លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!

6 Videos


ថ្មីៗនេះ តារាចម្រៀងពូកែខាងរ៉េបនៅក្នុងក្រុម «ក្មេងខ្មែរ» កៅ ពន្លឺ កំពុងតែទទួលបានភាពល្បីល្បាញខ្លាំងឡើងតាមរយៈបទចម្រៀង Original Song ជាពិសេសនៅពេលដែលពួកគេច្រៀងបទ «បុណ្យភូមិ»បានបង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែរបស់ខ្លួនឱ្យមហាជនបានដឹង ។

លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!

តារាចម្រៀងរូបសង្ហា ពន្លឺ បានបង្ហើបថា ប្រាក់ចំណូលប្រចាំខែរបស់ខ្លួនរាល់ថ្ងៃបានមកពី ៣ប្រភពផ្សេងគ្នា ពោលគឺ លោកអាចទាញចំណូលបានពីក្នុង យូធូប ផង បានមកពីក្រុមហ៊ុនផលិតចម្រៀងផង និងចុងក្រោយតារាចម្រៀងឯករាជ្យរូបនេះ អាចរកចំណូលបានពីការសហការប្រគំតន្ត្រីជាមួយក្រុមចម្រៀង Small World Small Band ។

លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!

បើតាមការរៀបរាប់របស់សមាជិកក្រុម «ក្មេងខ្មែរ» រូបនេះ ចំណូលដែលគេទទួលបានក្នុងមួយខែប្រមាណជា ៥០០ (ប្រាំរយ) ទៅ ៦០០ (ប្រាំមួយរយ) ដុល្លារដែលជាចំណូលប្រចាំខែរបស់លោក នេះបើគិតទាំងការដកថ្លៃទឹកថ្លៃភ្លើង ថ្លៃស្នាក់នៅ ព្រមទាំងថ្លៃចាយវាយប្រចាំថ្ងៃចេញ ។

លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!

បន្ថែមពីលើនេះ ម្ចាស់បទ «បុណ្យភូមិ» រូបនេះ ក៏បានបញ្ជាក់ទៀតថា រូបលោកអាចរកចំណូលប្រចាំខែបានតិចតួចជាតារាចម្រៀងដទៃ នេះដោយសារតែការប្រគំតន្ត្រីភាគច្រើនមានលក្ខណៈជាការប្រគំតន្ត្រីបែបសប្បុរសធម៌ដើម្បីជួយសង្គម មិនទទួលបានចំណូលឡើយ តែលោកពេញចិត្តនឹងអ្វីដែលលោកកំពុងតែធ្វើ ៕ BeBe

លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!លោក កៅ ពន្លឺ ម្ចាស់បទ «បុណ្យភូមិ» បង្ហើបប្រាប់ពីប្រាក់ចំណូលប្រចាំខែ!