BREAKING NEWS: អតីតប្រធានាធិបតីអ៊ីស្រា អែល លោក ស៊ីម៉ុន ពែរ៉ែស ទទួលមរណភាព ហើយ

BREAKING NEWS: អតីតប្រធានាធិបតីអ៊ីស្រា អែល លោក ស៊ីម៉ុន ពែរ៉ែស ទទួលមរណភាព ហើយ

(ហ្សេរុយសាឡឹម)៖ អតីតប្រធានាធិបតីអ៊ីស្រាអ៊ែល លោក ស៊ីម៉ុន ពែរ៉ែស បានទទួលមរណភាពហើយក្នុង ជន្មាយុ ៩៣ឆ្នាំ បន្ទាប់ពីរយៈពេលពីរសប្តាហ៍ ដែលលោកទទួលរងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល។ នេះបើតាមការដកស្រង់សម្តីពីមន្ត្រីរដ្ឋាភិបាល អ៊ីស្រាអែល ដោយស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

គួរបញ្ជាក់ថាលោក ពែរ៉ែស ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំនួន ពីរអណត្តិហើយក៏ជាប្រ ធានាធិបតីទី០៩ របស់ប្រទេសអ៊ីស្រាអែល ផងដែរ។ លោកត្រូវបានក្រុមសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យមួ យនៅជាយទីក្រុង Tel Aviv ហើយរយៈពេលពីរសប្តាហ៍ក្រោយមក លោកក៏បានទទួលមរណភាពតែម្តងនៅ ដើមសប្តាហ៍នេះ។ បន្ថែមពីនេះទៀត លោកគឺជាអ្នកនយោបាយ ដែលទទួលបានការគោរពកោតខ្លាចពីក្មេងៗ ជំនាន់ក្រោយហើយ ក៏ជាម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព ផងដែរ៕

ប្រភព ៖ freshnewsasia

  • BREAKING NEWS: អតីតប្រធានាធិបតីអ៊ីស្រា អែល លោក ស៊ីម៉ុន ពែរ៉ែស ទទួលមរណភាព ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: