំ​ដែល​ធ្វើ​​យ៉ាង​ស្អាត​!ពេជ្រ​លើក​​ដៃ​អង្អែល​រូប​ថត​ម្ចាស់​ចេតិយ​ដោយ​ដៃ​ញ័រ​ទទ្រើក​ទឹក​ភ្នែក​រហេមរហាម​ថា​
«ហេតុ​អី​ក៏​បង​​ចិត្ត​អាក្រក់​យ៉ាង​នេះ​…..?បង​មក​ធ្វើ​អោយ​អូន​នឹក​ហើយ​ក៏​រត់​ទៅ​ទាំង​បែប​នេះ​មែន​ទេ​?….បង​មក​វិញ​បាន​អត់​!ខ្ញុំ​! ហ៊ឹ…..ចង់​អោយ​បង​មក​ឈរ​នៅ​ទី​នេះ​ត្រង់​នេះ​ឥឡូវ​នេះ​…ហ៊ឺ…ហ៊ឹ​…!ខ្ញុំ​ចង់​អោប​បង​ហើយ​ប្រាប់​បង​ថា​បង​ភារុណ​…ហ៊ឹ….អូន​ស្រលាញ់​បង​ណាស់​!អោយ​អូន​សូម​ទោស​អូន​ជា​អ្នក​បំផ្លាញ​ស្នេហា​មួយ​នេះ​ដោយ​អារម្មណ៍​ឆ្កួត​ឡប់​របស់​អូន​…ហ៊ឹ…ធ្វើ​អោយ​បាត់​បង់​រូប​បង​!បង​ភារុណ​បង​វិល​មក​វិញ​មក​បង​ឆ្លើយ​នឹង​អូន​មក​…ហ៊ឹ​…កុំ​ទុក​អូន​នៅ​តែ​ក្នុង​ពិភពលោក​មួយ​នេះ…ហ៊ឹ​…បង​មក​វិញ​មក​បង​ឆ្លើយ​នឹង​អូន​មក​ថា​មិន​ពិត​ហ៊ឹ​…អូន​គ្រាន់​តែ​យល់សព​អាក្រក់​»
«ហ៊ឹ….បាន​ហើយ​បង​ភារុណ​គាត់​ស្លាប់​ហើយ​»
«អត់​ទេ​!គាត់​ថា​គាត់​នៅ​ក្បែរ​ខ្ញុំ…គាត់​មិន​ទៅ​ណា​ទេ​បង​ភារុណ​»នាង​ក៏​ដួល​សន្លប់​បាត់​ទៅ​។
មួយ​ឆ្នាំ​ក្រោយ​មក​!នៅ​មុខ​ចេយដី​របស់​ភារុណ​មាន​ផ្កា​កុលាប​ក្រហម​ជា​ច្រើន​ដែល​ស្វិត​ស្រពោន​អស់​តែ​ពេល​នេះ​មាន​ផ្កា​ថ្មី​ទៀត​ហើយ​ពី​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​!
«អូន​នឹក​បង​ណាស់​!អូន​មក​ទី​នេះ​រាល់​ថ្ងៃ​បង​ធ្វើ​អោយ​ខ្ញុំ​ចាំ​គ្មាន​ថ្ងៃ​ភ្លេច​ធ្វើ​អោយ​ខ្ញុំ​មាន​វិប្បដិសារី​ជាប់​ខ្លួន​គ្មាន​ថ្ងៃ​ភ្លេច​!បើ​ជាតិ​ក្រោយ​មាន​មែន​ឬ​ពេល​វេលា​វិល​ថយ​ក្រោយ​អូន​សុំ​ជា​អ្នក​ស្រលាញ់​បង​ម្ដង​នឹង​ស្រលាញ់​បង​អោយ​ខ្លាំង​ជាង​បង​ស្រលាញ់​អូន​ នឹង​ស្រលាញ់​បង​តែ​ម្នាក់​ហើយ​ស្រលាញ់​ខ្លាំង​បំផុត​!»នាង​និយាយ​ដោយ​ដៃ​ស្ទាប​រូប​ថត​គេ​ទាំង​ញញឹម​តែ​ទឹក​ភ្នែក​នៅ​តែ​ហូរ​មិន​ថា​ពេល​វេលា​កន្លង​យូរ​ទៅ​ប៉ុន​ណា​។ខ្យល់​បក់​មក​រវើយ​ៗ​ធ្វើ​អោយ​មិត្ត​ៗ​ដែល​មក​ជា​មួយ​មាន​អារម្មណ៍​ថា​ស្រៀវ​ឆ្អឹង​ខ្នង​តែ​​សម្រាប់​ស្រីពេជ្រ​បែរ​ជា​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ដូច​ជា​គេ​កំពុង​តែ​អោប​នាង​នៅ​ពេល​នេះ​។នាង​ងើយ​មើល​ទៅ​លើ​មេឃ​ហើយ​ញញឹម​ព្រោះ​នាង​ដឹង​ថា​ភារុណ​គេ​នៅ​ក្បែរ​នាង​ជានិច្ច​។គេ​នៅ​តែ​ជា​បុរស​អាថ៌កំបាំង​ដែល​តាម​មើល​នាង​ពី​ចម្ងាយ​គ្រប់​ពេល​វេលា​។

និពន្ធដោយ ៖ 


រឿង :«បុរស​អាថ៍កំបាំង​ ដែល​​ស្រលាញ់​អូន​»