Schuerrle ផ្តល់ការខកចិត្តដល់ Real ខណៈ Leicester ឈ្នះម្តងទៀត (មានវីដេអូ)

ខ្សែបម្រើប្រយុទ្ធ Andre Schuerrle បានរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Borussia Dortmund បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលក្រុម Leicester City បានកត់ត្រាជ័យជម្នះដ៏គួរឲ្យកត់សម្គាល់មួយផ្សេងទៀតក្នុងក្របខ័ណ្ឌអឺរ៉ុប។

1

ក្រុម Leicester ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានកត់ត្រាជ័យជម្នះ២លើកពីការប្រកួតទាំងពីរលើកក្នុងយុទ្ធនាការជាលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ខណៈដែលគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី១របស់ខ្សែប្រយុទ្ធ Islam Slimani បានជួយឲ្យពួកគេទទួលជ័យជម្នះ ១-០ នៅពេលប្រកួតជាមួយនឹងក្រុម FC Porto។ ស្របពេលជាមួយគ្នានេះ ក្រុម Tottenham Hotspur ក៏បានជួបរាត្រីដ៏រីករាយផងដែរ ក្រោយពីពួកគេបានផ្តួលក្រុម CSKA Moscow ក្នុងលទ្ធផល ១-០ ក្នុងប្រទេសរុស្ស៊ី។ ក្រុមម្ចាស់ការពារតំណែងជើងឯក Real បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខរបស់ខ្លួនចំនួនពីរលើក ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅពេលប្រកួតជាមួយនឹងក្រុម Dortmund ដើម្បីបន្តកំណត់ត្រាដ៏ដកចិត្តរបស់ពួកគេនៅលើទឹកដីរបស់អាល្លឺម៉ង់។

2

ក្នុងការប្រកួតដ៏រំភើបមួយក្នុងពូល F ក្រុម Real របស់លោក Zinedine Zidane បានរកគ្រាប់បាល់នាំមុខមុន នៅនាទី ទី១៧ នៅពេលដែលការស៊ុតបាល់ពិន័យ Free-kick របស់ Gareth Bale បានប៉ះជើងរបស់ Matthias Ginter និងបានខ្ទាយត់ធ្លាក់ចំពីមុខជើងរបស់ Cristiano Ronaldo ដែលបានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់តង់ទី១សម្រាប់ក្រុម Dortmund នៅមុនពេលខ្សែការពារ Raphael Varane បានរក្សាការនាំមុខរបស់ Real ប៉ុន្តែ Schuerrle បានរកគ្រាប់បាល់តាមស្មើយ៉ាងល្អដើម្បីបំពេញការប្រកួតដ៏រំភើបមួយនៅរាត្រីនោះតែម្តង៕

លទ្ធផលពីការប្រកួតគូផ្សេងទៀត

Monaco 1 Bayer Leverkusen 1
Sporting Lisbon 2 Legia Warsaw 0
FC Copenhagen 4 Club Brugge 0
Dinamo Zagreb 0 Juventus 4
Sevilla 1 Olympique Lyon 0
ប្រភពព័ត៌មាន៖ Channel News Asia

The post Schuerrle ផ្តល់ការខកចិត្តដល់ Real ខណៈ Leicester ឈ្នះម្តងទៀត (មានវីដេអូ) appeared first on CamboSport.