ចិនមិនទុកទីផ្សារនៅគុយ បាឲ្យធ្លាក់ទៅលើដៃ អាមេរិក ទាំងស្រុងឡើយ

ចិនមិនទុកទីផ្សារនៅគុយ បាឲ្យធ្លាក់ទៅលើដៃ អាមេរិក ទាំងស្រុងឡើយ
ក់ទំនងរវាង អាមេរិកនឹងគុយបា កាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃក្រោយពីអា មេរិកលុបចោលទណ្ឌកម្មទៅលើប្រទេសនេះ។ មួយវិញទៀតភូមិសាស្ត្ររវាងអាមេរិកនឹងគុយគឺនៅ ជិតគ្នាដោ យធ្វើដំណើរមួយម៉ោងប៉ុណ្ណោះពីទីក្រុងមីយ៉ាមីនឹងទៅដល់គុយបា។ ទាំងនោះហើយដែលអាចជំរុញវិស័យ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកានតែប្រសើរឡើងធ្វើឲ្យចិនដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកុម្មុយនិស្តដូចគ្នាជាយូរ ណាស់មកហើយនោះត្រូវបាត់បង់ទីផ្សារ របស់ខ្លួន។

អ្វីដែលចិនព្រួយបារម្ភគឺក្រោយពេលដែលក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើនបានហោះហើរទៅកាន់គុយបាជាលើក ដំបូង ហើយនិងមានជើងហោះហើររាប់សិប ទៀតនៅពេលខាងមុខ។ដើម្បីរក្សាទំនាក់ទំនងសេដ្ឋ កិច្ចឲ្យកាន់តែប្រសើរដូចដើមនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកា ន់គុយបា។

នៅក្នុងនោះប្រទេស ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាង៣០ទាក់ទងនឹងកសិ កម្ម ឧស្សាហកម្ម តម្លៃពន្ធដារ បច្ចេកវិទ្យា ព័ត៌មានវិទ្យា បរិស្ថាន ថាមពលនិងសុខ ភាព។នេះជាលើកទី១ហើ យដែលនាយករដ្ឋមន្ត្រីចិនឈានជើងចូលគុយបាតាំងពីចិននិងគុយបាមានទំនាក់ទំនាក់ការទូតនឹងគ្នា ៥៦ឆ្នាំ មកនេះ។ ប្រធានាធិបតី ស៊ី ជីនពីង ធ្លាប់ទៅគុយបារួចមកហើយកាលពីឆ្នាំ ២០១៤។

យោងតាមនាយករដ្ឋមន្ត្រីចិនបានឲ្យដឹង ថា ចិនត្រៀមសហប្រតិបត្តិការជាមួយគុយបា លើផ្នែកថាមពលមិន ចេះរីងស្ងួត ហេដ្ឋា រចនាសម្ព័ន្ធ ឬក៏ម៉ាស៊ីនសម្រាប់ផ្នែកកសិកម្ម ជាដើម។ ចិនផ្តល់ឥណទានឲ្យគុយបាច្រើនជា ងគេ។ ចិន ជាដៃគូពាណិជ្ជកម្មលំដាប់ ទី២របស់គុយបា បន្ទាប់ពីវេណេស៊ុយអេ ឡា។ ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេស ទាំង២គិតក្នុង៩ខែដំបូងក្នុងឆ្នាំ២០១៥ មាន ទឹកប្រាក់១.៦០០លានដុល្លារគឺកើន៥៧ភាគរយបើ ប្រៀបនឹងរយៈ ពេលដូចគ្នានៅ ឆ្នាំ២០១៤៕

ប្រភព ៖ nokorwatnews

  • ចិនមិនទុកទីផ្សារនៅគុយ បាឲ្យធ្លាក់ទៅលើដៃ អាមេរិក ទាំងស្រុងឡើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: