រាជរដ្ឋាភិបាលថៃ សម្រេចជួសជុលផ្លូវខូចខាត បន្ទាប់ពីស្រីស្អាតចេញមកងូតទឹកលេង​ កណ្តាលផ្លូវមិនបានប៉ុន្មានថ្ងៃផង!

ថៃ៖ ក្រោយពេលដែលនាងក្រមុំរូបស្រស់សាច់សខ្ចីល្ហក់ បានចុះងូតទឹកនៅថ្លុកនៅ កណ្តាលផ្លូវសាធារណៈក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ប្រទេសថៃ រួចមក បានធ្វើឱ្យស្ថាប័នពាក់ព័ន្ធជាច្រើន បានរកដំណោះស្រាយតាមការស្នើសុំ។

ដោយយោងតាមដំណឹងចុងក្រោយបំផុត តាមដែលបានដឹងពីទំព័ហ្វេសប៊ុកផេក មួយដែលមានឈ្មោះថា «ฮากะเหรี่ยง» របស់ប្រទេសថៃបានបង្ហោះរូបថត ប៉ុន្មានសន្លឹក ព្រមទាំងបានសរសេរបញ្ជាកបន្ថែមទៀតថា៖ «បន្ទាប់ពីបានបង្ហោះ រូបភាពរបស់កញ្ញាដ៏ស្រស់ស្អាតគឺនាង Palmy ងូតទឹកនៅកណ្តាលផ្លូវហើយ នៅថ្ងៃនេះរាជការដែលប្រចាំការប្រចាំខេត្ត Tak បានរៀបចំចាត់ចែងបញ្ជូនរថយន្ត ដឹកសម្ភារៈទៅជួសជុលផ្លូវដែលរងការខូចខាតនោះហើយ រួមទាំងផ្លូវទៅផ្ទះរបស់នាង Palmy ផងដែរ។ ដោយការជួសជុលស្ថាបនាផ្លូវសាឡើងវិញជាថ្មីនេះ គឺមានដូចជា ការចាក់ថ្ម និងដីលុបកន្លែងដែលមានទឹកដក់ដែលមានចម្ងាយប្រហែលជា២០ គីឡូម៉ែត្រ។

ក្នុងនោះដែរខាងស្រុក Mae Ramat ក៏បានធ្វើជាអ្នកសម្របសម្រួលផ្តល់កម្លាំង សន្ដិសុខទូទៅ ជូនដល់ដំណើរការនៃការជុសជុលផ្លូវលើកនេះ ដែលមានរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ ហើយក៏សូមអរគុណដល់ប្រធាន និងអនុប្រធានខេត្តទាំងអស់ ដែលបានចូលរួមធ្វើជាមួយគ្នា។ ជាពិសេសគឺការផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំង ទៅដល់កញ្ញា Palmy ដែលជាអ្នកមានចិត្តស្រឡាញ់ស្រុកកំណើតរបស់ខ្លួន»។

សូមបញ្ជាក់ផងដែរថា ស្រីស្អាត Palmy មានអាយុ២៥ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ប្រទេសថៃ ខណៈបច្ចុប្បន្នរូបនាង បានឃ្លាតចាក ចោលស្រុក ដើម្បីមកធ្វើការក្នុងទីក្រុងបាងកក។ ពេលនេះបំណងប្រាថ្នានាងដែលចង់ បានផ្លូវស្អាតងាយស្រួលធ្វើដំណើរមកស្រុកកំណើតម្តងៗបានសម្រេចដូចចិត្តហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត