អង្ករក្លាយជាបាយ ហេតុអ្វីបងហូបឆ្អែតចង់ ដាក់មេប្រូចចោលអូន?

អង្ករក្លាយជាបាយ ហេតុអ្វីបងហូបឆ្អែតចង់ ដាក់មេប្រូចចោលអូន?

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពី គូស្នេហ៍ វ័យក្មេងមួយគូស្រឡាញ់គ្នាអស់រយៈ ពេល៥ឆ្នាំ តែមិន ទាន់រៀបការដោយមួយ រយៈកន្លងមកនេះខាងស្រីហ៊ានប្តូរព្រហ្មចារី បរិសុទ្ធជូនប្រុសស្នេហ៍ត្បិតអនាគត សង្ឃឹមថាក្លាយជាប្តីប្រពន្ធ។ តែផ្ទុយទៅវិញចុងក្រោយ ក្នុងអំឡុងខែសីហា ឆ្នាំ២០១៦ ក្រោយពីបានខ្លួន ប្រាណឆ្អែតឆ្អន់អស់ចិត្តបែរជាភាគីខាងប្រុសស្នេហ៍មានចេតនាបោះបង់ខាងស្រីចោល ហើយព្យាយាមរត់ គេចខ្លួន រហូតដល់ក្រុមគ្រួសារខាងស្រី ដឹងទាន់ចាប់អូសកចូលនិយាយដោះស្រាយគ្នាតាមច្បាប់នៅសាលា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យផ្អើលមនុស្សម្នា ចោមរោមមើល កាលពីវេលាម៉ោង៨និង៤០ នាទី ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីខាងស្រីមានឈ្មោះ សាន់ ចាន់ដា អាយុ២១ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកសន្ទុក ខេត្តកំ ពង់ធំ ។ ចំណែកភាគីខាងប្រុស ដែលខាងស្រីចោទថា ប៉ុនប៉ងចង់ដោះដៃពីស្រីស្នរហ៍ មានឈ្មោះ ភឿន សិទ្ធ អាយុ២២ឆ្នាំ មុខរបរអតីតកម្មកររោងចក្រជាមួយគ្នា តែក្រោយពីរត់គេចពីគូស្នេហ៍ ក៏បានទៅប្រកបរបរ លក់គ្រួចអាំង ស្នាក់ នៅផ្សារអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅ ស្រុកបារាយ៍ ខេត្តកំពង់ធំ ។

ស្រ្តីជាម្តាយខាងស្រីបានឲ្យដឹងថា កូនស្រីគាត់បានស្រឡាញ់គ្នាជាមួយយុវជនខាងលើ ច្រើនឆ្នាំមកហើយ ហើយកន្លងមកពួកគាត់ជាអាណាព្យាបាលក៏ធ្លាប់ជំរុញទៅខាងប្រុសឲ្យចូលស្តីដណ្តឹង តាមតាមច្បាប់រៀប ការទៅតាមប្រពៃណីច្រើនលើកដែរ តែខាងប្រុសម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ រហូតអូសបន្លាយពេល វេលា អង្ករសឹងក្លាយជាបាយទៅហើយ។ ការស្រឡាញ់គ្នារបស់កូនអស់រយៈពេលជាង៥ឆ្នាំ ទីបំផុតបែរជាភាគី ខាងប្រុសប៉ុនប៉ងគេចវេសមិនទទួលខុសត្រូវទៅវិញ។

គាត់បានប្រាប់ទៅឪពុកម្តាយខាងប្រុសឲ្យរៀបចំកូនទៅតាមច្បាប់ តែត្រូវបាន ឪពុកម្តាយខាងប្រុស ប្រគល់ ទុកដាក់ទៅលើខាងគាត់ទៅវិញ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បន្ទាប់ពីភាគីបុរសគេចខ្លួនក្រុម គ្រួសារគាត់តាមស្វែងរកមុខយុវជនខាងលើឃើញ ក៏នាំគ្នាចាប់ឱប និងអូស.កចូលសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនិយាយគ្នាឲ្យដឹងស-ខ្មៅថា តើយុវជននេះទទួលខុសត្រូវឬអត់ ចំពោះវាសនា កូនស្រីក្រោយពីជ្រុលជ្រួសអស់ព្រហ្មចារីដោយសារយុវជនរូបនេះ ។នារីស្មោះស្នេហ៍នាង សាន ចាន់ដា បាននិយាយទាំងទឹកភ្នែកហូររហាម ជាមួយដៃទាំងពិរឱបគូស្នេហ៍ ព្រោះមិនចង់ឲ្យទៅណាឆ្ងាយពីទ្រូង គឺចង់ឲ្យនៅនិយាយគ្នាសិន។ សកម្មភាពនេះធ្វើឲ្យមានការប្រទាញប្រទង់គ្នាចុះឡើងផ្អើលអស់ពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ។

នារីរូបនេះបាននិយាយឲ្យដឹងថា ពួកគេបានស្រឡាញ់គ្នាអស់រយៈពេល៥ឆ្នាំកន្លងមកហើយ ខណៈដែលធ្វើ ការរួមរោងចក្រជាមួយគ្នាឈា។ ក្រោយមកទើបនទៅដល់ទំនាក់ទំនងស្នេហា និងមានទំនុកចិត្ត គ្នាទៅ វិញទៅ មកត្បិតខាងប្រុសលួងលោមសន្យាថា នឹងចូលស្តីដណ្តឹងរៀបការតាមច្បាប់ ទើបនាងហ៊ានប្រគល់ ព្រហ្មចារី ជូនខាងប្រុសស្នេហ៍ បើគង់តែនៅថ្ងៃអនាគតគង់ក្លាយជាប្តីប្រពន្ធដដែល។ ផ្ទុយទៅវិញ រយៈពេល ជាង១ ខែ ចុងក្រោយនេះបែរជាខាងប្រុសព្យាយាមរត់គេចខ្លួន មិនទទួលស្គាល់នូវរឿងស្នេហាទង្វើរដែល ពួកគេ ប្រឡូក ក្នុងរយៈពេលកន្លងមក ។ ខាងប្រុស ឈប់ពីការងាររោងចក្រ រត់ទៅជួលផ្ទះស្នាក់នៅ កន្លែងផ្សេង ដើម្បីកុំឲ្យ ខាងស្រីរកឃើញ សុខចិត្តទៅសម្ងំបង្កើតមុខរបរថ្មី លក់គ្រួចបំពងវិញ ។

នារីខកស្នេហ៍បន្តថា ក្រោយពីដឹងខ្លួនថាខាងប្រុសចង់ដោះដៃហើយ ទើបនាងបានទៅប្រាប់សាច់ញាតិឯ ស្រុក កំណើតនាំគ្នាមកទីក្រុងភ្នំពេញ តាមស្វែងរក ប្រុសស្នេហ៍ ហើយបានឃើញនៅផ្សារអូដឹម សង្កាត់ចោមចៅ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ក៏ចាប់ឃាត់ឱបអូសយកចូលនិយាយដោះស្រាយគ្នា នៅសាលាសង្កាត់ ចោម ចៅតែម្តង។

បន្ទាប់ពីមានការភ្ញាក់ផ្អើលបែបនេះខាងប្រុសប្រាប់ថា “ខ្លួនពុំបានឆក់យកព្រហ្មចារី របស់នារីរូបនេះឡើយ គ្រាន់តែស្រឡាញ់ធម្មតាៗតែប៉ុណ្ណោះ”។ ទោះយ៉ាងណាសម្តីនេះត្រូវបានខាងស្រីច្រានចោល ទាំងអស់ ដោយចោទថា ជារឿងដោះសារ ធាតុពិតពួកគេទាំង២នាក់ស្រឡាញ់គ្នារួមរស់ស្នាក់នៅ បន្ទប់ជាមួយគ្នា ដូចប្តីប្រពន្ធទៀត ផង។ក្រោយពីប្រកែកប្រណាំងគ្នាមិនដាច់ស្រេច ទើបនារីខាងលើ រួមជាមួយម្តាយ ចាប់ ឱបក្រសោប យុវជនខាងលើ អូសដៃចូលសាលាសង្កាត់ ប្តឹងទៅអាជ្ញាធរ សង្កាត់ចោមចៅឲ្យជួយដោះ ស្រាយ តែអាជ្ញាធរមិនទាន់ដោះស្រាយចេញឡើយ៕

ប្រភព ៖ nokorwatnews

  • អង្ករក្លាយជាបាយ ហេតុអ្វីបងហូបឆ្អែតចង់ ដាក់មេប្រូចចោលអូន?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: