រឿងអាស្រូវ​របស់លោក អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​

នៅ​ទីបំផុត​អំពើអាក្រក់​ទាំងឡាយ​រប​ស់លោក អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ត្រូវបាន​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ប្រមាណ​ជាង​១០០​នាក់​បើក​កកាយ ជាពិសេស​ទាក់ទង​ទៅនឹង​អំពើពុករលួយ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​មាន​ចរិត​ក្រអឺតក្រទម​ហួសហេតុ​។ ទង្វើ​មិនល្អ​របស់លោក អ៊ីង សំអុល ត្រូវបាន​បង្ហាញ​នូវក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ខេត្ត​កែប ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ទៅលើ​លោក អ៊ីង សំអុល ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​មិន​ពេញចិត្ត​។

តាម​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ជាង​១០០​នាក់​បាន​លើកឡើងថា​លោក អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ដឹកនាំ​តាមរបៀប​បក្ខពួកនិយម​ពុករលួយ ដំឡើង​ស័ក្ដិ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ផ្អែក​តាម​ទឹក​លុយ និង​គំរាមកំហែង​ដក​មន្ត្រី​ក្រោមបង្គាប់​ដែល​ខ្លួន​មិនសូវ​ពេញចិត្ត​។ លើស​នេះ​ទៅទៀត​លោក អ៊ីង សំអុល យក​ម៉ូតូ​ដែល​រដ្ឋ​ឧ​ប​ត្ត​ម្ភ​សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព​ទៅ​ឲ្យ​ក្រុមគ្រួសារ​របស់ខ្លួន​ប្រើប្រាស់​ទៅវិញ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ទង្វើ​ដែល​មន្ត្រីក្រោមឱវាទ​មិនអាច​សម្ងំស្ងៀម​តទៅទៀតបាន គឺ​លោក អ៊ីង សំអុល ប្រើ​ពាក្យសំដី​អសីលធម៌​ប្រមាថ​មន្ត្រី​ក្រោមបង្គាប់​រួមទាំង​បញ្ជា​ឲ្យ​ដោះលែង​ជនល្មើស​ដោយ​ស្ងាត់ៗ​ក្រៅ​ប្រព័ន្ធតុលាការ​។

​តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ការពិត​លោក អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ប្រព្រឹត្ត​អំពើអាក្រក់​ច្រើនជាង​អ្វី​ដែលមាន​សរសេរ​ក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ជាង​១០០​នាក់​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនាម​ជា​ស្នងការ​នគរបាល​ខេត្ត​កែប លោក អ៊ីង សំអុល មិនសូវ​គិតគូរ​ពី​ទុក្ខលំបាក​របស់​មន្ត្រី​ក្រោមបង្គាប់​ខ្លួន​នោះទេ គឺ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​ដោយ​ឃុបឃិត​ជាមួយ​បក្ខពួក​មួយ​ក្ដាប់​តូច​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​រឿងអាស្រូវ​និង​ភាព​អសកម្ម​របស់លោក អ៊ីង សំអុល ខ្លះ​ផង​ព្រោះ​ទាល់តែ​មន្ត្រីនគរបាល​ខេត្ត​កែប អត់ធ្មត់​តទៅទៀត​លែង​បាន​ទើប​ពួកគេ​ធ្វើ​ពាក្យបណ្ដឹង​លាតត្រដាង​រឿងអាស្រូវ​របស់លោក អ៊ីង សំអុល ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​បាន​ដឹងឮ​និង​ដោះស្រាយ​តាម​ជាក់ស្ដែង​៕

%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%93%e1%9e%b6%e1%9e%99%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%9f%e1%9f%81%e1%9e%93%e1%9e%b8%e1%9e%99%e1%9f%8d-%e1%9e%93%e1%9f%81%e1%9e%8f%e2%80%8b%e1%9e%9f

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ

09_26_2016_10_00_30img_1830

លោក អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប