សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​ក្នុង​ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ចម្ងាយ​ប្រមាណ​៤គីឡូម៉ែត​ភាគ​ខាង​កើត សាលា​ស្រុក ទឹក​ឈូ។ ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា​រមណីយដ្ឋាន​នេះ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​បទ​ចុះ​ពី​​ផ្លូវ​ជាតិ​លេខ​៣៣ ត្រង់​សាលា​ស្រុក​ទឹកឈូ។

 
សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

ទំនប់​មួយ​នេះ​កសាង​ឡើង​នៅ​របប​ខ្មែរ​ក្រហម ចន្លោះ​ឆ្នាំ១៩៩៣ – ១៩៧៤ ដែល​​ដើម​​ឡើយ​គឺ​ជា​ភូមិ​ស្រុក មាន​​ប្រជាជន​រស់នៅ​ជា​ច្រើន​គ្រួសារ។ ខ្មែរ​ក្រហម​បាន​កសាង​​​ទំនប់​នេះ​ឡើង​ដើម្បី​ធ្វើ​ស្រែ ធ្វើ​ឲ្យ​​លិច​ផ្ទះសំបែង​ប្រជាជន​ទាំង​អស់។

 

តាម​ការ​ឲ្យ​ដឹង​ពី ប្រជាជន​របស់​នៅ​ទី​នោះ នៅ​រដូវ​សែន​​​ផ្នូរ​ឬ​ឆេងម៉េង អ្នក​ដែល​មាន​ដូន​តា​ធ្លាប់​បញ្ចុះ​​នៅ​ក្នុង​ភូមិ​បុរាណ​មួយ​នេះ តែងតែ​មក​សែន លើ​ភ្លឺ​​ទំនប់​ជា​រៀងរាល់​ឆ្នាំ។
 

តាម​ការ​​​​ប៉ាន់ប្រមាណ​ទំនប់​ប្រទាក់​ក្រឡា អាច​ផ្ទុក​ទឹក​បាន​រហូត​ដល់​១០លានម៉ែត្រ​ត្រីគុណ។ វា​ធ្លាប់​បាក់​ធ្លាយ​ម្ដង​​កាល​​អំឡុង ខែ តុលា ​ឆ្នាំ២០០៧ ដោយ​កម្លាំង​ទឹក​ច្រោះ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក​កសាង​ឡើង​វិញ ដោយ​ធ្វើ​ជា​ទំនប់​បង្ហៀរ​១ខ្សែរ​ភ្ជាប់​​ចន្លោះ​កូន​ភ្នំ២។

 

ក្រៅ​ពី​មុជទឹក​លេង និង គយគន់​​ចម្ការ​អ្នក​ស្រុក ភ្ញៀវ​ទេសចរណ៍​ដែល​​មក​ទស្សនា​រមណីយដ្ឋាន​នេះ​អាច​ស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធ លាយលំនឹង​សម្រស់​​ព្រៃ​ភ្នំ​ជា​ច្រើន។ និយាយ​អំពី​សណ្ឋាន​ភូមិសាស្ត្រ​ គឺ​ទី​នេះ​ប្រៀប​បាន​ទៅ​នឹង​ខ្ទះត្នោត​​ធំ​មួយ​នា​កណ្ដាល​​​ព្រៃភ្នំ។

 

វា​មិន​ឆ្ងាយ​ពី​ភូមិ​អ្នក​ស្រុក​ឡើយ ហើយ​​នៅ​ទី​នេះ​មាន​ខ្ទុះ​​លក់​អាហារ ជា​ច្រើន​កន្លែង​ ដែល​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​រមណីយដ្ឋាន​នេះ មិន​ខ្វះ​អាហារ​ហូប​ចុក​នោះទេ។

 

ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” បាន​ទៅ​ផ្ដិត​រូប​នៅ​ទី​នេះ​ពេល​មេឃ​ជិត​ភ្លៀង​ទៅ​ហើយ​ដូច​នេះ មិន​បាន​ចាប់​​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​​អ្វី​ដែល​ទំនប់​ប្រទាក់​ក្រឡា​ មាន​នោះ​ឡើយ។

 

សូម​ទស្សនា ទិដ្ឋភាព​​នេះ​ទាំង​អស់​គ្នា៕

 
សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

 
សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

សម្រស់ ទំនប់​ប្រទាក់​ក្រឡា​ពេល​មេឃ​ជិត​ភ្លៀង និង​ភ្ជាប់​រឿង​ប្រវត្តិសាស្ត្រ

 

អត្ថបទ៖ ខុត សីហា ​