ជាង៥០ឆ្នាំប៉ុណ្ណោះ អាវុធនុយក្លេអ៊ែរ អាមេរិក​ មានតាំងពីជាង ៣ម៉ឺន មកនៅត្រឹម ជាង៤ពាន់

ជាង៥០ឆ្នាំប៉ុណ្ណោះ អាវុធនុយក្លេអ៊ែរ អាមេរិក​ មានតាំងពីជាង ៣ម៉ឺន មកនៅត្រឹម ជាង៤ពាន់

នាពេលថ្មីៗនេះ មន្ទីរបញ្ចកោណអាមេរិកបានបញ្ចេញទិន្នន័យច្បាស់លាស់មួយ ស្ដីពីចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនមានក្នុងឃ្លាំង ហើយវាបានក្លាយជាប្រវត្តិសាស្ត្ររបស់អាមេរិក ក្នុងការបង្ហើបឲ្យសាធារណៈជនដឹង ព្រោះវាជាផ្នែកមួយនៃរដ្ឋបាល៥ឆ្នាំរបស់លោក Obama ដែលមានបំណងចង់ឲ្យប្រជាជនអាមេរិក ដឹងរឿងរឹតតែច្រើនពីប្រទេសខ្លួន ។

ការបង្ហើបឲ្យដឹងលើកនេះ ជាការកាត់បន្ថយកម្លាំងនុយក្លេអ៊ែរអាមេរិក ចាប់តាំងពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១៥ ។ ដោយឡែកការដែលរដ្ឋបាលលោក Obama ចង់ឲ្យសាធារណៈជនដឹងរឿងរឹតតែច្រើនដូចនេះ គឺព្រោះតែលោកចង់ឲ្យប្រជាជនអាមេរិក ចូលរួមចំណែករឹតតែសកម្ម ក្នុងការរៀបចំគោលនយោបាយរបស់ប្រទេស ។

ចំនួននុយក្លេអ៊ែរដែលអាមេរិកមានក្នុងឃ្លាំងច្រើនបំផុត គឺស្ថិតនៅកំឡុងទសវត្សឆ្នាំ១៩៦០ ដែលពេលនោះ អាមេរិកកំពុងប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ និងសព្វាវុធជាមួយរុស្ស៊ី ក្នុងសង្គ្រាមត្រជាក់ ដោយនៅឆ្នាំ១៩៦៧ អាមេរិកមានអាវុធនុយក្លេអ៊ែរ៣១២៥៥ក្នុងឃ្លាំង តែចន្លោះឆ្នាំ២០១៤ ដល់២០១៥ អាមេរិកបានកាត់បន្ថយពីចំនួន៤៧១៧ មកនៅត្រឹមតែ៤៥៧១ប៉ុណ្ណោះ ។

ចន្លោះពីឆ្នាំ១៩៩៤ ដល់២០១៥ បើយោងតាមឯកសារ គេបានបញ្ជាក់ឲ្យដឹងថា អាមេរិកបានរំសាយអាវុធនុយក្លេអ៊ែរអស់១០៣៦០ ហើយច្រើនជាង២៧០០ផ្សេងទៀត បានខូចខាត ។ ដោយឡែកព័ត៌មានមួយទៀត ដែលរបាយការណ៍ថ្មីនេះបានបញ្ជាក់នោះ គឺការបញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់កោះ Okinawa ប្រទេសជប៉ុន កាលពីចប់សង្គ្រាមលោកលើកទី២ មុនពេលជប៉ុនទទួលបានសិទ្ធកាន់កាប់ប្រទេសវិញ ក្នុងខែឧសភា ឆ្នាំ១៩៧២ ៕

ប្រភព ៖ kqube

  • ជាង៥០ឆ្នាំប៉ុណ្ណោះ អាវុធនុយក្លេអ៊ែរ អាមេរិក​ មានតាំងពីជាង ៣ម៉ឺន មកនៅត្រឹម ជាង៤ពាន់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: