ចិត្ត​ កញ្ចនា យក​អារម្មណ៍​ម្ដាយ ដាក់​ក្នុង​បទ “តុបាយ”

ចិត្ត កញ្ចនា ម្ចាស់​បទ “តុបាយ” បាន​រៀប​រាប់​មក​កាន់​ Sabay ថា​ នាង​បាន​ប្រើ​អារម្មណ៍​២ដែល​មួយ​ជា​អារម្មណ៍​របស់​ម្ដាយ ​រួម​បញ្ចូល​គ្នា​ដើម្បី​សរសេរ​បទ​ចម្រៀង​នេះ​ឡើង។

 

ចិត្ត​ កញ្ចនា យក​អារម្មណ៍​ម្ដាយ ដាក់​ក្នុង​បទ “តុបាយ”

 

​បទ​ចម្រៀង​​ “តុបាយ” នេះ​ គឺ​និយាយ​រៀប​រាប់​ពី​អារម្មណ៍​របស់​អ្នក​ម្ដាយ​ និង​កូនៗ​ជា​ពិសេស​គឺ​កូន​ស្រី​តែ​ម្ដង។ “ខ្ញុំ​យក​អារម្មណ៍​​ខ្ញុំ​និង​អារម្មណ៍​​ម៉ាក់​លាយឡំ​បញ្ចូល​គ្នា​ ដើម្បី​សរសេរ​បទ​នេះ​ឡើង” ​កញ្ចនា លើក​ឡើង​។ ម្ចាស់​បទ​”ស្នាម​ញញឹម​” បាន​បន្ត​ថា​បទ​ចម្រៀង​នេះ​គឺ​ធ្វើ​ឡើង​ជា​ពិសេស​ដើម្បី​ដាក់​ក្នុង​រឿង​ខ្លី​មាន​ចំណង​ជើង “តុបាយ” ផលិត​ដោយ ចេនឡា Media ដែល​និយាយ​ពី​អារម្មណ៍​របស់​អ្នក​ម្ដាយ​ដែល​តែង​តែ​បារម្ភ​ពី​កូន​ និង​ចង់​ឲ្យ​កូន​មាន​ក្ដី​សុខ​ហើយ​អ្នក​ម្ដាយ​សុំ​តែ​ម៉្យាង​គឺ​មាន​ពេល​ញ៉ាំ​បាយ​រួម​តុ​ជាមួយ​កូនៗ៕

 

ស្ដាប់​កញ្ចនា​រៀប​រាប់​ពី​បទ​ “តុបាយ”៖

 

 

បទ​ចម្រៀង​ “តុបាយ” ដែល​ទើប​តែ​ចេញ​ជា​ផ្លូវ​ការ៖

 


អត្ថបទ៖ SAMEDY​​​​​