ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»

6 Videos


កាលពីពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងសមាជិកក្រុមក្មេងខ្មែរ លោក សុជាតិ បន្ទាប់ពីមានគណនី Facebook ស្រីស្អាតម្នាក់ឈ្មោះ Nich Nich បានបង្ហោះរូបថតស្និទ្ធស្នាលគ្នារវាងនាង និង ម្ចាស់បទ «បុណ្យភូមិ» រូបនេះ ដោយមានសារខ្លីមួយបន្ថែម ។

ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»

ការបង្ហោះរូបថតមួយសន្លឹកបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាអ្នកលេង Facebook យ៉ាងច្រើន ព្រោះតែនៅលើរូបថតនោះបានភ្ជាប់សារខ្លីមានអត្ថន័យថា «ខេ ណា ! សង្សារខ្ញុំ បុរសសម្បូរស្នេហ៍ !» ដែលយើងអាចសន្និដ្ឋានបានថា ពួកគេគឺជាគូស្នេហ៍នឹងគ្នាប្រាកដមែន ។

ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីទំនាក់ទំនងស្នេហានេះ ពួកគេក៏បានប្តូរឈ្មោះក្រៅលើគណនី Facebook ផ្ទាល់ខ្លួនដែរ ដូចជា កញ្ញា Nich Nich បានដាក់ឈ្មោះ «យាយប៉ិនេះ» ឯលោក សុជាតិ បានដាក់ថា «តាប៉ិនេះ» ។ សម្រាប់រូបថតនោះដែរ បានទទួលការ Like និង Share បន្តជាច្រើន ជាពិសេសក៏មានការ Comment ពីមិត្តៗអ្នកគាំទ្រ ហើយក្នុងនោះក៏រួមមានកីឡាករបាល់ទាត់ដ៏ឆ្នើមក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ផងដែរ ។

ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»

គួរបញ្ជាក់ដែរថា លោក សុជាតិ បានកើនប្រជាប្រិយភាពខ្លាំងក្រោយពីចាប់ដៃគ្នា តែងនិពន្ធបទភ្លេងថ្មីដោយខ្លួនឯង ជាមួយសមាជិករួមក្រុម លោក ពន្លឺ ហើយបទនីមួយៗសុទ្ធតែអាច ទាក់ទាញការគាំទ្រពីសំណាក់មហាជន ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង ៕ រិទ្ធី

ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»ស្អាតទេ ! មិត្តស្រីរបស់ «បុរសសម្បូរស្នេហ៍»