Real បានត្រឹមស្មើ Dortmund ២-២ យប់មិញ ខណៈ Leicester បន្តកំណត់ត្រាមិនទាន់ចាញ់នៅ Champions League (មានវីដេអូ)

អឺរ៉ុប៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអឺរ៉ុប ឬ UEFA Champions League បានវិលត្រលប់មកវិញហើយ នៅវគ្គជម្រុះក្នុងពូលជុំទី២ កាលពីយប់មិញនេះ។ ក្នុងការប្រកួតយប់មិញនេះ មានចំនួន ៨គូ ដោយក្នុងនោះការប្រកួតដែលគួរឲ្យចាប់ធអារម្មណ៍ជាងគេ គឺក្រុមខ្លាំងមកពីប្រទេសអេស្ប៉ាញ Real Madrid ប្រកួតស្មើជាមួយនឹងជើងខ្លាំង មកពីប្រទេសអាល្លឺម៉ង់ Dortmund ដែលជាម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-២ ហើយមួយគូទៀត ជើងឯករដូវកាលមុនរបស់អង់គ្លេស Leicester នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Champions League ក្រោយពីបានយកឈ្នះ FC Porto ក្នុងលទ្ធផល ១-០ ។

ទាក់ទងនឹងការប្រកួតរវាង Real Madrid និង Dortmund កាលពីយប់មិញនេះ ឃើញថា ក្រុមភ្ញៀវ Real ជាអ្នកនាំមុខមុនក្នុងការប្រកួត ដែលគ្រាប់ទី១ធ្វើឡើងដោយកីឡាករ Cristiano Ronaldo នៅនាទី១៧ ប៉ុន្តែត្រូវបានស្មើវិញដោយកីឡាករ Aubameyang នៅនាទី៤៣ ក្នុងតង់ទី១។

ចូលដល់តង់ទី២​  Real នៅតែបន្តនាំមុខទៀត ដោយនៅនាទី៦៨ ខ្សែការពារ Raphael Varane ជាអ្នកស៊ុតបាល់បញ្ចូលទី ជួយឲ្យក្រុមនាំមុខទៅលើក្រុមម្ចាស់ផ្ទះ ២-១ ។ ជិតចប់ការប្រកួត Real Madrid ដែលជាក្រុមភ្ញៀវ ប៊ិះនឹងទទួលបានជ័យជំនះទៅហើយ ប៉ុន្តែត្រូវបាន Dortmund តាមស្មើវិញ នៅចុងម៉ោង ដោយកីឡាករ Andre Schuerrle នៅនាទី៨៧ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត ក្រុមទាំង២ បានត្រឹមស្មើគ្នា ២-២ ។ 

ក្រលេកមកមើល ការប្រកួតរបស់ Leicester វិញម្តង ដែលពួកគេនៅតែបន្តភាពអស្ចារ្យរបស់ខ្លួនក្នុងពានរង្វាន់ Champions League ដោយកាលពីយប់មិញ បានបំបាក់ក្រុមខ្លាំងមកពីប្រទេសព័រទុយហ្គាល់ FC Porto ក្នុងលទ្ធផល ១-០ ។

១ គ្រាប់របស់ Leicester ធ្វើឡើងដោយខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរី កីឡាករ Islam Slimani នៅនាទី២៥ ធ្វើឲ្យលទ្ធផល ១-០ នេះរក្សារហូតដល់បញ្ចប់ការប្រកួត ។

គួរបញ្ជាក់ផងដែរថា ២ប្រកួតចុងក្រោយរបស់ Leicester នៅ Champions League មិនទាន់ស្គាល់ពាក្យថាចាញ់ទេ ពោលគឺ ២ប្រកួតឈ្នះទាំង២ប្រកួត។ តែទោះជាយ៉ាងណាក៏ដោយ Leicester នៅតែយ៉ាប់យឺន នៅក្នុងការប្រកួតលីកក្នុងស្រុក ដោយ៦ប្រកួត ទើបតែរកបាន៧ពិន្ទុប៉ុណ្ណោះ៕

លទ្ធផលការប្រកួត Champions League យប់មិញ៖

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

ប្រភព៖| 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត