ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Liverpool អាច​រក​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ Europa League នៅ​យប់​នេះ​បាន​ដែរ​អត់​ ?

ក្នុង​យប់​នេះ​ក្លឹប​ហង្ស​ក្រហម​ Liverpool នឹង​បើក​ទ្វារ​ទឹក​ដី​ Anfield របស់​ស្វាគមន៍​ក្រុម​ភ្ញៀវ​មក​ពី​ចម្ងាយ​ Rubin Kazan ។

កាល​ពី​ការ​ប្រកួត​២​លើក​កន្លង​ទៅ​នៅ​ Europa League គឺ​ក្លឹប​ Liverpool មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅ​ឡើយ​ទេ​ដោយ​ប្រកួត​ស្មើ​ទាំង​ពីរ​ប្រកួត​គឺ​មាន​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ហើយ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូល​ B ។ ទោះ​យ៉ាង​ណា​  Liverpool រំពឹង​ថា​ក្រុម​របស់​ខ្លួនអាច​នឹង​ទទួល​ជ័យជំនះ​ពេល​ប៉ះ​ Rubin Kazan នៅ​យប់​នេះ ។​

ក្នុង​ប្រកួត​នេះ​ក្លឹប​ Liverpool នៅ​តែ​ជួប​បញ្ហា​របួស​កីឡាករ​ជា​ច្រើន​ដដែល​ដូចជា​ Daniel Sturridge , Jordan Henderson , Danny Ing , Joseph Gomes ជា​ដើម​ ខណៈ​កីឡាករ​ Cristian Benteke នឹង​ Roberto Firmino ទើប​ជា​សះ​ស្បើយ​ពី​របួស​តែ​មិន​ប្រាកដ​ថា​អាច​លេង​បាន​១០០%​នៅ​ឡើយ​ទេ​ ។

កីឡាករ​ Liverpool អាច​ដាក់​ជា​ជម្រើស​១១​នាក់​នៅ​យប់​នេះ​មាន ៖ Mignolet , Clyne , Skrtel , Sakho , Moreno , Lucas , Can , Milner , Coutinho , Lallana , Origi

អត្ថបទ ៖ វិចទ័រ
ប្រភព ៖ .thisisanfield


ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Liverpool អាច​រក​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ Europa League នៅ​យប់​នេះ​បាន​ដែរ​អត់​ ?

  • ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Liverpool អាច​រក​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ Europa League នៅ​យប់​នេះ​បាន​ដែរ​អត់​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: