អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

បុរស​​អ្នក​នេសាទ​ជនជាតិ​​ប្រេស៊ីល​​ម្នាក់​ បាន​សម្ដែង​អារម្មណ៍​​រំភើប និង​មិន​គួរឲ្យ​ជឿ​​ ក្រោយ​​ឃើញ​​សត្វ​​ផេនឃ្វីន​​មួយ​ក្បាល បាន​​ហែល​ឆ្លង​កាត់​​សមុទ្រ​ជាង​ ៨០០០​គីឡូម៉ែត្រ មក​លេង​គាត់​​​​​ជា​ថ្មី។

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

ផេនឃ្វីន​​​​នេះ ​គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​​​ Dindim ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​​ភូមិ​ Proveta ​លើ​កោះ​​ Ilha Grande កាល​ពី​​​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ និង​តែង​តែ​មក​លេង​​រៀង​រាល់​ឆ្នាំ​​ពុំ​ដែល​ខាន​ឡើយ​។ លោក​តា​ Joao Pereira de Souza ប្រាប់​ថា​ សត្វ​​សមុទ្រ​​ដូច​មាន​វិញ្ញាណ​​ពិសេស​ម្យ៉ាង​នេះ ​វា​តែង​​តែ​ដឹង​​គុណ​​​​​មិន​ដែល​ភ្លេច​ ​បន្ទាប់​ពី​លោក​​បាន​ជួយ​សង្គ្រោះ​ជីវិត​​​វា​កាល​ពី​ ៥​ឆ្នាំ​មុន។

 

លោក​តា​​​វ័យ​​​ ៧១​ឆ្នាំ​​ជា​អ្នក​ស៊ី​ឈ្នួល​តម្រៀប​​ឥដ្ឋ និង​​ចេញ​​នេសាទ​ម្ដង​ម្កាល​ បាន​ប្រទះ​​ឃើញ​​ផេនឃ្វីន​​​​តូច​មួយ​ក្បាល​​​​​ជាប់​ថ្ម​នឹង​​​ថ្កល់​រើ​ខ្លួន​​មិន​រួច​​កាល​ពី​​ឆ្នាំ​ ២០១១។ ក្រោយ​​ឃើញ Dindim ខ្លួន​ប្រឡាក់​ប្រេង​ និង​ស្គម​រីងរៃ ​គាត់​បាន​សម្រេច​ចិត្ត​​​នាំ​វា​​ទៅ​ព្យាបាល​​នៅ​ផ្ទះ​របស់​គាត់ ​រហូត​មាន​សុខភាព​ធម្មតា​​រយៈពេល​​មួយ​សប្ដាហ៍។

 

បន្ទាប់​ពី​​វា​​ជា​សះស្បើយ​​ លោក​តា​បាន​លែង​វា​​​ចូល​ទៅ​សមុទ្រ​វិញ​ពី​​ផ្ទះ​​របស់​គាត់​ ហើយ​មិន​ដែល​គិត​ថា​វា​ត្រឡប់​​មក​ទេ។ ​​រយៈ​ពេល​ពីរ​បី​ខែ​កន្លង​ទៅ​ ​គាត់​បាន​ឃើញ​​ផេន​ឃ្វីន​​​ខាង​លើ​​​ត្រឡប់​​មក​កោះ​​​កន្លែង​គាត់​រស់​នៅ​ម្ដង​ទៀត​។ រហូត​​ដល់​ឆ្នាំ​ក្រោយ​​ៗ​ គាត់​​នៅ​​តែ​ឃើញ​​ផេនឃ្វីន Dindim មក​លេង​​គាត់​ដដែល​ ដោយ​​​​រង់​ចាំ​ឲ្យ​គាត់​ចូល​ឱបខ្លួន​​​វា​៕

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

អ្នក​នេសាទ​រំជួល​ចិត្ត ​ពេល​ឃើញ​​​ផេនឃ្វីន ​ហែល​​៨០០០​​គីឡូ​​​​មក​ជួប​​គាត់​រាល់​ឆ្នាំ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail