Atletico ត្រៀមប៉ះជាមួយ Bayern ម្តងទៀត ខណៈ Arsenal ទទួល Basel

ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ Atletico Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯករបស់អាល្លឺម៉ង់ Vicente Calderon ម្តងទៀត ក្នុងក្របខ័ណ្ឌ Champions League នៅពេលក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងការប្រកួតពូល D នៅរាត្រីនេះ។ ក្រុមជើងខ្លាំង Bayern ដែលមិនស្គាល់ចាញ់សោះពីការប្រកួតនៅរដូវកាលនេះ នឹងសម្លឹងរកនូវការសងសឹកមួយ ក្រោយពីបានរងបរាជ័យ ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនៅលើទឹកដីក្រុម Atletico កាលពីរដូវកាលមុន។

Atletico-and-Bayern

ប៉ុន្តែ Atletico ពិតជារឹងមាំពេលលេងក្នុងផ្ទះខ្លួនឯង និងមិនស្គាល់ចាញ់សោះនៅរដូវកាលនេះ ហើយពួកគេសង្ឃឹមថា អាចបញ្ចប់កំណត់ត្រានៃការមិនស្គាល់ចាញ់របស់ក្រុម Bayern នៅរាត្រីនេះ។ Bayern ដែលឈ្នះ ១-០ នៅលើទឹកដីក្រុម Hamburg កាលពីចុងសប្តាហ៍មុននោះ នឹងអវត្តមានខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Douglas Costa ខណៈ Atletico នឹងអវត្តមាន Augusto Fernandez។ ខ្សែបម្រើរូបនេះបានរងរបួសក្នុងពេល Atletico យកឈ្នះលើក្រុម Deportivo ១-០ កាលពីថ្ងៃសៅរ៍មុន។

ក្រុម Atletico បានផ្តួលក្រុម PSV ១-០ ក្នុងថ្ងៃប្រកួតបើកឆាកក្នុងពូល ខណៈដែល Bayern បានបំបាក់ក្រុមរុស្ស៊ី Rostov ៥-០ នៅលើទឹកដីខ្លួនឯង។ ស្របពេលជាមួយគ្នានេះ ក្រុម Arsenal របស់អង់គ្លេស នឹងបើកទ្វារទទួលក្រុមម្ចាស់ជើងឯករបស់ស្វ៊ីស Basel ក្នុងការប្រកួតមួយគូផ្សេងទៀតនារាត្រីដដែលនោះ ហើយក្រុមកាំភ្លើងធំមួយនេះ នឹងមានពោរពេញដោយការជឿជាក់ ក្រោយពីបានវាយដើម្បីរកគ្រាប់បាល់តាមស្មើ ១-១ នៅលើទឹកដីក្រុម PSG ក្នុងថ្ងៃប្រកួតបើកឆាកក្នុងពូល A។

ក្រុមកាំភ្លើងធំមួយនេះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីផ្តួលក្រុម Chelsea ៣-០ កាលពីថ្ងៃសៅរ៍ ដើម្បីឈរលេខ៣លើតារាង Premier League និងមិនស្គាល់ចាញ់សោះចំនួន៧ប្រកួតជាប់ៗគ្នារាល់យុទ្ធនាការទាំងអស់។ ក្រុមជើងឯករបស់ស្វ៊ីស ក៏បានទទួលលទ្ធផលស្មើ ១-១ ជាមួយ Ludogorets ផងដែរ ប៉ុន្តែ មានកំណត់ត្រាឈ្នះ១០០ភាគរយក្នុងលីករបស់ពួកគេ។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post Atletico ត្រៀមប៉ះជាមួយ Bayern ម្តងទៀត ខណៈ Arsenal ទទួល Basel appeared first on CamboSport.