ទាល់តែ​ភ្ញៀវ​ស្រាត និង​មាន​រូបរាង​ស្អាត​ទើប​អាច​ចូល​ចូលក្នុង​ភោជនីយដ្ឋាន បរិភោគបាន​

​ប្រទេស​ជប៉ុន : ភោជនីយដ្ឋាន​ស្រាត ដែលមាន​ទីតាំងនៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ជា​ភោជនីយដ្ឋាន​ដ៏​ប្លែក​ខុសគេ ដោយ​តម្រូវ​ភ្ញៀវ​ដែល​មក​បរិភោគ​ក្នុង​ហាង​ស្រាត និង​កំណត់​រូបរាង​មិន​ថា​ប្រុស​រឺ​ស្រី​ទេ គឺ​ត្រូវមាន​ទម្ងន់​លើស​១៥​គីឡូ និង​មាន​វ័យ​ក្រោម​៦០​ឆ្នាំ ទើប​អាច​ចូល​បរិភោគ​ក្នុង​ហាង​ពិសេស​នេះ​បាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​កម្សាន្តរ​បស់​អង់គ្លេស​ឈ្មោះ ដាយ​លី​ម៉ែ​ល​។​


​អ្នកគ្រប់គ្រង​នៅ​ភោជនីយដ្ឋាន​នោះ បានបង្ហាញ​នូវ​គោលបំណង​ជុំវិញ​បញ្ហា​រៀបចំ​ច្បាប់​នេះ​ថា ដោយសារតែ​ភោជនីយដ្ឋាន​នេះ​តម្រូវឱ្យ​ស្រាត​ចូល​បរិភោគ​ដូច្នេះហើយ ត្រូវតែ​ជ្រើសរើស​ភ្ញៀវ​ដែលមាន​រូបរាង​សមសួន​អាច​ទទួលយកបាន​។ ប៉ុន្តែ​អ្វី​គួរអោយភ្ញាក់ផ្អើល​ទៀត​នោះ​គឺ តំលៃ​សំបុត្រ​ចូល​ហាង ក៏មាន​តំលៃ​ខ្ពស់​ផងដែរ​។ សំរាប់​សំបុត្រ​អ្នក​ចូល​បរិភោគ​ក្នុង​ហាង​នេះហើយ​ចង់​ទស្សនា​បុរស​ម៉ូ​ដែល​ប្រុស​មាន​សាច់ដុំ​នោះ​គឺ​តម្លៃ​ពី 677$ ទៅ 976$​។ ភ្ញៀវ​ទាំងអស់ តម្រូវ​ឲ្យ​ផ្ញើ​ទូរស័ព្ទ​ក្នុង​ទូរ​សុវត្ថិភាព ក្នុងនោះ​ភោជនីយដ្ឋាន​អនុញ្ញាត​ឲ្យ​តែ​ជជែក​គ្នា និង​ស្ទាប​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​៕

ទាល់តែ​ភ្ញៀវ​ស្រាត និង​មាន​រូបរាង​ស្អាត​ទើប​អាច​ចូល​ចូលក្នុង​ភោជនីយដ្ឋាន បរិភោគបាន​

 

ទាល់តែ​ភ្ញៀវ​ស្រាត និង​មាន​រូបរាង​ស្អាត​ទើប​អាច​ចូល​ចូលក្នុង​ភោជនីយដ្ឋាន បរិភោគបាន​